ភាគ១

1 0 0
                                    

តាំងពីយូរលង់ណាស់មកហើយមានព្រះនាងដ៏ស្រស់ស្អាតម្នាក់មានព្រះនាមថា"សឹង សានយូលីង" ទ្រង់ស្រស់ស្អាតដូចជាផ្កា គ្មាននរណាអាចប្រៀបផ្ទឹមបានឡើយ ទ្រង់ជាក្មេងស្រីម្នាក់ដែលឆ្លាត សុភាពរាបសារ និងជាទីគោរពពេញចិត្តរបស់មនុស្សនានា។
   ឆ្នាំនេះទ្រង់ដល់អាយុត្រូវរៀបអភិសេកហើយ ព្រះមាតាមិតាទ្រង់បានបង្ខំឲទ្រង់រៀបអភិសេកជាមួយនិងព្រះអង្គម្ចាស់នរគជិតខាងដើម្បីសន្តិភាពនរគទាំងពីរ តែដោយចិត្តមិនចង់រៀបអភិសេកទ្រង់ក៏បានរត់គេចពីការរៀបការ។
   នៅពេលព្រលឹមស្រាងៗទ្រង់បានរត់ចេញពីរាជវាំងមិនឲនរណាដឹងឡើយ លុះព្រឹកឡើងទ្រង់ក៏បានទៅដល់កន្លែងមួយដែលមើលទៅដូចជាទ្វាតែវាចម្លែកបន្តិច។
   ដោយសារតែការភិតភ័យខ្លាចសេនាតាមទ្រង់ក៏ធ្វើការសម្រេចចិត្តយ៉ាងរហ័ស ទ្រង់បានលូកដៃចូលទៅក្នុងទ្វានោះ ទ្វាបានស្រូបទាញយកទ្រង់ទៅកន្លែងមួយដែរឆ្ងាយនិងខុសពីអ្វីដែលទ្រង់ធ្លាប់រស់នៅ ទីនោះចម្លែកណាស់។
   នៅពេលទ្រង់បើកភ្នែកឡើងទ្រង់បានក្លាយទៅជាទារកម្នាក់ដែលទើបនិងកើត ទារកនេះជាកូនរបស់លោកមេបញ្ជាការម្នាក់។
    លោកមេបញ្ជាការក៏និយាយទៅកាន់ប្រពន្ធរបស់គាត់"កូនស្រីរបស់ពួកយើងស្រស់ស្អាតនិងគួរស្រលាញ់ណាស់ បងនិងដាក់ឈ្មោះឲគេថា"ស៊ាវ លីងវ៉ាង"តើល្អទេ?
   "ស៊ាវ លីងវ៉ាង ជាឈ្មោះរបស់កូនចាប់ពីពេលនេះទៅ"ប្រពន្ធលោកមេបញ្ជាការជាអ្នកនិយាយ។
     ព្រះនាងងើយឆ្ងល់ជាខ្លាំង រួចក៏និយាយក្នុងចិត្តតែម្នាក់ឯងថា"ទីនេះជាកន្លែងណាមិចក៏ការស្លៀកពាក់និងការរស់នៅចម្លែកម្លេះមិនដូចនៅរាជវាំងសោះ" ព្រះនាងបានសង្កេតឃើញថាទ្រង់នៅក្នុងខ្លួនកូនក្មេងម្នាក់ ទើបធ្វើឲទ្រង់ដឹងថាទ្រង់បានឆ្លងលំហរពេលវេលាមកដល់ទីនេះ។

You've reached the end of published parts.

⏰ Last updated: May 03, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង លំហរពេលវេលាWhere stories live. Discover now