ក្រោយបានឮដូច្នេះ ថេយ៉ុង បានត្រឹមអង្គុយនៅស្ងៀម
ធ្វើឪ្យក្នុងបន្ទប់ទាំងមូលហាក់បីប្រែជាស្ងៀមស្ងាត់ទើប រាងក្រាស់ងើបឈររកនឹងដើរចេញទៅបន្ទប់ទឹកព្រោះ
នាយមានអារម្មណ៍ថាភរិយាមិនជឿសម្ដីខ្លួននិយាយ
ទៅហើយទោះបីជាត្រូវព្យាយាមបកស្រាយយ៉ាងណា
រូបគេនៅតែមិនជឿដដែល ដូច្នេះហើយនាយក៏គ្មានអ្វី
ត្រូវនិយាយរៀបរាប់បកស្រាយទៀតដែរ។< បងនៅមិនទាន់បាននិយាយប្រាប់អូនចប់ទេណា៎
តើបងចង់ទៅណា? > ថេយ៉ុង លូកដៃមកចាប់ដើមដៃ
ដៃស្វាមីងើបមុខសួរទៅកាន់នាយដោយការបញ្ចេញ
ទឹកមុខងឿងឆ្ងល់ព្រោះស្វាមីនៅមិនទាន់បាននិយាយ
ប្រាប់ខ្លួនចប់ផងសុខៗនាយស្រាប់តែងើបឈរចង់ទៅ
ណាមិនដឹង ??។< ក៏មុននេះ..> ជុងហ្គុក ងាកបែរមកសម្លឹងមើលមុខ
ភរិយាវិញដោយមានទឹករាប់ស្មើរ តាមរបៀបមនុស្ស
កំពុងអាក់អន់ចិត្តអ៊ីចឹង។< មុននេះយ៉ាងមិច? ហេតុអីទើបមិននិយាយត ?? >
ថេយ៉ុង< បងគិតថាអូនប្រហែលមិនជឿសម្ដីបងនោះទេដូច្នេះ
ហើយបងគិតថ..> ជុងហ្គុក និយាយថាមិនទានចប់ផង
នោះរាងតូចជាភរិយាស្រាប់តែបាននិយាយកាត់នាយ
មុន។< តើបងដឹងយ៉ាងមិចថាអូនមិនជឿសម្ដីបង? > ថេយ៉ុង
< ទឹកមុខអូនបញ្ចាក់យ៉ាងច្បាស់ថាអូនមិនជឿបងអូនគិតថាបងកុហក > ជុងហ្គុក
< កន្លងមកអូនជេរបងវាយបងថ្នាក់បែកសតិទៅហើយ មែនទេ? > ថេយ៉ុង
< អេ៎! >
< នរណាថាអូនមិនជឿបង? អូនកំពុងតែតក់ស្លុតចិត្តទៅវិញទេនៅពេលបានដឹងរឿងអីបែបនេះក៏ព្រោះមិន
គិតថាកន្លងមកខ្លួនឯងទៅក្លាយជាក្របីឪ្យគេពាក់ស្នែងបាន > ថេយ៉ុង< ថេយ៍..> ជុងហ្គុក បានឃើញភរិយាអង្គុយរលីងរលោងរកយំអ៊ីចឹងទើបប្រញាប់ដាក់ខ្លួនអង្គុយចុះនៅក្បែរភរិយាវិញ។
< បងបានដឹងរឿងគ្រប់យ៉ាងមែនទេ? > ថេយ៉ុង
< អឺ..គឺ > ជុងហ្គុក
< បើមិនចង់ឪ្យអូនខឹងទេ ត្រូវឆ្លើយតាមត្រង់ >
ថេយ៉ុង និយាយគម្រាមដោយប្រើទឹកមុខកាចព្រោះ
យល់ថាមានរឿងជាច្រើនណាស់ដែលស្វាមីបានដឹង
រឿងហើយលាក់បាំងខ្លួនហើយមិនព្រមប្រាប់ឪ្យខ្លួន!ដឹងដូច្នេះហើយថ្ងៃនេះ..គេត្រូវតែដឹងរឿងគ្រប់យ៉ាងទាំងអស់ឪ្យបាន។
BẠN ĐANG ĐỌC
កម្មសិទ្ធិក្លែងក្លាយ 🦋✨ [ចប់]
Tiểu Thuyết Chung" សូមដឹងថាអ្នកតែងតែសំខាន់ចំពោះរូបខ្ញុំ...សូមដឹងថាខ្ញុំបានស្រលាញ់អ្នកអស់ពីចិត្តហើយស្រលាញ់អ្នកខ្លាំងប៉ុណ្ណា ?? "