ភាគ6:ពោះម៉ាយ??

6.4K 311 6
                                    

    ជុងហ្គុកអង្គុយនៅលើកៅអីសម្លឹងទៅមើលមាត់បង្អួចខណៈក្នុងចិត្តច្របូកច្របល់រកស្មានមិនត្រូវរយៈពេលប្រាំឆ្នាំហើយដែលអាជីរ៉ា វីមៀលអាយ៍ដាម ភរិយាជាទីស្រឡាញ់ចាកចោលខ្លួនទៅគ្មានថ្ងៃត្រឡប់តាំងពីពេលនោះមកបេះដូងពោះម៉ាយរូបនេះបានចាក់សោបិទទ្វារលែងទទួលយកក្ដីស្រឡាញ់ពីអ្នកណាទាំងអស់ប៉ុន្តែនៅពេលនេះគ្រប់យ៉ាងផ្ទុយស្រឡះវត្តមានរបស់ថេយ៉ុងបានផ្លាស់ប្ដូរគ្រប់យ៉ាងត្រឹមមួយពព្រិចភ្នែកវាមិនមែនគ្រាន់តែជាតម្រូវការផ្លូវភេទតែម្យ៉ាងនោះទេ បេះដូងនាយលោតញាប់គ្រប់ពេលវាកំពុងតែបញ្ជាក់ថានាយមានកូនចិត្តទៅលើអាច្រម៉ក់នោះមិនមែនអត់ហើយក៏មិនគិតថានឹងយកគេមកលេងសើចផ្លូវអារម្មណ៍ដែរចរិតម៉ឺងម៉ាត់ផ្ដាច់ការមិនបារម្ភទ្រអ្នកណាចំពោះមនុស្សដទៃប៉ុន្ដែចំពោះថេយ៉ុងវិញខុសពីមនុស្សទូទៅគេជាករណីលើកលែង

   "ជីរ៉ាហា៎បងគួរធ្វើយ៉ាងមិចទៅ?កូនពួកយើងបដិសេដស្នេហាលើកទីពីររបស់បងហើយឬមួយបងមិនសាកសមទទួលបានភាពកក់ក្ដៅពីនរណាម្នាក់ទេ?"ជុងហ្គុកនិយាយជាមួយរូបថតប្រពន្ធយ៉ាងកណ្ដោចកណ្ដែង អាជីរ៉ាជាស្រ្តីដំបូងដែលនាយបានដាក់ចិត្តដាក់កាយប្រគល់បេះដូងជូននាងប្រៀបដូចជាមេប្រឹក្សាចាំផ្ដល់កម្លាំងចិត្តឲស្វាមីរហូតមកទល់ពេលនេះវត្តមានរបស់នាងនៅតែមានក្នុងចំណែកក្នុងបេះដូងនាយជានិច្ច ចុះថេយ៉ុងនោះ??

   "អូនថាទៅមើលគេសាកសមនឹងបងទេ?វាល្អណាស់បើអូនអាចមកនិយាយជាមួយបងប្រាំឆ្នាំនេះបងស្ទើរតែឃុំឃាំងខ្លួនឯងទៅហើយហ៊ឹស!!"រយៈពេលប្រាំឆ្នាំដែលគេចំណាយពេលរស់នៅក្នុងភូមិគ្រឹះធំស្កឹមស្កៃតែម្នាក់ឯងហ្វេរិចនិងស៊ូប៊ីនត្រូវបញ្ជូនឲទៅរស់នៅឃុនដូរផ្ទាល់រៀងៗខ្លួនកាលបើធ្វើបែបនេះគេក៏ចង់ឲកូនរៀនធំឡើងដោយខ្លួនឯងអាចតស៊ូដោយមិនសំអាងអំណាចឪពុកបានយ៉ាងណាគេក៏មិនចិត្តដាច់ដែរក្នុងនាមជាឪពុកម្នាក់កូនចៅត្រកូលវីមៀលអាយ៍ដាមមានគ្រប់ទីកន្លែងត្រូវប្រាកដថាអ្នកប្រុសទាំងពីររបស់ពួកគេមានសុវត្ថិភាព
.  
    "ហ៊ឹម!!" សម្លេងគ្រហឹមដើមកទាក់ទាញចំណាប់អារម្មណ៍បុរសកំពុងតែខូចចិត្តនោះងាកមកមើលភ្លាម

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Where stories live. Discover now