នារាត្រីស្ងប់ស្ងាត់នៅក្នុងខុនដូពេលដែលមនុស្សគ្រប់គ្នាកំពុងគេងលង់លក់បែរជានៅក្នុងបន្ទប់ខុនដូមួយពោរពេញទៅដោយសម្លេងល្វើយៗទៅវិញ ។
« អ្ហឺ Jungkook ប៉ុណ្ណឹងបានហើយ... » ពាក្យសុំបន្លឺចេញពីមាត់រាងតូចខណៈខ្លួនត្រូវបានមនុស្សមាឌធំគ្រប់គ្រងនៅខាងលើ ចង្កេះនាយធ្វើចលនាអុកឥតសំចៃកម្លាំងតាំងពីពេល Taehyung ចូលដល់បន្ទប់ភ្លាម នាយក៏ចាត់ការគេមិនឲ្យបានងូតទឹកឬញ៉ំាអាហារពេលយប់ទាល់តែសោះ ។
« អ្ហា៎...ចាំមួយភ្លែត អូនឆាប់លើកជើងឡើង » នាយមិនធ្វើតាម នៅបង្គាប់រាងតូចទៀតតែគេមិនព្រម នាយក៏ប្រើដៃថ្ពក់ក្រោមគន្លាក់ជង្គង់នៃជើងស្រឡូន ទាំងគូឲ្យស៊កពាក់នឹងចង្កេះដើម្បីនាយងាយស្រួលធ្វើជាងមុន ។
*ផ្លាប់!! សម្លេងចុងក្រោយលឺសូរឡើងពេលដល់គោលដៅដែល Jungkook ចង់បានសឹមគេបញ្ចូលគ្រប់យ៉ាងចូលខ្លួនរាងតូចមុននឹងដាក់ជើងគេចុះហើយអោនទ្រោបនៅចន្លោះ ក រាងតូចទាំងម្នាក់ៗសុទ្ធតែអស់កម្លាំងរៀងខ្លួន ។
« ព្រឹកមិញម៉េចក៏ចេញមកមុន? » នៅសុខៗនាយនឹកឃើញរឿងមិនអស់ចិត្តទើបសួរឡើង ។
« ព្រោះចង់ឲ្យបងនៅជាមួយ Yumii តែពីរនាក់ » គ្រាន់តែលឺរាងតូចឆ្លើយបែបនោះ Jungkook ក៏ងើបមុខឡើងចងចិញ្ចើមដាក់អ្នកដែលមានទឹកមុខស្រងូតស្រងាត់ដូចក្នុងជណ្ដើរយន្តមុននេះចឹង ។
« ហេតុអី? ហេតុអីចង់ឲ្យបងនៅជាមួយនាង? ឬមួយអូនដឹង? »
« អូនដឹង!! ម្ចាស់ម៉ាក់ពួកយើងសុទ្ធតែចង់ឲ្យបងនិង Yumii រៀបការជាមួយគ្នា តែអូនទៅវិញទេដែលធ្វើជាមនុស្សអាក្រក់លួចទាក់ទងជាមួយអនាគតប្អូនថ្លៃខ្លួនឯង » ប្រយោគវាចារចេញទៅទាំងញ័រមាត់ កែវភ្នែករលីងរលោងរបស់រាងតូចធ្វើឲ្យ Jungkook មើលឃើញហើយឈឺចាប់ខ្លាំងណាស់ ។
« Tae...អូនក៏ដឹងថាបងស្រឡាញ់អូន មិនមែន Yumii ទេ »
« បើចឹងវាយ៉ាងម៉េច? យ៉ាងណាក៏ពួកយើងធ្វើខុសជាមួយវង្សត្រកូលមិនបានដែរ ម្យ៉ាងទៀតបងភ្លេចហើយមែនទេថាម្ចាស់ម៉ាក់បងមានតែបងម្នាក់ គាត់ត្រូវការចៅដែលអាចបន្តវង្សត្រកូល Jeon បានតែអូនជាមនុស្សប្រុស បងយល់ទេ Jungkook? » Taehyung បកស្រាយទាំងបេះដូងសែនឈឺថប់ណែនជាខ្លាំងព្រោះទាំងអស់នេះសុទ្ធតែជាការពិតមិនអាចប្រកែកបានឡើយ ។
YOU ARE READING
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romanceស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮