"មួយ ពីរ បី បួន ប្រាំ ប្រាំមួយ អេបាត់មួយហើយជុងហា៎លោកឃើញលីអូខ្ញុំទេវាបាត់មួយហើយ!"ថេយ៉ុងអើតកស្រែកសួររាងក្រាស់ដែលកំពុងងូតទឹកអង្គុយរាប់សុខៗស្រាប់តែប្រទះឃើញថាគេបាត់លីអូមួយបាត់ហើយទៅណាអ៊ីចេះ?រូបសេនដឺរេឡាសំណព្វចិត្តគេផងខំសុំរំអុកជុងហ្គុកឲកម្មង់តាមអនឡានគ្រាន់តែឃើញរូបចាប់ចិត្តភ្លាមៗ
"អូនមិនចាំ?បងហែកវាចោលពេលលេងឡុកឡាក់ជាមួយអូនបាត់ហើយ"ជុងហ្គុកស្រែកចេញពីបន្ទប់ទឹកនឹកហួសចិត្តនឹងក្មេងសាច់ក្រអូបសូម្បីតែលីអូក៏ប្រុងវិចទៅអស់ដែរគេបានអីហិតពេលនឹកទៅមិនអាល័យគ្នាតែម្ដងឬអី?
"ហ្ហឺ!ភ្លេចឲឆឹងបានស្អីស្លៀកខ្ញុំចង់ស្លៀកអាមួយហ្នឹងវាស្អាតណាស់"នាយតូចយំកិកកុកមិនសុខចិត្តទាមទារចង់បានលីអូចាស់ទាំងដែលជុងហ្គុកបានទិញឲគេពេញទូខោអាវសឹងតែអាចយកទៅលក់បានផង
ក្រាក!!
"យប់ហើយឲបងទៅរកឯណាបាន?លីអូមានហ្នឹងស្លៀកទៅពណ៍ចម្រុះទៀតបងខំរើសឲ"នាយសង្ហារស្លៀកកន្លែងត្រឹមចង្កេះបង្ហាញល្វែងខាងលើចោលសឹមងាកនិយាយជាមួយរាងតូចថ្មាលនេះហើយហាងឯណានៅបើកលក់ទៀតនោះ?របស់គេខគផ្ចិតផ្ចង់ទិញឲហើយនៅមិនចង់បានទៀយក្មេងអើយក្មេង
"ឆឹស! ស្លៀកក៏ស្លៀកដែរ"ថេយ៉ុងពេបមាត់ប្រមូលឥវ៉ាន់ដាក់វាលីយ៉ាងសប្បាយរីករាយក្រោមក្រសែភ្នែកមួយគូតាមសម្លឹងមើលមិនឈប់។ ជុងហ្គុកដកដង្ហើមធំស្ងួតមុខស្ងួតមាត់អាក់អន់ចិត្តសម្បើមណាស់គេមិនមាត់ហើយដើរទៅអង្គុយចុងពូកសង្ងំជូតសក់សង្ងួតស្រាប់តែមានដៃមួយគូមកកញ្ឆក់កន្សែងពីនាយមកជូតជំនួសឲវិញ
"គេងទៅក្រែងត្រូវក្រោកពីព្រឹកមិនទាន់"បម្រុងថានឹងកញ្ឆក់យកកន្សែងមកវិញតែថេយ៉ុងរហ័សជាងលើកវាឡើងលើទាន់ព្រមទាំងញញឹមឌឺដងផ្លែផ្កាដាក់ជុងហ្គុកវិញយ៉ាងច្រលើម
"កុំចចេសយប់ជ្រៅហើយ"សម្ដីគ្មានជាតិចូវតែបង្កប់នូវសេចក្ដីព្រួយបារម្ភជាពន្លឹកឃើញទើបតែងើបពីឈឺចេះតែខ្លាចបារម្ភគ្រប់ដង្ហើមចេញចូលតែថេយ៉ុងដឹងហើយឮហើយនៅតែបំពានចូលចិត្តតែធ្វើខ្លួនផ្ទុយពីសម្ដីនាយគ្រប់យ៉ាង
YOU ARE READING
🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)
Fanfictionស្រឡាញ់កូនតែលួចមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុក ចុងក្រោយគេនឹងត្រូវជ្រើសរើសបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ទាំងដែលបុរសពីរនាក់នោះជាឪពុកកូននឹងគ្នា🔥