« អ៊ំនិយាយអីនឹង » ជុងហ្គុក ក៏មកឈរក្រោយខ្នង ជីអ៊ុន
« ឯងមកតាំងពីស្មាណា » ជីអ៊ុន ក៏ប្រញាប់យកខោក្នុងរបស់ ជុងហ្គុក ដែលគេលាមើលមិញនេះទុកវិញទាំងភិតភ័យនាងមិនដែលកាន់របស់ចឹងៗពីមុនមកទេ
« មកពេលអ៊ំឯងកាន់ លីអូ ខ្ញុំនឹង » ជុងហ្គុក មុខស្មើរចំណែក ជីអ៊ុន មុខឡើងក្រហមអស់ហើយ
« អាក្មេងលប់ » ជីអ៊ុន ជេរហើយក៏ដើរចេញ
« អេៗ អ៊ំវ៉ែនតា ចាំបាច់មុខក្រហមអៀនមែនទេ » ជុងហ្គុក ក្រឡេកឃើញមុខ ជីអ៊ុន ក៏បង្អាប់នាងតូច
« អ្នកណាអៀនឯង យើងងូតទឹកសិនហើយមកពីហត់ផង » ជីអ៊ុន ថាហើយក៏ចូលបន្ទប់ទឹកជុងហ្គុក នៅម្នាក់ឯងទម្លាប់គេនៅផ្ទះធំស្គឹមស្គៃដល់មកនៅផ្ទះនាងតូចមានអារម្មណ៍ស្អុះស្អាប់ណាគេចង់ងូតទឹកសម្អាតខ្លួនផង ក៏ ដោះខោអាវចេញស្លៀកតែកន្សែងរុំចង្កេះគេល្វែងខាងក្រោម ។ មួយសន្ទុះក្រោយមក ជីអ៊ុន ក៏ចេញមក
« អើយ អាក្មេងលប់ » គ្រាន់តែចេញមកភ្លាម ជីអ៊ុន ក៏ជេរ ជុងហ្គុក ភ្លាម
« ខ្ញុំទៅធ្វើអ្វីអ៊ំឯងទើបមកដល់ ជេរយកៗ បែបនេះ » ជុងហ្គុក ក៏ក្ដៅស្លឹកត្រចៀកមួម៉ៅនឹងសម្លេងនាងតូចលឺពេលណាជេរគេពេលនឹង
« អ្នកណាអោយឯងដោះអាវកណ្ដាលវាបែបនេះ » ជីអ៊ុន
« កណ្ដាលវាលឯណាក្នុងផ្ទះអ៊ំហើយនៅក្នុងបន្ទប់របស់អ៊ំទៀត » ជុងហ្គុក និយាយទាំងច្រលើមទៅកាន់ ជីអ៊ុន មើលតាមកាយវិការទឹកមុខក៏នាងអៀនដែល ។ នាងកាន់តែអៀន ជុងហ្គុក ក៏កាន់តែធ្វើបាបដើរទៅក្បែរនាងម្ដងបន្តិច
« ឯង ! បានហើយឆាប់ទៅងូតទឹកនឹងអាលទៅញាំបាយ » ជីអ៊ុន និយាយទាំងមុខក្រហមជើងប្រឹងរំកិលទៅក្រោយគេចពី ជុងហ្គុក
« អត់ទេ ! ទម្លាប់នៅសេអ៊ូលខ្ញុំញាំអីមួយនោះហើយទើបញាំបាយតាមក្រោយមិនចឹងលេបបាយមិនចូលទេ » ជុងហ្គុក និយាយទាំងមុខព្រានទៅកាន់ក៏បោះជំហានម្ដងបន្តិចទៅកាន់ ជីអ៊ុន
« លប់ទេអី ញាំអីឆ្គួតឯងនិយាយអីលប់ៗមិនដឹង » ជីអ៊ុន និយាយឡើងញ័រមាត់បេះដូងលោតដុកដាក់
« អ៊ំ គិតមើលទៅស្រីនឹងប្រុសនៅតែពីនាក់គេធ្វើអ្វីញាំពងក្រហមរបស់អ៊ំមិនដឹង ថាទៅក៏អរគុណលោកតារបស់លេងថ្មីអោយខ្ញុំ » ជុងហ្គុក ទាំងសើចគេគ្មានអារម្មណ៍លើនាងតូចទេគ្រាន់តែចង់ញ៉ោះនាងលេងខឹងនាងដែលគ្រប់ពេលជួបតែងតែជេរគេ
« នេះនែ៎ អាក្មេងនរក ឌឹក ! » ជីអ៊ុន ក៏ដាល់ភ្នែក ជុងហ្គុក មួយដៃហើយក៏រត់ចេញទៅក្រៅបន្ទប់
« អួយ អ៊ំវ៉ែនតា ! ចាំមើលណាខ្ញុំត្រូវតែសងសឹក » ជុងហ្គុល ខ្ទប់ភ្នែកហើយក៏ចូលទៅងូតទឹក ។ ណាមួយដៃនាងតូច ជីអ៊ុន គឺតូចៗវៃគេក៏មិនសូវត្រូវធ្ងន់ដែល
YOU ARE READING
រឿង កំលោះសង្ហាប៉ះកញ្ញាវែនតា ☘️💜
Aksiចន ជុងហ្គុក ~ លី ជីអ៊ុន មិនបានស្រលាញ់អូនព្រោះអូនស្អាតនោះទេ ស្រលាញ់អូនយូរមកហើយគឺស្រលាញ់ទឹកចិត្ត អត្តចរិតរបស់អូន