ភាគ១២

1K 94 23
                                    

លោកពូ?!
លោកពូថេីបគេ?!
លោកពូថេីបគេមែនរឺ?!
លោកពូហៅគេថាម្ចាស់ចិត្តទៀតផង?!

ជេយ៉ុនគាំងស្ងៀមភ្លាមៗ ស្ទើរតែសន្លប់លេីលោកពូ ពេលលោកពូថេីបគេហេីយ ពិភពលោកដែលខ្មៅងងឹតវាដូចជាក្លាយជាពណ៌ស៊ីជម្ពូ...លោកពូហៅគេថាម្ចាស់ចិត្តទៀតផង ម្ចាស់ចិត្តហ្នឹងមានន័យថាគេជាម្ចាស់បេះដូងលោកពូមែនទេ?

« លោកពូ... » ជេយ៉ុនហៅសព្វនាមគេតិចៗ ហៅប្រហេីរ ធ្វើអោយបបូរមាត់ផ្កាឈូកស្ដេីងរបស់គេស្រាប់តែញ័រតិចៗ មុខតូចច្រមិចស្រាប់តែខិតទៅជិតលោកពូ ជិតទៅៗ ចង់ដឹងថាលោកពូកំពុងធ្វើអោយគេស្រម៉ៃដែរទេ?

ហុីសុឹង ពីដំបូងឡើយជ្រួញចិញ្ចេីមឆ្ងល់ថាក្មួយគេគិតអ្វី? ពេលដែលឃើញក្មួយធ្វើបែបនេះហើយអ្នកណាទប់អារម្មណ៍បាន ទេីបគេក៏ខិតមុខដេីម្បីអោយជិតគ្នាផង រហូតដល់ចុងច្រមុះប៉ះគ្នា ផ្ទៃមុខរបស់នាយស្រាប់តែងាកទៅម្ខាងដោយសារកម្លាំងដៃទះពីម្ចាស់ក្មួយ :
« ផ្លាច់* ហុឹស?! គិតចង់មកបន្លាចព្រលឹងខ្ញុំអ្ហេស?! កុំសង្ឃឹមអោយសោះ...ឆេីស* » ជេយ៉ុនគិតថាគេស្រម៉ៃទៀតហើយក៏ទះលោកពូមួយដៃ ធ្វើអោយលោកពូយកអណ្ដាតរុញថ្គាម លេីកដៃស្ទាបត្រង់កន្លែងក្មួយទះនោះ ជេយ៉ុនមិនខ្វល់ហេីយក៏ក្រោកចេញពីភ្លៅលោកពូឡេីងឈរពេញកម្ពស់ បម្រុងនឹងដេីរចេញទៅហើយប៉ុន្តែក៏ត្រូវស្រែកភ្ញាក់កញ្ជ្រោលពេលត្រូវលោកពូចាប់ទាញចង្កេះរបស់គេចុះមកវិញ

« វ៉ាយយយយយយ!!! » ជេយ៉ុនត្រូវលោកពូចាប់ទាញមកអង្គុយមួយពព្រិច ទេីបបេីកភ្នែកសម្លឹងមុខលោកពូហើយក៏ចាប់អារម្មណ៍ឃើញស្នាមទះលេីថ្ពាល់ទេីបគេលេបទឹកមាត់ផ្សេីមបំពង់ក ទៀតហើយ?! គេអត់បានស្រម៉ៃផងហ្នឹង?! មួយដៃអម្បាញ់មិញតិចលោកពូខឹងទៅ??
« លោកពូ...អឺ...គឺខ្ញុំ... »

« មានអីចង់បកស្រាយរឿងមួយកំផ្លៀងដែរទេ? កម្លាំងធ្ងន់គ្រាន់បេី » ហុីសុឹង មិនខឹងក្មួយតែក៏សួរទៅវិញ មួយកំផ្លៀងនេះមិនមែនធម្មតាឯណា តាំងពីដឹងក្ដីមក អ្នកណាហ៊ានលេីកដៃទះគេដូចជាក្មួយគេនោះ? មិនដែលមានសោះហេីយ លេីកដំបូងបែបនេះគួរណាតែប្រដៅចេញម្ដង

« ខ្ញុំ...កំហុសអចេតនាទេ!សុំទោស! » ទឹកមុខខ្លាចសុខៗ ក៏ស្មេីទៅវិញ ជេយ៉ុនឯណាទៅចេះសុំទោសគេរបៀបកម្សត់នោះ ផ្ទុយទៅវិញ នាយបែរជាពោលសុំទោសទាំងមិនចង់ទៅវិញទេ

BE UR FAV PERSON ( COMPLETED ) Onde histórias criam vida. Descubra agora