Part 8
Skip
ងាកមកមើលជីមីននឹងយ៉ុងហ្គីវិញ ថ្ងៃនេះគេត្រូវមកធ្វើការជាមួយគ្នាព្រោះតែវាជាបញ្ជារបស់ចាស់ទុំ ហើយណាមួយឲ្យពួកគេបានពេលវេលាដើម្បីនៅជាមួយគ្នាឲ្យបានច្រើន។ តែដឹងស្រាប់ហើយពួកគេមិនដែលត្រូវគ្នាទេសូម្បីតែម្តង ចរិតរបស់គេទាំងពីរនាក់ខុសគ្នាដូចមេឃហើយនឹងដី។
«មីន យ៉ុងហ្គីផឹកស្រាទេ មេឃក្តៅចឹងផឹកអីត្រជាក់ៗបានមានកម្លាំងធ្វើការ» មិនដឹងថាត្រូវនិយាយថាម៉េចនោះទេចំពោះនឹងជីមីនជាមួយស្រាដោយសារតែគេវក់សឹងតែមិនផឹកមិនបាន ដូចពេលនេះចឹងគេនាំរាងក្រាស់មកផឹកស្រាជាមួយគ្នាយ៉ាងទំនង ទាំងដែលនាយរវល់នឹងការងារសឹងតែគ្មានពេលសម្រាកទៅហើយ។ លោកប៉ាអ្នកម៉ាក់របស់នាយឲ្យយកជីមីនមកបង្រៀនការងារឲ្យចេះដូចជានាយដែរ តែយកមកដល់ភ្លាមក៏កូរពេញកន្លែងធ្វើការរបស់យ៉ុងហ្គី សឹងតែធ្វើឲ្យនាយមានពេលធ្វើការមិនបាន។
«ឆ្គួតទេហេ៎ ផឹកស្រាទាំងថ្ងៃនេះ? មនុស្សស្អីក៏ញៀននឹងស្រាម្លឹងៗ» មិនដែលឃើញនោះទេមនុស្សញៀនស្រាបែបនេះឬ? ឮគេនិយាយមួយរយនាក់មិនស្មើរនឹងបានឃើញម្នាក់ផង
«ផឹកស្រាគ្មានគ្នា ប្រៀបដូចជាមង្គលការគ្មានកូនកម្លោះចឹង កំដរផឹកបន្តិចមកណា៎ៗ» គ្រាន់តែផឹកស្រាសោះទៅមានអីពិបាកណាស់ណា៎ទៅចាក់ស្រាដាក់ចូលមាត់ហើយលេបទៅរួចបាត់ហា៎
«មិនដឹងទេ ទៅបបួលអ្នកណាក៏ទៅៗ» នាយចាប់ផ្តើមឈប់ខ្វល់ជាមួយនឹងជីមីនហើយតាំងចិត្តធ្វើការងាររបស់ខ្លួនឡើងវិញ។ (មីន យ៉ុងហ្គីជាកូនទោលរបស់លោកមីន រាល់ថ្ងៃគេមានអាយុជិតនឹងចាស់គ្រាន់ទៅហើយគឺជិតចូល 40ឆ្នាំប៉ុន្តែរាងកាយនៅតែរឹងមាំមិនប្រែមិនត្រឹមតែប៉ុណ្ណោះមកដល់អាយុពិននេះនាយសល់ទ្រព្យមិនតិចនោះទេមានផ្ទះជាច្រើនកន្លែង ដីច្រើនកន្លែងនឹង ក្រុមហ៊ុនផលិតទឹកអប់ជាច្រើនកន្លែងច្រើនសាខាទៀតផង។
ក្រោយពីត្រូវយ៉ុងហ្គីស្តីឲ្យរួចជីមីនក៏ដើរចេញទៅខាងក្រៅដើម្បីទៅទិញស្រា រាងតូចគេមិនខ្វល់ពីសម្តីរបស់នាយនោះទេសំខាន់គេចង់ផឹក។ ផឹកស្រាមានអីខុស? មិនបានជក់ថ្នាំញៀនឯណា! ក្រោយពីស្រាបានរួចរាងតូចក៏ដើរមកក្រុមហ៊ុនរបស់យ៉ុងវិញហើយបបួលរាងចំណិតរបស់យ៉ុងហ្គីទាំង 3-4 ផឹកជាមួយគ្នាយ៉ាងទំនង។ ចំណែកយ៉ុងហ្គីមិនដឹងនោះទេ នាយគិតថាពាក្យសម្តីដែលនាយនិយាយអំម្បិញមិញនេះធ្វើឲ្យជីមីនខឹងហើយដើរចេញទៅបាត់ស្រមោលមិនឃើញមកវិញតែមានឯណាទៅរកគ្នាមកផឹកជាមួយសោះ។ ល្មមតែចប់ការងារវាយូរគ្រាន់បើដែល! យ៉ុងហ្គីនាយសម្រេចចិត្តចេញមកក្រៅដើម្បីរកជីមីនហើយនិយាយលួងលោម។ ទោះបីជាស្នេហារបស់ពួកគេមិនផ្អែមល្ហែមដាក់គ្នាប៉ុន្តែការអាណិត ការស្រឡាញ់ ការបារម្ភចំពោះគ្នាវាច្រើនជាងស្នេហាដែលមានភាពផ្អែមល្ហែមទៅទៀត។
YOU ARE READING
ថ្នមស្នេហ៍ 💜
Actionស្នេហាផ្តើមចេញពីការពេញចិត្តគ្នាទៅវិញទៅមកទោះបីជាមានឧបសគ្គយ៉ាងណាក៏នៅតែជម្នះបានដែរ។ ជាតិនេះអូនជាបេះដូងបង ជាសរសៃឈាមនៃជីវិតបង បងមិនព្រមធ្វើឲ្យបាត់បង់អូននោះទេ។ «មនុស្សចាស់ដែរ ចិញ្ចឹមអូននោះគឺបងនឹងហើយប្រុសសម្អុយ» ថេយ៉ុង «អ្នកណាថាបងចិញ្ចឹមអូន? បងចិញ្ចឹមប្រពន...