ភាគ46: មិចក៏មិនស្គាល់ភាពសារស្នេហ៍?

398 50 4
                                    

«ចៅហ្វាយ ជីមីនមិនទាន់ញាំអីទេ!ឲ្យគេញាំអ្វីសិនទៅ!ចាំចៅហ្វាយញាំគេតាមក្រោយ!»អ៊ីនថាក៏ដើរចូលមកកាត់ចង្វាក់ពួកគេទាំង2 ហើយ
ក៏និយាយឡើង យ៉ុនហ្គីបែបជាមិនថាអី តែនាយ
ក៏សួរនាំក្មេងនៅលើភ្លៅវិញ

«ហេតុអីមិនទាន់ញាំអីទៀត?»យ៉ុនហ្គីមើលមុខជីមីនដោយការងើយឆ្ងល់

«គឺអូនញាំអត់ចូល!»ជីមីនងើបមុខមកឆ្លើយតប
និងនាយបែបមង្អួយហើយក៏ក្រាបក្បាលនិងទ្រូងនាយវិញដៃវិញអោបកគេឲ្យស្អិតតែម្ដង

«មិចក៏ញាំមិនចូល?»នាយនៅតែអោបក្រសោបខ្នងរាងតូចទោះចិត្តចង់ដឹងចង់ឮថាហេតុអីគេមិនញាំបាយក៏ដោយសួរតាមដំណើរ ព្រោះតែគេមិនចង់ឲ្យជីមីនខឹងនិងនាយទៀត

«អត់មានបងអូនញាំបាយអត់ចូល!ចង់ញាំបាយជាមួយបង»ជីមីននិយាយ ងុលៗព្រោះគេកំពុងតែញីច្រមុះនិងសាច់ដងកាំបិតយ៉ុនហ្គីធ្វើឲ្យសាច់របស់នាយប្រែជាក្រហមមួយរំពេច
    តែពាក្យជីមីនឆ្លើយធ្វើឲ្យនាយដាច់ចង្កេះតែម្ដង ពុទ្ធោអើយអត់នាយគេញាំបាយមិនចូលឬ?

  «បើអញ្ជឹងងើបទៅញាំបាយថ្ងៃតែម្ដងទៅ ក៏ជិតថ្ងៃហើយ!»យ៉ុនហ្គីទះគូទជីមីនតិចៗ ពួកគេនិយាយគ្នាធ្វើដូចមានតែពីនាក់ទាំងដែរមានអ៊ីនថាក៏នៅទីនេះឈរពេបមាត់ចង់មួយចង្អាមទៅហើយ

«អូនយកបាយមក មិនចង់ទៅញាំនៅក្រៅទេ!»
ជីមីនក្រវីក្បាលតិចៗ

«ចឹងងើបឡើងឆាប់ញាំបាយប្រយ័ត្នឈឺ!»យ៉ុនហ្គីតើនជីមីន

«ហើយឯងនៅឈរដល់ង្កាលទៀត?មិចមិនចេញទៅ?»យ៉ុនហ្គីកើនជីមីនហើយក៏ងាកមកឆ្លៀតស្ដីឲ្យអ៊ីនថាទៀត

  «តាមពិតខ្ងុំក៏មិនចង់ចូលមកដែរតែដោយសារតែបាយនេះទេ!»អ៊ីនថាឆ្លើយយ៉ាងគម្រោះគម្រើយដាក់
យ៉ុនហ្គី ដាក់ប្រអប់បាយទុកលើតុមុខសាឡុងហើយដើរចេញទៅ

  «នែក៎ងើបឡើងទៅញាំបាយ!»យ៉ុនហ្គីទះគូទជីមីនមួយដៃទៀតដោយម្ដងនេះរាងខ្លាំងជាងមុនព្រោះតែនាយនិយាយហើយគេនៅតែធ្វើមិនដឹងទៀត នៅធ្វើមិនដឹងមធ្យមទេងំនៅញីច្រមុះនិងសាច់គេទៀតកូននិងចំជាខូចមែន

ម្ចាស់ចិត្តមីនយ៉ុនហ្គីWhere stories live. Discover now