ភាគទី30 : អូនជឿជាក់លើបង..

2.2K 119 1
                                    

ខណៈពេលមេឃចាប់ផ្តើមងងឹតរកយប់ទៅហើយ
នោះមនុស្សម្នាម្នីបាននាំគ្នាឡើងទៅលើផ្ទះ ដើម្បីចូលសម្រាកដូចជាតាមទម្លាប់ ប៉ុន្តែជារៀងរាល់ថ្ងៃតែងតែ មានមនុស្សដើរសង្កេតមើលអ្នកភូមិព្រោះតែចង់ដឹងថាគ្រប់គ្នាបានឡើងទៅលើផ្ទះអស់ឬនៅ? ប្រសិនបើដឹង
ថាបាត់មនុស្សឬមាននរណាមិនទាន់ឡើងទៅលើផ្ទះនោះ..មនុស្សរបស់លោកមេភូមិប្រាដកជាដើរមកសួរ នាំ! អាចនឹងមានការដល់ថ្នាក់ធ្វើបាបអ្នកភូមិ ព្រោះពួកគេខ្លាចក្រែងថា នឹងមាននរណាមានគំនិតគិតចង់លួចរត់គេចចេញពីទីនេះ។

< ជុង! ពួកគេបានត្រឡប់ទៅវិញអស់ហើយមែនទេ ?? > ថេយ៉ុង ហាស្ដីសួរស្វាមីតិចៗ កាលបើឃើញនាយឈរលប់មើលមនុស្សរបស់លោកមេភូមិ នៅតាមបង្អួច ព្រោះតែចង់ដឹងថាពួកគេទាំងនោះបាន ត្រឡប់ទៅផ្ទះលោកមេភូមិវិញអស់ឬនៅ ??។

< ពួកគេកំពុងតែនាំគ្នាត្រឡប់ទៅវិញហើយ >
ជុងហ្គុក ហាស្ដីប្រាប់ទៅកាន់ភរិយាវិញធ្វើឪ្យរាងតូច
បានឮដូច្នោះ ប្រញាប់ងើបឈរទៅអើតមើលដែរ។

ស្រប់ពេលដែលបានឃើញពួកគេទាំងនោះ
មានកាំភ្លើងកាន់នៅនឹងដៃគ្រប់គ្នាអ៊ីចឹងធ្វើឪ្យ ថេយ៉ុង កាន់តែមានភ័យខ្លាចយ៉ាងខ្លាំង ថ្នាក់ក្នុងចិត្តចាប់ផ្ដើមស្ទាក់ស្ទើរទៅហើយថា គួរលួចរត់ចេញពីទីនេះតាមសម្ដីស្វាមីឬត្រូវរកវិធីដោះស្រាយផ្សេងវិញ ??។

< ថេយ៍..> ជុងហ្គុក បានឃើញទឹកមុខភ័យខ្លាច
របស់ភរិយាហើយអាចធ្វើឪ្យនាយដឹងថារូបគេកំពុងគិតអ្វី? ទើបទម្លាក់ខ្លួនអង្គុយចុះកាន់ក្ដាប់ដៃរាងតូចជាភរិយាយ៉ាងណែន។

< ពួកយើងនឹងលួចរត់ចេញទីនេះពិតមែនឬ? >
ថេយ៉ុង

< ត្រូវហើយ ព្រោះវាមានតែវិធីមួយនេះប៉ុណ្ណោះ
ដែលអាចធ្វើឪ្យពួកយើងចាកចេញទីនេះបានលឿន បំផុត...ប្រសិនបើយើងមិនធ្វើបែបនោះទេពួកយើង
អាចនឹងត្រូវនៅជាប់ក្នុងព្រៃមួយនេះ ជារៀងរហូតក៏ថាបាន > ជុងហ្គុក ស្រដីពន្យល់ប្រាប់ទៅកាន់ភរិយា
របស់ខ្លួនប៉ុន្តែ ថេយ៉ុង គេក៏យល់ពីអ្វីដែលស្វាមីបាន និយាយប្រាប់ដូចគ្នា គ្រាន់តែរូបគេមានការភ័យខ្លាចខ្លាំង! ខ្លាចថាមនុស្សរបស់លោកមេភូមិចាប់បាននឹង បាញ់សម្លាប់ពួកគេចោល..។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Where stories live. Discover now