ពេលព្រឹកនៃថ្ងៃថ្មីបានចូលមកដល់ ជាព្រឹកដំបូងនៅទឹកដីអាមេរិករបស់ Taehyung ផងដែរដោយគេបានក្រោកតាំងពីព្រលឹមងូតទឹកសម្អាតខ្លួននិងរៀបចំស្លៀកពាក់ឲ្យរួចរាល់តាមការណាត់របស់ Hojun ។
< ក្រឹប > ទ្វារបន្ទប់ត្រូវបានបិទដោយរាងសង្ហារក្នុងឈុតគ្រហ៊្សេពណ៌ខ្មៅយ៉ាងម៉ឺងម៉ាត់ជាមួយកាបូបធ្វើការនៅក្នុងដៃសឹមដើរមកផ្ទះបាយក៏បានឃើញរាងតូចស្រឡូនកំពុងឈរធ្វើអាហារទៅវិញទើបនាយមិនហ៊ានរំខាន បានត្រឹមតែឈរច្រត់ដៃនឹងកៅអីញញឹមមើលគេពីខាងក្រោយ មនុស្សប្រុសអ្វីក៏មិនដឹងខ្លួនតូច ចង្កេះស្ដួចស្ដើង គ្រប់ផ្នែកនៃរាងកាយស្រឡូនស្អាតមួយចប់ មិនដែលឃើញទេ លុះបានមួយសន្ទុះ Taehyung ក៏ងាកមកឃើញនាយធ្វើឲ្យភ្ញាក់ព្រើតយកតែម្ដង ។
« លោកមកតាំងពីអង្កាលហ្នឹង? » រាងតូចសួរទើបនាយញញឹមដើរមកជិតគេ ។
« យូរហើយតែឃើញមនុស្សស្អាតធ្វើម្ហូបក៏ឈរមើលតែម្ដងទៅ ហើយនេះធ្វើអីញ៉ំាហ្នឹង? » Hojun សួរសំណួរឡើងតែរាងតូចក៏រៀងអៀនដែលគេ សរសើរខ្លួនដែរ ។
« ខ្ញុំឃើញក្នុងទូទឹកកកមានសាច់ក្រក ពងមាន់ និងការ៉ុតក៏ឆាបាយទៅ » រាងតូចតបទើបនាយញញឹមហើយដើរទៅបើកទូយកទឹកផឹកសឹមអង្គុយចុះទល់មុខគ្នា ។
« Taehyung ដឹងទេ? តាំងពីខ្ញុំមកនៅអាមេរិកម្នាក់ឯង នេះជាលើកទីមួយហើយដែលខ្ញុំញ៉ំាអាហារពេលព្រឹកនៅផ្ទះហើយក៏ជាលើកទីមួយដែលមានអ្នកធ្វើអាហារឲ្យញ៉ំាដែរ » Hojun
« អ៊ីចឹងលោកមិនញ៉ំាអាហារពេលព្រឹកនៅផ្ទះទេហ្អេ៎? » Taehyung
« អត់ទេ ព្រោះខ្ញុំជាគ្រូពេទ្យ ការងាររវល់ណាស់ រាល់ដងខ្ញុំទិញនំប៉័ងនិងកាហ្វេទៅញ៉ំានៅមន្ទីរពេទ្យតែម្ដងដើម្បីកុំឲ្យខាតពេល » Hojun
« អ៎...ចឹងឆាប់ញ៉ំាទៅ » រាងតូចដួសបាយឆាដាក់ចានឲ្យនាយ នៅដួសសាច់ក្រកច្រើនៗឲ្យគេថែមទៀតព្រោះគេដឹងថាគ្រូពេទ្យត្រូវចំណាយកម្លាំងនិងខួរក្បាលច្រើនណាស់ ញ៉ំាសាច់ប្រហែលជាល្អសម្រាប់នាយហើយតែគេមិនដឹងទេថា Hojun បានគេយកចិត្តទុកដាក់បែបនេះក៏ញញឹមមានក្ដីសុខហើយរំភើបជាខ្លាំងទៀតផង ។ ក្រោយពីញ៉ំាអាហារពេលព្រឹករួចហើយ នាយសង្ហារក៏បើកឡាននៅចំណតក្រោមដីរបស់ខុនដូនាំរាងតូចទៅកន្លែងមួយ គ្មានជាកន្លែងណាផ្សេងក្រៅតែពីមន្ទីរពេទ្យរបស់គេនោះទេ ។
ВЫ ЧИТАЕТЕ
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Любовные романыស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮