// ពីរថ្ងៃក្រោយ //
រាល់ថ្ងៃនេះឪ្យតែដល់ម៉ោងចេញពីរធ្វើការភ្លាមនោះ
ជុងហ្គុក ក៏តែងតែត្រឡប់មកផ្ទះវិញលឿនៗដោយមិន
ដែលគិតចង់គេចវេស លួចទៅកន្លែងណាផ្សេងទៀត ឡើយព្រោះបានដឹងស្រាប់ហើយថាភរិយារបស់នាយឥឡូវនេះពូកែខឹងអន់ចិត្តនឹងពូកែង៉ក់ងរប្រច័ណ្ឌប៉ុណ្ណា
។< ថ្ងៃនេះបងទំនេរពីការងារ ដូច្នេះហើយតើអូនគិត ចង់ទៅណាទេ? ឬចេញទៅដើរលេងនៅខាងក្រៅក៏បានបងនឹងជូនអូនទៅ > ជុងហ្គុក បណ្ដើរភរិយាចុះមកខាងក្រោមព្រមទាំងស្រដីសួរទៅកាន់រូបគេព្រោះតែថ្ងៃនេះនាយបានទំនេរពីធ្វើការងារទើបចង់តាមចិត្តភរិយាមួយថ្ងៃ ដើម្បីកុំឪ្យគិតថាខ្លួនរវល់តែធ្វើការយក ការងារសំខាន់ជាងគេមិនខ្វាយខ្វល់ពីគេអ៊ីចឹង។
< ពិតមែនឬ? បងបាននិយាយហើយណា៎ >
ថេយ៉ុង បានឭអ៊ីចឹងងាកបែរទៅសម្លឹងមុខស្វាមីលើក
ដៃចង្អុលមុខនាយ ដោយការញញឹមមានក្ដីសុខដែល
បុរសម្នាក់នេះតែងតែខ្វាយខ្វល់យកចិត្តទុកដាក់ចំពោះ
ខ្លួនទោះបីជាបញ្ហាបន្តិចបន្ដួចក៏នាយយកចិត្តទុកដាក់។< បងមិនចេះលេបពាក្យសម្ដីដូចជាអូនទេ > ជុងហ្គុក
ស្រដីថាទាំងអស់សំណើច ព្រោះតែបានដឹងថាភរិយា
កំពុងតាមសម្លក់មុខខ្លួន ប៉ុន្ដែឥឡូវនេះរាងតូចហាក់បីជាឡើងគីឡូទើបធ្វើឪ្យថ្ពាល់របស់គេប្រែជាប៉ោងៗយ៉ាង
គួរឪ្យក្នាញ់ដូចគ្នាដែរ។< បើអ៊ីចឹងនោះពួកយើងទៅ..> ថេយ៉ុង
ឈរគិតមួយស្របក់ ទើបគិតឃើញដល់កន្លែងដែល
ខ្លួនចង់ទៅរកនឹងនិយាយប្រាប់ស្វាមីប៉ុន្ដែមានសម្លេងមួយបានស្រែកឡើងកាត់គេមុន។< ចៅហ្វាយ ចៅហ្វាយ !!! >
< ស្អីឯង ជេហា ហេតុអីទើបស្រែកឡូឡាសម្បើម
ម្ល៉េះ? > ជុងហ្គុក បានហាស្ដីថាឪ្យជំនិតរបស់ខ្លួនព្រោះ
គេធ្វើដូចជាមានរឿងអីធំដុំខ្លាំងណាស់ចឹងទើបស្រែក
ឡូឡាខ្លាំងសម្បើមដល់ថ្នាក់នេះ។< គឺ..អឺគឺ > ជេហា ឃើញមុខភរិយាចៅហ្វាយខ្លួនហើយធ្វើឪ្យគេមិនហ៊ាននិយាយរឿងដែលគេគិតចង់
ប្រាប់ទៅកាន់ចៅហ្វាយខ្លួន ព្រោះបើសិនជានិយាយ
វានៅចំពោះមុខ ថេយ៉ុង ចៅហ្វាយគេហ្នឹងភរិយារបស់
នាយក៏ប្រាកដជាត្រូវមានរឿងឈ្លោះប្រកែកគ្នាទៀតជាមិនខាន។

KAMU SEDANG MEMBACA
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Fiksi Umum" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "