ភាគ១១

981 103 17
                                    

ព្រះអេីយ!
គេស្រវាំងភ្នែកទេដឹង?
នោះគឺលោកពូ?!
លោកពូពិតមែន!!

ជេីងមាំទាំងគូបោះជំហានចូលមកខាងក្នុង តាមដោយម្ចាស់កាយមានរាងខ្ពស់ស្រឡះ ពាក់អាវសឺមិពណ៌ខ្មៅចំហទ្រូង ស្បែកជេីងប៉ាត់តា ខោខ្មៅជេីងវែង កែវភ្នែកបិទបាំងដោយកញ្ចក់វ៉ែនតាខ្មៅ រាងខ្ពស់ស្រឡះ ក្នុងដៃមានថង់របស់របរលេដែលទិញមកអោយក្មួយច្រេីនផង សក់ក្បាលមានស្កូវតិចៗ ប៉ុន្តែរូបសម្រស់ក្មេងជាងវ័យ អាយុសាមជាងឆ្នាំហេីយព្រះអេីយ?! ហេតុអីក៏ស្អាតម្លេស?

« លោកពូ!!!!! » Jaewon Jaewoo ឧទានហៅលោកពូព្រមគ្នាហើយក៏ស្ទុះរត់ទៅរកលោកពូយ៉ាងលឿនខណៈពេលដែលលោកពូលុតជង្គង់ម្ខាងចុះ ត្រដាងដៃសម្រាប់ទទួលក្មួយហើយរួចជាស្រេច ដៃឆ្វេងអោប Jaewon ដៃស្ដាំអោប Jaewoo លោកពូសង្ហាញញឹមដាក់ក្មួយប្រុសភ្លោះយ៉ាងផ្អែមល្ហែមថែមទាំងញីសក់ក្មួយផង

« នេះគឺលោកពូពិតមែនអ្ហ? » Jaewon ងេីបមុខសម្លឹងមើលលោកពូភ្លឹះៗ បែបនឹកស្មានមិនដល់ ធ្លាប់តែឃើញតាមទូរស័ព្ទ

« បាទ! ហ្នឹងហើយពូ រូបពិត សម្លេងពិតណាបាទ ក្មួយកម្លោះពូ » លោកពូរូបស្រស់តបទៅក្មួយវិញ ញញឹមយ៉ាងស្រស់ស្រាយ

« លោកពូ...ពិតជាសង្ហាណាស់ » Jaewoo

ខណៈពេលដែលពូក្មួយគេអោបគ្នា ជេយ៉ុននេះវិញឈរស្រឡាំងកាំងនឹងវត្តមានលោកពូជាខ្លាំង ហើយកូនចិត្តលួចតូចចិត្តព្រោះតែគេធំលឿនពេកទេីបមិនបានរត់ទៅអោបលោកពូតាមដែលចិត្តនឹក មានអារម្មណ៍ថាអៀនៗ បេីតាមចិត្តឥឡូវចង់តែចាប់ទាញប្អូនចេញអោយខ្លួនចូលអោបម្ដងទេ ។ ស្នាមញញឹមលោកពូចាក់ទម្លាយរួមរឹតបេះដូងគេយ៉ាងខ្លាំង...

« អេ៎ក?! ជេយ៉ុន ម៉េចក៏ឈរគាំងស្ងៀមកូន?! ឆាប់ទៅសួរសុខទុក្ខលោកពូទៅ » ថេយ៉ុង ក្រឡេកឃើញកូនច្បងឈរមុឹងមាំង ដៃច្រតនឹងក្បាលសាឡុងក្រោយលោកប៉ាបន្តិច

ប្រយោគនេះទាក់ទាញចំណាប់អារម្មណ៍ពូសង្ហាអោយងាកទៅរកម្ចាស់ឈ្មោះនេះ ក្រសែភ្នែកមុតស្រួចប្រទះឃើញរូបសម្រស់ស្អាតប្លែករបស់ក្មួយសំណព្វគេ រាងតូចច្រឡឹងខ្ពស់ស្អាត សម្បុរសប្លែក បបូរមាត់មានមន្តស្នេហ៍ សក់ក្បាលគ្របថ្ងាសពណ៌ខ្មៅរលោង គួរអោយចង់ក្បែរណាស់...អេ៎?!គេគិតអីហ្នឹង?!

BE UR FAV PERSON ( COMPLETED ) Donde viven las historias. Descúbrelo ahora