គ្រាន់តែត្រឡប់មកដល់ផ្ទះវិញភ្លាមនោះ ថេយ៉ុង
បើកទ្វាចេញពីក្នុងឡានដោយខ្លួនឯងដើរចូលទៅខាងក្នុងផ្ទះឡើងទៅបន្ទប់បាត់..ដោយមិនគិតព្រមហាស្ដីអ្វីជាមួយនឹងនរណាសូម្បីតែមួយម៉ាត់ ធ្វើឪ្យស្ដ្រីជាម្ដាយបានឃើញអ៊ីចឹងហាក់បីមានការងឿងឆ្ងល់ខ្លាំងណាស់
។< កូនជុង តើថេយ៍កើតអ្វីឬម្ដេចទើបគ្រាន់តែត្រឡប់ មកដល់ផ្ទះភ្លាមគេមានទឹកមុខមិនស្រស់ចម្លែកអ៊ីចឹង? > អ្នកស្រីចន ដើរចេញមកពីក្នុងបន្ទប់ទទួលភ្ញៀវព្រមទាំងស្រដីសួរទៅកាន់កូនប្រសាររបស់ខ្លួនហើយទើប ងើយសម្លឹងមើលទៅខាងលើ។
< គឺពេលនៅតាមផ្លូវត្រឡប់មកផ្ទះវិញពួកយើងបាន តោះសម្ដីគ្នាបន្តិចបន្តួចនឹងណាអ្នកម៉ាក់អញ្ចឹងហើយខ្ញុំសុំឡើងទៅនិយាយគ្នាសម្រួលជាមួយគេសិនហើយ > ជុងហ្គុក ប្រាប់ទៅកាន់ម្ដាយក្មេកតាមត្រង់ថាខ្លួននឹង ភរិយាកំពុងតោះសម្ដីគ្នា ទើបចង់សុំឡើងទៅនិយាយ សម្រួលគ្នាជាមួយនឹងភរិយាវិញ។
< ចា..ចាស៎ > អ្នកស្រីចន កាលបើឭអញ្ចឹងងក់ក្បាលទាំងមិនសូវជាយល់ប៉ុន្មាន មិនដឹងថាពួកគេកើតអ្វីម្ដេចទើបឈ្លោះគ្នាទៀតហើយចឹងក្រែងទើបតែត្រូវតើសអី? គិតហើយគាត់ពិតជាមិនយល់ពិតជាឈឺក្បាលជា មួយនឹងក្មេងៗទាំងនេះខ្លាំងណាស់។
ជុងហ្គុក ញញឹមដាក់ម្ដាយក្មេកបន្តិចទើបប្រញាប់
ដើរឡើងទៅខាងលើ ដើម្បីទៅនិយាយលួងភរិយាវិញធ្វើឪ្យស្រ្ដីជាម្ដាយក្មេកឈរតាមសម្លឹងមើលដោយការដកដង្ហើមធំ..កាលណាបានឃើញកូនៗឈ្លោះប្រកែកគ្នាអ៊ីចឹងរូបគាត់ជាម្ដាយក៏មិនសប្បាយចិត្តដូចគ្នាដែរ!។ខណៈពេលឡើងមកដល់ខាងលើភ្លាមនោះ ជុងហ្គុក ដើរតម្រង់ទៅរកបន្ទប់របស់ខ្លួនយ៉ាងញាប់ជើងព្រោះតែគិតថាភរិយាប្រហែលជានៅទីនោះ ប៉ុន្ដែពេលទៅ ដល់នាយបែរជាមិនបានឃើញរូបគេទើបដឹងថាភរិយអាចនឹងជានៅក្នុងបន្ទប់របស់គេ។
*តុក តុក !!!
< ថេយ៍បើកទ្វា! > ជុងហ្គុក ឈរគោះទ្វារបន្ទប់
ភរិយាហើយស្រែកប្រាប់ឪ្យរូបគេបើកទ្វារព្រោះតែអ្នកម្ខាងបានចាក់សោរបន្ទប់មិនឪ្យចូលទៅបានក៏ប៉ុន្ដែរាងតូចនៅតែមិនព្រមបើកទ្វារដដែលទាំងដែលគេកំពុងសង្ងំក្នុងបន្ទប់សោះ។

YOU ARE READING
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
General Fiction" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "