ទីបំផុតថ្ងៃដែលជុងហ្គុកប៉ងប្រាថ្នាមិនចង់ឲមានវាក៏មានទាល់តែបានព្រឹកនេះគេត្រូវបង្ខំចិត្តញញឹមជូនដំណើររាងតូចទៅទីកន្លែងដើមកន្លែងរបស់ថេយ៉ុងពីមុនខណៈទ្រូងខាងឆ្វេងហេងហោងធ្លុះធ្លាយមិនសល់ចន្លោះទំនេរ។ព្រឹកនេះថេយ៉ុងស្អាតណាស់គេញញឹមជាប់នៅលើផ្ទៃមុខហាក់សប្បាយរីករាយនឹងឱកាសចាកចេញនេះពន់ពេករហូតជុងហ្គុកបញ្ឈប់គំនិតហាមឃាត់រាងតូចតទៅទៀតបាន។
"អ្នកប្រុសគិតទៅហើយមែនទេ?"ស្រីបម្រើទាំងអស់រួមនាយងោលនិងងាយលិបឈរសម្ដែងអាការៈសោកសៅនឹកស្រណោះមិនចង់ឲម្ចាស់តូចចាកចេញទៅដ្បិតអីពួកគេស្រឡាញ់ចាត់ទុកថេយ៉ុងជាម្ចាស់ប្រុសនៅទីនេះបាត់ទៅហើយ
"ខ្ញុំមិនអាចបន្តទៅទេណាពួកបងៗកុំកើតទុក្ខអីខ្ញុំមិនភ្លេចពួកបងៗទេ"ថេយ៉ុងទម្លាក់វាលីចូលមកអោបលាមិត្តភក្តិថ្មីថ្មោងទាំងអាលោះអាល័យជាពន្លឹកទីនេះបានផ្ដល់នូវការចងចាំនិងអនុស្សាវរីយ៍ល្អៗគេនឹងចងចាំវាជារៀងរហូតហើយសង្ឃឹមថាគេអាចនឹងមកកាន់ទីនេះម្ដងទៀតចុះប៉ុន្តែប្រហែលមិនអាចទេ
"តោះថ្ងៃក្ដៅឥលូវហើយ"ជុងហ្គុកចូលមកកាត់ចង្វាក់អ្នករាល់គ្នាសឹមអោបចង្កេះមួយក្ដាប់ដៃនោះបណ្ដើរគ្នាចូលក្នុងឡានបាត់មុន។រីឯណារីតូក្រោយទុកដាក់អីវ៉ាន់រួចរាល់ហើយក៏ម្នីម្នាចូលមកបើកបរតាមតួនាទី
ឡានស្ព័រខ្មៅក្រឹបបើកចាកចេញកាន់តែឆ្ងាយពីភូមិគ្រឹះដ៏ធំស្កឹមស្កៃ ថេយ៉ុងរលីងរលោងសម្លឹងមើលកន្លែងធ្លាប់ស្នាក់នៅជាលើកចុងក្រោយបង្កប់នូវសេចក្ដីស្រឡាញ់នឹករលឹកគ្មានថ្ងៃបំភ្លេចឡើយ។
សភាពក្នុងឡានស្ងាត់ជ្រងុំឥតមានអ្នកនិយាយឮសូរតែសម្លេងដកដង្ហើមយ៉ាងតឹងទ្រូងរបស់មនុស្សពីរនាក់អង្គុយក្បែរគ្នាឃើញបរិយាកាសអាប់អួលពេកណារីតូក៏បើកតន្រ្តីកំដរអារម្មណ៍តែចង្រៃអីប៉ះចំបទសេដធ្វើឲអ្នកក្នុងឡានកាន់តែស្រងេះស្រងោចបន្ថែម
Now happy ever after it don't come so easily
(ក្ដីសុខសុភមង្គលវាមិនបានមកដោយងាយៗនោះទេ)*ត្រូវហើយវាមិនបានមកដោយងាយទេ*ជុងហ្គុក
All I want is love that lasts
(អ្វីដែលខ្ញុំចង់បានគឺស្នេហាយូរអង្វែង)
ESTÁS LEYENDO
🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)
Fanficស្រឡាញ់កូនតែលួចមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុក ចុងក្រោយគេនឹងត្រូវជ្រើសរើសបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ទាំងដែលបុរសពីរនាក់នោះជាឪពុកកូននឹងគ្នា🔥