តាំងពីថេយ៉ុងហៅនាយនូវសព្វនាមថ្មីមកជុងហ្គុកចេះតែតាមជជីកសួររកការពិតព្រោះតាំងពីដើមមកគេមិនដែលនិយាយប្រាប់ថេយ៉ុងម្ដងណាសោះឡើយចុះក្មេងម្នាក់នេះដឹងមកពីណា?
"ប្រាប់យើងមកថាឯងដឹងរឿងនេះមកពីណា?"
"ខឹកៗខ្ញុំនិយាយលេងសោះលោកភ័យម្លេះឬមួយលោកពោះម៉ាយមែន"នាយតូចនិយាយលេងសើចបែបបំភ័យរាងក្រាស់ប៉ុន្តែខ្លួនគេផ្ទាល់ក៏ឆ្ងល់ដូចគ្នាចាំបាច់ភ័យធ្វើអ្វីបើជុងហ្គុកមិនមែនជាពោះម៉ាយផងនោះហើយរូបរាងសង្ហារៗបែបនេះពោះម៉ាយមិនសមទាល់តែសោះ
"ចុះបើយើងពោះម៉ាយមែនឯងគិតយ៉ាងមិច?"ឮដូនេះថេយ៉ុងទម្លាក់ស្នាមញញឹមចុះងាកមកមើលរាងក្រាស់ភ្លាមខណៈក្នុងចិត្តកំពុងតែច្របូកច្របល់បើនាយជាពោះម៉ាយមែនគេច្បាស់ជាស្អប់នាយដល់ឆ្អឹងមានគ្រួសារមានកូនហើយនៅមកចាប់គេឃុំឃាំងបង្ខិតបង្ខំគេទៀតគួរឲខឹងទេ
"លោក-លោកពោះម៉ាយមែន?កុំកុហកខ្ញុំឲសោះរូបរាងហ្នឹងមិនសមទេ"គេនៅតែមិនជឿដោយគិតថាជុងហ្គុកគ្រាន់តែកុហកប៉ុណ្ណោះប៉ុន្តែក្នុងចិត្តបន់ឲតែវាមិនមែនជាការពិតចុះត្រឹមខូចខ្លួនជាមួយនាយគេសាងកំហុសធ្ងន់ណាស់ហើយ
"យើងធ្លាប់រៀបការមានប្រពន្ធកូនរួចហើយ!"
ប្រាវ!!!!!
"លោក-លោកថាមិច?"
"យើងមានកូនរួចហើយយើងធ្លាប់រៀបការថេយ៍តែ-
ផាច់!!! មួយកំភ្លៀងវាត់ទៅលើផ្ទៃមុខសង្ហារដែលព្យាយាមដោះសារយករួចខ្លួន
"មិច....មិចមិនប្រាប់ពីដំបូង?ចុះកាលដែលលោកចាប់ខ្ញុំមកលោកមានគិតទេអ្ហឹកៗៗ"ថេយ៉ុងទម្លាក់ចានផ្លែឈើចោលខ្ទប់មុខយំស្រែកសួរទាំងតឹងសសៃកដាក់រាងក្រាស់នាយមានប្រពន្ធកូនមានគ្រួសារទៅហើយហេតុអីចាប់បង្ខំគេមកហេតុអីបំផ្លាញអនាគតគេចង់យកគេមកជិះជាន់រំសាយអារម្មណ៍មែនទេ?
"យើង-យើងមិន"គាំង!!និយាយលែងចេញអណ្ដាតគ្រលាស់ទៅមុខលែងកើតគេក៏មានអារម្មណ៍ថាខុស ខុសដែលពីដំបូងខ្លួនជាអ្នកចាប់បង្ខំរាងតូចគ្រាន់តែគិតថាកំដរអារម្មណ៍មួយគ្រាតែនរណាទៅដឹងបេះដូងបុរសពោះម៉ាយម្នាក់នេះបានបាក់ចិត្តលើថេយ៉ុងតាំងពីយប់គ្រាដំបូងនេះជាហេតុផលគ្រប់យ៉ាងដែលគេចាប់រាងតូចមកថេយ៉ុងត្រូវតែជារបស់ជុងហ្គុក វីមៀលអាយ៍ដាមតែម្នាក់គត់
YOU ARE READING
🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)
Fanfictionស្រឡាញ់កូនតែលួចមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុក ចុងក្រោយគេនឹងត្រូវជ្រើសរើសបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ទាំងដែលបុរសពីរនាក់នោះជាឪពុកកូននឹងគ្នា🔥