ភាគ១

1 0 0
                                    

នៅដើមរដូវស្លឹកឈើជ្រុះ ពិធីរៀបអាពាហ៍ពិពាហ៍ក៏បានកើតឡើង។ ការរៀបការដើម្បីជំនួញគ្រួសារ ត្រូវបានចាស់ទុំចាប់បង្ខំ គ្មានចិត្តស្រលាញ់លើគ្នា មានតែការស្អប់ទៅវិញទៅមក។ហេតុនេះហើយទើបធ្វើការរៀបការមានភាពរញ៉េរញ៉ៃ។
  "លូ យីឈិន អាយុ27ឆ្នាំ ជាអ្នកស្នងតំណែងរបស់ក្រុមហ៊ុនលូ ត្រូវបានឪពុកម្តាយឲរៀបការជាមួយនិងកូនស្រីច្បងនៃគ្រួសារម៉ូ ឈ្មោះម៉ូ នីងសុឺ អាយុ25ឆ្នាំ។ នាងត្រូវបានម្តាយចុងនិងឪពុកដ៏ឃោឃៅបង្ខំឲរៀបការដើម្បីតែជំនួញ"
   តាំងពីម្តាយរបស់នីងសុឺ ស្លាប់មកប៉ារបស់នាងបានរៀបការជាថ្មីជាមួយនិងស្រីខាងក្រៅរបស់គេ ពួកគេមានកូនស្រីម្នាក់តាំងពីនីងសុឺនៅក្មេងម្លេះ។នាងត្រូវម្តាយចុងនិងប្អូនចុងធ្វើបាបយ៉ាងតំណម។
    ដោយគិតថាការស្លាប់របស់ម្តាយនាងជាឃាតកម្មនាងសបានម្រេចចិត្តថានិងធ្វើការស៊ើបអង្កេតរឿងនេះដោយផ្ទាល់។នាងបានទៅធ្វើការផ្នែកខាងស៊ើបអង្កេត និងស្វែងរកតម្រុយជាច្រើនទៀត។ ទោះជាការស្វែងរកនេះមានសង្ឃឹមរកឃើញតែ1%ក៏ដោយក៏នាងមិនបោះបង់ដែរ។
    ចំណែកឯ យីឈិន វិញគេមានទំនាក់ទំនងជាមួយនិង ម៉ូ ឈីងឈីង ដែលត្រូវជាប្អូនស្រីចុងរបស់ម៉ូ នីងសុឺ ដោយហេតុនាងជាកូនប្រពន្ពចុងទើបមិនអាចរៀបការនិង យីឈិន បាន។
    ទោះជាយ៉ាងណាក៏ដោយ នីងសុឺ នាងមិនខ្វល់ឡើយ។នាងបានស្នើរសុំយីឈិន រលាក់ការរៀបការជាការសម្ងាត់ ហើយ2ឆ្នាំក្រោយនិងលែងលះវិញ។ យីឈិន បានយល់ព្រម ហើយពួកគេក៏ធ្វើកិច្ចសន្យា។
    ជារៀងរាល់ព្រឹកនីងសុឺ តែងតែចេញទៅធ្វើការ ឯ យីឈិន ក៏ដូចគ្នា។តែ ម៉ូ ឈីងឈីង តែងតែទៅរក យីឈិន ដល់កន្លែងធ្វើការជារៀងរាល់ថ្ងៃ។វាបានក្លាយទៅជាទម្លាប់ទៅហើយ ហើយអ្នកធ្វើការនៅទីនោះរថា ឈីងឈីង គឺជាគូរដណ្តឹងរបស់ យីឈិន។
     ឈីងឈីង ជាមនុស្សមានអំណួត ដោយមានយីឈិនជាខ្នង នាងបានដើរធ្វើបាបគេឯង និងបង្កររឿងជាច្រើន សូម្បីតែកន្លែងធ្វើការរបស់យីឈិន ក៏នាងបង្កររឿងដែរ។

You've reached the end of published parts.

⏰ Last updated: May 03, 2023 ⏰

Add this story to your Library to get notified about new parts!

រឿង លង់ស្នេហ៍ភរិយាខ្លួនឯងWhere stories live. Discover now