ថ្ងៃរសៀលថេយ៉ុងនៅសង្ងំក្នុងបន្ទប់រៀបចំអីវ៉ាន់បន្តិចចន្តួចត្រៀមនឹងចាកចេញទៅវិញនៅថ្ងៃស្អែក។ដំបូងគេគិតថាចង់ចាកចេញនៅថ្ងៃនេះប៉ុន្តែជុងហ្គុកអង្វរគេឲនៅមួយថ្ងៃទៀតទើបមិនដាច់ចិត្តសម្រេចថានៅកំដរគេមួយថ្ងៃទៀតចុះ។
"អផ្សុកណាស់!!"នាយតូចរមីរមួលខ្លួនលើពូកនៅមិនសុខក្រោយគ្មានអ្នកនិយាយលេងជាមួយ តាមតែរាល់ដងគេបានជុងហ្គុកនៅកំដរទោះនិយាយមិនសូវត្រូវគ្នាពិតមែនគ្រាន់កែអផ្សុកបានខ្លះប៉ុន្តែថ្ងៃនេះនាយទៅធ្វើការបាត់ទុកគេឲនៅម្នាក់ឯង
មិនគិតសូញសាញនាំឈឺក្បាលច្រើនគេក៏សម្រេចចិត្តចុះទៅខាងក្រោមក្រែងលោរាប់អានអ្នកបម្រើមកនិយាយជាមួយគ្នាបាន។ក្រោយឈានជើងចេញមកក្រៅថេយ៉ុងទុចដំណើរឈប់ង៉ក់ចំហរមាត់បើកភ្នែកសថ្លែតមិននឹងស្មានដល់ទាល់តែសោះ ទិដ្ឋភាពនៅចំពោះមុខកំពុងតែធ្វើឲគេភ្ញាក់ផ្អើលព្រះអើយនេះជារាជវាំងឬភូមិគ្រឹះឲប្រាកដ?ម្ដេចស្រស់ស្អាតថ្នាក់នេះ?
"ព្រះជាម្ចាស់អើយ!!ស្អាតណាស់"គេនឹកពោលក្នុងចិត្តពាំនាំនូវសេចក្ដីទោមនស្សនឹកស្ដាយជាពន្លឹកមកទីនេះជាងមួយអាទិត្យហើយម្ដេចមិននឹកឃើញចង់ចេញមកក្រៅព្រះអើយស្អាតហួសនឹងថ្លែងតែម្ដង
"បើលួចយកទៅលក់ក៏ក្លាយជាអ្នកមានបានដែរខឹកៗ"មើលបណ្ដើរប៉ះបណ្ដើរសើចសប្បាយនឹកស្រមៃតែម្នាក់ឯងសាកគិតទៅមើលរូបចម្លាក់និងរបស់របរទាំងនោះច្បាស់ជាមានតម្លៃមហាសាលបើសិនគេលួចយកតែផ្ទាំងគំនូរមួយផ្ទាំងទៅលក់ក៏អាចដេកស៊ីយ៉ាងហោចបីទៅបួនឆ្នាំដែរ
"អានេះស្អីនឹង?"កែវភ្នែកស្រាប់តែប្រទាក់នឹងរបស់ចម្លែកមួយសាងចម្ងល់ដល់ក្មេងសាច់ក្រអូបហាមចិត្តមិនបានលូកដៃទៅប៉ះវាលេងថើៗស្រាប់តែ....
វូស! វូស!
"អ្ហា!! ជួយផងអ្ហឹកៗស្អីនឹង?អ្ហា!!ជួយផង!!"
"អ្នកប្រុសតូច?ពុទ្ធោធ្វើយ៉ាងមិចវាកាចណាស់"ពួកស្រីបម្រើនាំគ្នាឆោឡោមកមើលតាមប្រភពសម្លេងស្រាប់តែប្រទះឃើញថេយ៉ុងអង្គុយអោបជើងលើកៅអីស្រែកដេញអាbamឆ្កែសំណព្វចិត្តរាងក្រាស់ទាំងទឹកភ្នែកញ័រខ្លួនសសឹក
BINABASA MO ANG
🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)
Fanfictionស្រឡាញ់កូនតែលួចមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុក ចុងក្រោយគេនឹងត្រូវជ្រើសរើសបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ទាំងដែលបុរសពីរនាក់នោះជាឪពុកកូននឹងគ្នា🔥