// ពេលល្ងាច //
ចាប់តាំងពីថ្ងៃរហូតមកដល់ពេលល្ងាចទៅហើយជុងហ្គុក មិនព្រមងើបទៅណានោះឡើយនាយនៅ តែអង្គុយកាន់ក្ដាប់ដៃ ភរិយាមិនព្រមប្រលែងកាល ណាបានឃើញរូបគេសន្លប់យូរបែបនេះធ្វើឪ្យនាយ
កាន់តែមានការភ័យព្រួយបារម្ភពីភរិយាម្នាក់នេះខ្លាំងណាស់។< ហុឹម..> សម្លេងគ្រហឹមខ្សោយៗបានបន្លឺឡើង ហាក់បីជាធ្វើឪ្យ ជុងហ្គុក កំពុងអង្គុយឈ្ងោកមុខទន់
ត្របកភ្នែករកគេងលក់ ត្រូវប្រញាប់ភ្ញាក់វិញងើបមុខឡើងសម្លឹងមើលទៅកាន់ភរិយាភ្លាមៗ។< ថេយ៍! ថេយ៍អូនបានភ្ញាក់ដឹងខ្លួនវិញហើយ >
ជុងហ្គុក កាន់ក្ដាប់ដៃភរិយាយ៉ាងណែមព្រមទាំងបានស្រដីថាដោយស្នាមញញឹមសប្បាយចិត្តពេលឃើញភរិយាបានភ្ញាក់ដឹងខ្លួនវិញបែបនេះ។< ជុងហ្គុក > ថេយ៉ុង ព្យាយាមបើកភ្នែកសម្លឹង
មើលស្វាមីរបស់ខ្លួនហាស្ដីហៅឈ្មោះនាយដោយសម្លេងស្រាលៗជាមួយនឹងទឹកមុខស្លេកស្លាំង។< បាទ? តើអូនត្រូវការអ្វីមែនទេ? ឬអូននៅឈឺចាប់កន្លែងណាចាំបងទៅហៅគ្រូពេទ្យឪ្យមកមើលអូន >
ជុងហ្គុក ថាហើយរកហ្នឹងងើបដើរចេញទៅខាងក្រៅ
ប៉ុន្តែរាងតូចជាភរិយា ក៏បានលូកដៃមកចាប់ដៃនាយ
យ៉ាងណែន។< កុំទៅអីអូនមិនអីនោះទេ ប៉ុន្តែពេលនេះអូនស្រេកទឹក > ថេយ៉ុង
< អ៊ីចឹងអូនងើបអង្គុយសិនមក > ជុងហ្គុក
ប្រញាប់ងាកបែរទៅជួយលើកភរិយាឪ្យងើបអង្គុយផ្អែកខ្នងនឹងក្បាលគ្រែអ្នកជំងឺសិន ព្រមទាំងចាក់ទឹកឪ្យ
ភរិយាផឹក។< អរគុណ > ថេយ៉ុង ផឹកទឹករួចហើយហុចកែវឪ្យ
ទៅកាន់ស្វាមីវិញ ស្រដីប្រាប់នាយដោយមានស្នាម ញញឹមស្រាលៗនៅលើផ្ទៃ។< អឹម! តែថាតើអូនប្រាកដទេថាមិនឪ្យបងទៅ
ហៅគ្រូពេទ្យឪ្យមកមើលអូន ?? > ជុងហ្គុក ដាក់ខ្លួនអង្គុយចុះនៅលើកៅអីវិញហើយទើបសួរនាំភរិយាថែមទាំងមានទឹកមុខព្រួយបារម្ភពីគេខ្លាំងណាស់ធ្វើ
ឪ្យរាងតូចជាភរិយាបានឃើញអ៊ីចឹងកាន់តែញញឹម។< អូនមិនអីនោះទេ បងកុំព្រួយបារម្ភពេកអី >
ថេយ៉ុង ពោលប្រាប់ហើយ លើកដៃម្ខាងទៅអង្អែល
ថ្ពល់ស្វាមីថ្នមៗ! ព្រោះវាធ្វើឪ្យគេគិតនឹកឃើញកាល ពេលពួកគេជាប់នៅក្នុងព្រៃមួយនោះ គឺមានតែបុរស
ម្នាក់នេះប៉ុណ្ណោះ..ដែលបានតាមមើលថែគេនៅក្បែរ
គេគ្រប់ពេលវេលា យល់ថាវាពិតជាកក់ក្តៅហើយនឹង
មានសុវត្ថិភាពសម្រាប់រូបគេខ្លាំងណាស់។
DU LIEST GERADE
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Aktuelle Literatur" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "