ផ្ដើមរឿង🔥

26 0 0
                                    

"ចាប់នាងភ្លាម ចាប់ឱ្យបាន បើអ្នកណាចប់បានយើងឲរង្វាន់មួយមុឺនដុល្លា បើពួកឯងចាប់មិនបិន កុំឲយើងឃើញមុខរបស់ពួកឯងឲសោះ"  ក្រោយពីកូនស្រីក្បាលរឹងរបស់ខ្លួនលួចរត់ពីមន្ទីពេទ្យភ្លាមបន្ទាប់ពីត្រូវបញ្ចូនមកមន្ទីពេទ្យដោយសារនាងទៅរវល់រឿង ពួកអ្នកលេងធ្វើបាបមនុស្សអនាថាតាមផ្លូវ ក៏ត្រូវពួកវាវាយធ្វើបាប ជាធម្មតានាងមិនដែលចាញ់ឬឲត្រឡប់មកវិញ ដោយមានរបួសឡើយនោះមានន័យថាពួកវាមានគ្នាច្រើន រហូតដល់ធ្វើឱ្យនាងត្រឡប់មកវិញដោយសភាពត្រូវចូលមន្ទីពេទ្យភ្លាមៗ ។
"ហឹស.! កុំឲ្យចាប់មកបានឲ្យសោះ "
  "ប្រាវ" និយាយចប់គាត់ក៏ក្រវែងទូរស័ព្ទចោលភ្លាមដោយការខឹងសម្បារ។

     *Skeep
"រកឲ្យឃើញ"
"មិនឃើញទេ លោកល្បងដេន"
"ពួកឯងតាមរកអ្នកនាងឲ្យសព្វ គ្រប់ជ្រក បើអ្នកណារកឃើញលោកម្ចាស់មានរង្វាន់មួយមុឺនដុល្លាវើយ"
"បាទ លោកល្បង"
  តឺត តឺត តឺត
"យ៉ាងម៉េច"
<កូនចៅ រាយការណ៍មកថាអ្នកនាងកំពុងនៅកំពង់ផែ លោកល្បង>
"ពួកឯងទៅកំពង់ផែ ឲ្យលឿនចាប់ឲ្យបាន" ដេននិយាយបញ្ជាកូនចៅដែលមកតាមខ្លួនទៅតាមគោលដៅ ដែលនាយមៃយ៍ រាយការណ៍។
*កំពង់ផែ
"អ្នកនាង ឈប់ ឈប់"
"ពួកឯងបំបែកគ្នាស្ទាក់ កុំឲ្យអ្នកនាងឡើងនាវាបានឲ្យសោះ"
"សុំផ្លូវ ជៀសផ្លូវ ជៀសផ្លូវ"
   *Skeep
"ធ្វើយ៉ាងម៉េចទៅ កូនចៅលោកបា៉នៅពេញនឹង ធ្វើម៉េចទៅៗ "
"អហូរ ដឹងហើយ" មួយសន្ទុះខួរក្បាលដ៏ឆ្លាតរបស់នាងក៏ចាប់ផ្ដើមធ្វើការ។
    នាងចេញពីបន្ទប់ទឹកនៅកំពង់ផែដោយស្លៀកសំពត់        វែងកប់កែងជើង អាវយឺតដៃខ្លីមានអាវក្រៅពីលើមួយជាន់ទៀត និងកន្សែងទទូរដើម្បីកុំឲ្យពួកអង្គរក្សមើលស្គាល់ មិនតែប៉ុណ្ណោះនាងថែមទាំងពាក់វែនតា ប្ដូរម៉ូដសក់ពីចងកន្ទុយសេះមកចងទីតុយទម្លាក់មកខាងមុខ រហូតធ្វើឲ្យនាងមើលទៅប្លែកជាខ្លាំង អាចនិយាយបានថាដូចជាសិស្សនិសិ្សតអញ្ចឹង។
"ប្អូន ប្អូន ហាស !"
" ច.. ចាស?"
"ប្អូនមានឃើញស្រីម្នាក់ដូចនៅក្នុងរូបនេះទេ?"
" គ... គឺ... ខ្ញុំដូចជាឃើញ!"◕‿◕  អង្គរក្សម្នាក់របស់បានសួរមកកាន់នាងពេលឃើញនាងអើតឡើមៗ នៅ
ផ្លូវឡើងលើនាវា។
"ប្អូនឃើញម្នាក់ស្រីនឹងទៅណាដែរបាទ?"
"អរ ខ្ញុំឃើញនាងដើរចេញទៅជាមួយបុរសជនជាតិបរទេសម្នាក់ ទៅខាងនោះបាត់ហើយ " នាងឆ្លើយប្រាប់ ដោយនឹកអរក្នុងចិត្តដែលអង្គរក្សម្នាក់នេះចំណាំមុខនាងមិនបាន។
"បាទអរគុណណាស់ប្អូន" (ម្នាក់នេះដូចមុខប្រហែលៗនរណាម្នាក់យ៉ាងម៉េចទេ ಠ_ಠ ណ្ហើយ) អង្គរក្សម្នាក់នេះនឹកក្នុងចិត្តហើយដើរចេញទៅ។
  "ហ្អើយ ធូរទ្រូងបន្ដិច សំណាងហើយដែលពួកអង្គរក្សមើលរបួសដែលរុំដៃរបស់នាងមិនឃើញ"
  "ហ្អេប្អូន "
"ចាស? ហៅខ្ញុំមែនទេ?"
"មែនហើយហៅប្អូននឹងហើយ មកនេះបន្តិច" នារីវ័យប្រហែលជាងសាមសិបឆ្នាំក្រាស់ ស្រែកហៅនាងឲ្យមកចិត្តទាំងដៃកំពុងកាន់ឯកសារខិតប័ណជ្រើសរើសបុគ្គលិក។
" ចាស មានការអីមែនទេបង?"
"ប្អូនជានិស្សិតមែនឬអត់?"
"ចាស បងស្រី"
"ប្អូនមានការងារធ្វើទេ "
"ចាអត់ទេ"
"ចឹងមកធ្វើការអ្នក អនាម័យរៀបចំបន្ទប់ភ្ញៀវឲ្យបងបានទេ"
"ហាស់?"
"នាវា កំពុងត្រៀមចេញដំណើរនេះឬ?"
"មែនហើយ ចៃដន្យអ្វីបុគ្គលិកបង ត្រូវបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ បងខ្លាចរៀបចំបន្ទប់ឲ្យភ្ញៀវជាបន្ទាន់ "
"ភ្ញៀវវីអាយភីមែនទេបង?"
"មែនហើយមកពីបារាំង"
នាងនឹកអរក្នុងចិត្ត ព្រោះកំពុងគិតថារកលេសឡើងកាប៉ាល់ឲ្យបានទៅស៊ើបពី បារាំងមកឮថាមានអំណាចណាស់ ហើយធ្លាប់ជាម៉ាហ្វៀ នឹងរកស៊ីតាមផ្លូវងងឹតទៀត។(សំណាងហើយដែលបងឡាវីនចាំនាងមិនបាន កុំអីល្មមរាយការណ៍ ប្រាប់លោកបា៉ម្នាក់ទៀត ព្រោះគាត់មិនចង់ឲ្យនាងធ្វើអ្វីប្រឈមនឹងគ្រោះថ្នាក់ឡើយ។
  "ហ្អើយ ហត់អីក៏ហត់យ៉ាងនេះ បើខ្ញុំបាក់ដៃលើកមុននោះប្រហែលធ្វើមិនបានទេ ចាំមើលពួកឯងយើងសងសឹក"
  "ណែ នាងនៅធ្វើយូរទេ យើងប្រញាប់" សំលេងកាចស្រួយស្រេះ បន្លឺពីក្រោយនាង ធ្វើឲ្យរាងស្ដើងងាកមកមើលខ្វាច់។
  "ហើយៗ" នាងឆ្លើយដោយមិនចាប់អារម្មណ៍ ធ្វើឲ្យអ្នកម្ខាងទៀតនឹកខឹងភ្លាមៗ ព្រោះមិនដែលឃើញអ្នកណានិយាយកំបុតកំបុយជាមួយខ្លួន ។
  "នាង នាងមានដឹងទេថាយើងជាអ្នកណា យើងជាតារាបង្ហាញមូ៉ដល្បីកូរ៉េនេះណា បើមិនស្គាល់មើល Account IGយើងនេះទៅមានអ្នក Follow ដល់ទៅរាប់សែន ប្រហែលជាមនុស្សធន់អន់ៗដូចជានាងនេះណា គ្មានថ្ងៃយល់ទេ! ឆើស!"
"ចប់ឬនៅអ្នកនាងតារា ខ្ញុំប្រញាប់"និយាយចប់នាងក៏ដើររុញរទេះដាក់សម្ភារៈប្រុងនឹងចេញទៅតែក៏ងាក់មកនិយាយបន្ថែម។
"អរ ម្យ៉ាងទៀត អ្នកនាងឈ្មោះអី ព្រោះនែក មិនសូវល្បីចឹងទើបមិនស្គាល់ "
"នេះ នែនាងចាំមើលនាងឯង នាងអ្នកអនាម័យក្រៗ អន់ៗ ស្មោកគ្រោកយើងនឹងប្ដឹងមេរបស់នាងឲ្យដេញក្បាលនាងឯងចេញ" អ្នកដែលដើរចេញទៅក៏លួចសើចចុងមាត់ ព្រោះខ្លួនបានធ្វើឲ្យអ្នកបង្ហាញម៉ូដស្រីឆ្កួតមេយ៉ាម្នាក់នោះខឹង ដេញហេស កាប៉ាល់ចេញដំណើរហើយបើដេញបានអ្នកណាធ្វើការ ហាសហា ជួយមិនបានទេចា លេងជាមួយអ្នកណាមិនលេងមកលេងជាមួយ រ៉េមីឡា ខាតុន ឆើស។
   កំពុងដើរសុខៗស្រាប់តែ
"ភាំង អូយ"
  "នាង នាង"
  "ចង្រៃយ៍ ប៉ុណ្ណឹងក៏សន្លប់ដែរ "
  "ពួកឯងនាំក្មេងម្នាក់នេះទៅបន្ទប់យើង "
  "ហេតុអ្វីក៏ មិននៅទៅបន្ទប់ពេទ្យទៅចៅហ្វាយ ហើយប្រាប់ឲ្យខាងអ្នកចាត់ការកាប៉ាល់ជាអ្នកមើលថែនាងទៅហ្វាយ ព្រោះមើលទៅនាងដូចជាបុគ្គលិកនៅទីនេះ"
  "យើងមិនចង់រញេរញៃ នាងដឹងខ្លួនពេលណាសឹមដេញនាងចេញ"
   "បាទ ទាន"
រាងក្រាស់ងាកមើលមកនាងក្រមុំដោយមានអារម្មណ៍ទ្រាន់តែ ចិត្តមួយក៏ប្រាប់ថានាងដូចជាប្រហែលៗ នរណាម្នាក់។
*Skeep
" អូយ ចុកស្មាណាស់" រាងស្ដើងក្រោកចេញពីក្រែដោយសភាព ស្ពឹកស្រពន់ ងើបឡើងពុតដៃជើងយ៉ាងប្រងើយ។
  "យ៉ាងម៉េចក្រោកបានហើយហេស"
  " ហាស លោកជាអ្នកណា? ហើយខ្ញុំមកទីនេះបានយ៉ាងម៉េច?"
  " នាងសន្លប់ យូរបានល្អណាស់ ខ្ញុំគិតថាបើយូរជាងនេះខ្ញុំនឹងបោះនាងចូលទៅក្នុងសមុទ្រឲ្យត្រីឆ្លាមសុីហើយ" គេនិយាយដោយទឹកមុខស្មើរដោយមិនបង្ហាញអាការៈ មើលមិនដឹងពីអារម្មណ៍របស់គេ។
  " លោកជាអ្នកនាំខ្ញុំមកមែនទេ" ក្រោយពេលខួរក្បាលនាងប្រមូលបានរឿងរ៉ាវមិនសន្លប់នាងក៏ នឹកខឹងនឹងខ្លួនឯងដែលសន្លប់យូរបែបនឹង បើសិនគេធ្វើអ្វីលើនាងទៅមិនចប់ទៅហើយទេហេស។
  "បានហើយ នាងឈ្មោះអី?"
(បើប្រាប់ឈ្មោះពិតដល់គេគេអាចនឹងស្គាល់ ចឹងត្រូវតែកុហកដើម្បីស៉ើបការណ៍ ព្រោះមើលទៅបុរសម្នាក់ក៏មិនអន់ដែរ)
   "គិតអី! នាងគិតចង់កុហកខ្ញុំ? "
   "អត់ទេ ខ្ញុំឈ្មោះ មីឡា ជាបុគ្គលិកផ្នែកអនាម័យ "
   "ដឹងហើយ"
    "ដឹងហើយ? ចឹងម៉េចក៏លោកសួរទៀត"
   "ចង់សួរ យ៉ាងម៉េច?"
     "លោកមានការអីហៅប្រើនាងខ្ញុំបានចា៎"
   "គ្មានទេ ចេញទៅវិញបាន"
   "ចាស"
   "......"
   "មនុស្សស្អីសោះកក្រោះ ធ្មឹងៗ មិនញញឹមអីបន្តិច ធ្វើមើលតែខ្មោចឆៅ អាបុិខ្មោចឆៅ  ឆើស😏 ចេញទៅវិញបានហើយ😏 គួរឱ្យខឹងមែន"នាងនិយាយតាមព្រមទាំងធ្បើមុខជ្រេញ
   *Skeep
   "ប្អូន មីឡា "អ្នកចាត់ការនិយាយ។
     "ចាស?"(ហេតុអ្វី សូម្បីតែបងឡាវីន ក៏ចាំនាងមិនបានដែរ ទាំងដែលនាងស្និទ្ធស្នាលជាមួយគាត់ណាស់)
   "ទើបមកពីណា ម៉ោង5ល្ងាចហើយ ទៅរៀបចំខ្លួនឡើងទៅចាំមើលថែ ភ្ញៀវវីអាយភីម្នាក់ គេចង់ឲ្យឯងធ្វើជាបុគ្គលិកមើលថែផ្ទាល់ខ្លួនរបស់គេ" ឡាវីន និយាយប្រាប់ទៅកាន់នាងក្រមុំដែលឈរធ្វើមុខក្រម៉ូវ
"ចាបង"
  "ម៉ោង 6:30ឡើងទៅ ឮទេ"
  "ចាបង"
  "បង បងស្រី អឺ... ខ្ញុំសសួបន្តិចបានទេ"
  "សួរអី? ក៏និយាយមក"
  "បុរស ដែលនៅបន្ទប់109នោះ គាត់ជាអ្នកណាដែរ"
"ប្អូនចង់ពី លោក អាឡេណែល ប៊ែរឡាស្តន់ មែនទេគាត់គឺជាអ្នកជំនួញដ៏ល្បីឈ្មោះម្នាក់ គាត់មកទីនេះដើម្បីជាការកម្សាន្តលើនាវារបស់យើង ក្នុងនាមជាភ្ញៀវរបស់មីស្ទ័រ ចនស្តេន វៃស្ទ័រលេន ជាម្ចាស់ជំនួញដែលមកវិនិយោគទុនជាមួយក្រុមហ៊ុនទេសចរណ៍របស់យើង"
  "ច្បាស់ឬនៅប៉ុណ្ណឹង មានអីសួរទៀតទេ?"
"ចា អត់មានទៀតទេ អរគុណហើយបងស្រី"
"ចឹងទៅរៀបចំខ្លួនទៅ"
"........."
   #ម៉ោង6:25នាទី
  តិក តុក តុក
"សុំអនុញ្ញាត ចា៎.."
"ចូលមក" សម្លេងរឹងកម្រ្ពឹសចេញពីខាងក្នុងធ្វើឱ្យរាងស្ដើងភាំងបន្តិច
"......"
"ទៀងពេលបានល្អ"
"លោកមានអីប្រើនាងខ្ញុំមែនទេ"
"គ្មានទេ"
"នេះ... លោកមានចេតនាហៅខ្ញុំមកធ្វើអី"
"នេះជាសម្ដីរបស់បុគ្គលិកនាវានេះឬ..! ខ្ញុំគួរតែរាយការណ៍ទៅកាន់អ្នកចាត់ការរបស់នាងហើយ"
គេនិយាយព្រមទាំងជ្រួញចិញ្ចឹមជាប់គ្នា
"ហ្អើយ.... "នាងប្រឹងដកដង្ហើមវែងៗរំងាប់អារម្មណ៍មួម៉ៅរបស់ខ្លួនកុំឲ្យស្ទុះទៅច្របាច់កបុរសខ្មោចឆៅនេះណាស់ បើកុំតែចង់ស៊ើបពីរឿងរបស់មីស្ទ័រ ចនស្តេនទេនាងគ្មានថ្ងៃទ្រាំជាដាច់ខាត។
"ចាស លោកមានអ្វីឲ្យនាងខ្ញុំបម្រើទេចាស?" នាងនិយាយដោយខំប្រឹងញញឹមភ្នែកសម្លឹងទៅគេមិនដាក់ភ្នែក ដោយគ្មានញញើតអ្វីបន្តិច។
"......."គេងាកមើលមករាងស្ដើងធ្វើឲ្យកែវភ្នែកទាំងគូប្រសព្វគ្នាទោះមិនបានជិតគ្នា តែដូចជាមានចរន្តអគ្គិសនីឆក់យ៉ាងចឹង កែវភ្នែកមួយគូនោះគួឲ្យទាក់ទាញណាស់ធ្វើឲ្យគេសឹងតែដកភ្នែកចេញមកវិញមិនបាន។
"ហ៊ឹម... នាងអង្គុយចុះ"គេនិយាយព្រមទាំងទះសាឡុងនៅក្បែរគេ។
"ខ្ញុំ..."នាងនិយាយដោយលើកចិញ្ចើមទាំងភាពងឿងឆ្ងល់។
"បន្ទប់នេះមានតែនាងនឹងខ្ញុំ "
"លោកជាភ្ញៀវ ខ្ញុំមិនអាចវាយស្មើនឹងលោកបានទេ នាងខ្ញុំក្រែងចិត្ត" នាងបដិសេធដោយសម្ដីសុភាព តាមពិតនាងមិនបានក្រែងចិត្តតែមួយមុខទេ តែមកពីនាងមិនទុកចិត្តគេទៅវិញទេ។
"ខ្ញុំចង់ឱ្យនាងកំដរខ្ញុំធ្វើការ"
"ហាស មកកំដរហេស ដែលលោកចង់ឲ្យខ្ញុំមកបម្រើ ខ្ញុំគួរតែត្រឡប់ទៅធ្វើការងារដែលមានប្រយោជន៍ជាងនេះវិញល្អជាង" នាងនិយាយដោយបម្រុងនឹងងើបឈរ តែដៃក្រាសក៏ទាញមកវិញ។
"អ្នកណាអនុញ្ញាត អ្វីដែលខ្ញុំបញ្ជាសុទ្ធតែជាការងារ..!"             គេទាញចង្កេះរាងស្ដើងឲ្យមកជិតហើយខ្សឹបដាក់ត្រចៀកធ្វើឲ្យនាងព្រឺសំបុរលេង តាំងពីដើមមកមិនដែលមានអ្នកណាបដិសេធគេទេ ហើយរិតតែគ្មានស្រីណាបង្ហាញរឹកពារបែបនឹងមកកាន់គេដែរ គឺមានតែមនុស្សស្រីដែលចាំតែចោមរោម ដណ្ដើមចង់បានគេហើយព្យាយាមគ្រប់យ៉ាងដើម្បីឲ្យតែបានក្បែរគេ ខុសតែស្រីម្នាក់នេះ។
"នេះលោក ចង់ធ្វើស្អី!?"
"ធ្វើអ្វីដែលខ្ញុំចង់ធ្វើ"
"លោកកុំមកពាលដាក់ខ្ញុំណា"
"យ៉ាងម៉េច ហើយនាងគិតថាខ្ញុំចង់ធ្វើអី!?"
"ចឹងលោកលែងខ្ញុំទៅ"
"ហើយបើខ្ញុំមិនលែង នាងក៏មិនអាចបដិសេធបានដែរ"
"ខ្ញុំអង្គុយនៅទីនេះហើយ ខ្ញុំមិនទៅណាទេ លោកលែងខ្ញុំទៅ" នាងព្រមចាញ់ខ្ចិលតមាត់នឹងគេ ព្រោះនាងដឹងថាបើនិយាយច្រើនជាងនេះលទ្ធផលអាចនឹងមិនល្អ។
"អឹម... ប៉ុណ្ណឹងក៏ហើយបាត់ទៅហើយ"
"......"នាងលួចសម្លក់គេដោយជ្រេញនឹងចារឹករបស់គេណាស់
#មួយសន្ទុះក្រោយមក
"នាង..... គេងហើយឬ?" គេបែរមកសម្លឹងនាងក្រមុំដោយក្រសែភ្នែកស្រទន់ គេមានអារម្មណ៍ថាក្មេងស្រីម្នាក់នេះខុសប្លែកពីស្រីដទៃដែលគេធ្លាប់ជួប គួរឱ្យចាប់អារម្មណ៍(គេញញឹមលាក់កំនួច)
#៤ម៉ោងក្រោយមក
" ហឹម...."
"លក់ស្រួលដល់ហើយន៎"ញញឹមចុងមាត់។
"ហ៊ឹម... ហាស    នេះ.... នេះខ្ញុំនៅទីណា"
"បន្ទប់របស់ខ្ញុំ"
"ហេតុអ្វីក៏លោកនាំខ្ញុំមកទីនេះ ហេតុអ្វីក៏លោកមិនដាស់ខ្ញុំ"នាងនិយាយព្រមទាំងឧនមើលរាងកាយខ្លួនឯង។
"ឃើញនាងដេកលក់ស្រួលមិនចង់ដាស់"
"បើលោក.. ហ្អើយ... ហួសម៉ោងធ្វើការរបស់ខ្ញុំហើយ ខ្ញុំត្រូវទៅវិញហើយ"
"អ្នកណាថា នាងត្រូវនៅបម្រើខ្ញុំ24/24ម៉ោងនៅពេលដែលខ្ញុំចង់ប្រើ នាងគ្មានសិទ្ធិបដិសេធព្រោះខ្ញុំបានបង់តម្លៃសេវានាងអស់ហើយ"
"តែខ្ញុំ.."
"នាងជាអ្នកបម្រើផ្ទាល់ខ្លួនរបស់ខ្ញុំតែពេលស្នាក់នៅលើនាវានេះប៉ុណ្ណោះ ឬចង់ធ្វើជាអ្នកបម្រើរបស់ខ្ញុំដល់បារាំងក៏បាន ចាំខ្ញុំពិចារណាម្ដងទៀត" និយាយរួចងើបចេញដោយដៃទាំងពីរជ្រូងហោប៉ាវខោលួចញញឹមចុងមាត់នឹងគំនិតរបស់ខ្លួន។
"(មែនហើយ ក៏ល្អយើងនឹងបានស៉ើបការណ៍ឲ្យបានច្រើន)" 😏😉
  #ពេលព្រឹក
ពេលព្រឹកគេបានចូលរួមប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់ជាច្រើនក្នុងកិច្ចការចរចាក្នុងការបើកឲ្យមានការសហការទូលំទូលាយក្នុងការនាំងចេញនាំចូល ទំនិញដោយសេរី ដោយការចរចាអស់ពេលយ៉ាងយូរទម្រាំចប់គឺមកដល់ពេលល្ងាចបាត់ហើយ។
"ចៅហ្វាយ យប់នេះមានការជប់លៀងដើម្បីអបអរសាទរការសហការការងាររបស់មីស្ទ័រ ចនស្តេននឹងលោក អគ្គនាយករដ្ឋមន្ត្រី លោកប៉េហ្វូដែលបានអញ្ជើញចៅហ្វាយ បាទ!"
"អឹម... រៀបចំឆុតឲ្យយើងមួយ នឹងឆុតសម្រាប់មនុស្សស្រី ហើយផ្ញើរតាមឡាញមកយើងនឹងមើលខ្លួនឯង"
"បាទ ទាន "
"..........."
ក្រោយទទួលបញ្ជាភ្លាមកូនចៅក៏ចេញទៅធ្វើកិច្ចការរបស់ខ្លួនភ្លាម។
*ប្រាំនាទីក្រោយមកអាឡេណែលក៏ទទួលបានសារពីកូនចៅពីឆុតជាច្រើនរបស់មនុស្សប្រុសនឹងមនុស្សស្រី ឆុតរបស់គេគ្មានអីពិបាករើសព្រោះគេចូលចិត្តបែបមុតៗ អាវក្រាសេពណ៍ខ្មៅនឹងខោមួយឆុតងាយៗ ហើយក៏ចូលមើលហ្វាល់ឆុតរបស់នារីរួចក៏ដកដង្ហើមធំព្រោះឆិតសម្រាប់កម្មវិធីស្រមោល.សរបស់ស្រីៗមើលទៅវាលៗបញ្ចេញសាច់សឹងតែទាំងអស់ហើយឆែកដល់គល់ភ្លៅខ្យល់បក់ល្ហើយៗ មើលទៅទាក់ទាញណាស់ស្លៀកដូចមិនស្លៀក តែហេតុអ្វីគេត្រូវខ្វល់ព្រោះគេរើសឲ្យស្រីម្នាក់នោះ។គិតចប់អាឡេណែលក៏យកឆុតខ្មៅមានឌិនអង្កាំភ្លឺភ្លេកដែលធ្វើឲ្យឆុតនោះកាន់តែសុិចសុី រូ៉បដៃតូចវាលខ្នងរឹបរាងឆែកដល់គល់ភ្លៅ ផ្នែកខាងមុខវាលជ្រៅបន្តិច តែគេគិតថាសាកសមនឹងនាងណាស់។

 

My Mafia (Season 1)💔🔥Where stories live. Discover now