ភាគទី31 : ឆាប់ដឹងខ្លួនណាប្រពន្ធសម្លាញ់..

2.4K 114 0
                                    

បើទោះបីជាបានឮសម្លេងស្រែកគម្រាមយ៉ាងណា ក៏ដោយ ជុងហ្គុក នឹង ថេយ៉ុង នៅតែមិនព្រមចេញពីកន្លែងដុបព្រៃនោះវិញដដែល ព្រោះខ្លាចក្រែងថាពួកគេទាំងនោះគឺជាមនុស្សរបស់លោកមេភូមិដែលបាន ដឹងរឿងពួកគេលួចរត់ចេញមក..ហើយមកតាមចាប់ពួកគេត្រឡប់ទៅវិញ។

< ខ្ញុំដឹងថាប្រាកដជាមានមនុស្សនៅត្រង់នោះ?
ខ្ញុំសួរម្ដងទៀតថាជាអ្នកណា ប្រសិនបើមិនព្រមចេញ
មកទេខ្ញុំហ្នឹងបាញ់ពិតមែនហើយ !! > បុរសម្នាក់នោះ
ព្យាយាមនិយាយ..ព្រោះតែចង់ឪ្យអ្នកម្ខាងទៀតព្រមចេញមក។

ប៉ុន្តែពេលឃើញថាស្ងាត់ នៅតែគ្មានឃើញនរណាចេញមកពីត្រង់នោះទៀត បុរសម្នាក់នោះក៏បានលើកកាំភ្លើងតម្រង់ទៅរកដើមឈើនៅក្បែរនោះដើម្បីធ្វើ ជាបាញ់ផ្អើល ឪ្យមនុស្សកំពុងតែពួនសង្ងំនៅត្រង់នោះយល់ព្រមចេញមក។

*ផាំង ផាំង!!

< អ្ហា៎យ អឹម !! > ដោយសារតែភ័យខ្លាំងពេក
ថេយ៉ុង បានភ្លាត់សម្លេងស្រែកឡើងមួយទំហឹង
ប៉ុន្តែត្រូវស្វាមីរបស់គេលើកដៃខ្ទប់មាត់ជាប់។

< មានមនុស្សកំពុងនៅត្រង់នោះពិតមែន? >
បុរសម្នាក់ទៀតហាស្ដីថាហើយ ទើបពួកគេប្រញាប់លើកកាំភ្លើងឡើងកាន់ជាប់នឹងដៃយ៉ាងប្រុងប្រយ័ត្ន។

< បើសិនជាមានមនុស្សនៅត្រង់នោះពិតមែនឆាប់ចេញមក ព្រោះពួកយើងគឺជាមនុស្សល្អទេពួកយើង
នឹងមិនធ្វើអ្វីអ្នកឡើយ ក៏ប៉ុន្តែបើសិនជាអ្នកនៅតែមិន
ព្រមចេញមកនោះទេ ពួកយើងអាចនឹងបាញ់អ្នកពិត មែនហើយ > ជុងហ្គុក បានឮដូច្នេះឈ្ងោកមុខមើល
ភរិយាកំពុងតែនៅស្ងៀមសង្ងំយំនៅក្នុងរង្វង់ដៃរបស់ខ្លួន។

នៅពេលនេះចិត្តមួយ នាយក៏ចង់ចេញទៅ
ព្រោះខ្លាចក្រែងថា..ពួកគេគឺជាមនុស្សល្អដែលអាចជួយខ្លួននឹងភរិយាឪ្យចេញពីទីនេះបាន ប៉ុន្តែចិត្តមួយ ទៀតក៏ភ័យខ្លាចថាវាគ្រាន់តែជាសម្ដីបោកប្រាស់ពួក គេទាំងនោះគឺជាមនុស្សរបស់លោកមេភូមិមួយនោះ
ព្រោះបានដឹងស្រាប់ហើយ ថាមនុស្សដែលនៅទីនេះ
គឺសុទ្ធតែជាមនុស្សដែលរស់នៅក្នុងភូមិមួយនោះ ដូច្នេះហើយតើអាចនឹងមនុស្សល្អមកពីណា ??។

កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]Место, где живут истории. Откройте их для себя