ភាគទី16 : ត្រលប់ទៅនគរថាងវិញ

233 20 2
                                    

រយៈពេល16ឆ្នាំមកនេះយើងឲ្យនាងរស់ស្រួលពេកហើយឈិនយូ ថ្ងៃនេះយើងនឹងឲ្យនាងសងអ្វីដែលនាងធ្វើមកលើយើងទាំងដើមទាំងការ

«ពុកតូច កុំខឹងអីណាគឺកូនធ្វើនេះដោយសារតែគេចង់ចូលមកឈ្លានពានភូមិដ្ឋានរបស់ពួកយើងមុននោះទេ»ហ្វឹងអ៊ីនិយាយបកស្រាយឲ្យរាងតូចស្ដាប់

«កូនដឹងទេចុះបើពួកគេលេងល្បិចនោះតើអ្នកដែលត្រូវស្លាប់នោះមិនមែនជាកូនទេឬ??»រាងតូចនិយាយដោយតម្លើងសម្លេងធំ

«អីយ៉ាពុកតូច ពុកកុំបារម្ភអីកូនមានវិជ្ជាគុណខ្លាំងដែរតើកូនអាចការពារខ្លួនកូនបានហើយពុកតូចកុំបារម្ភអី» នាយហ្វឹងអ៊ីនិយាយលួងលោមកុំឲ្យរាងតូចខឹងគេ

«បើសិនជាកូននៅតែធ្វើបែបនេះទៀតកុំហៅពុកថាពុកទៀតឲ្យសោះ»រាងតូចនិយាយ

«ពុកតូច!!»ហ្វឹងអ៊ីលាន់មាត់ហៅរាងតូច

«ពុកតូច កុំខឹងអីអាអ៊ីធ្វើទៅក៏ព្រោះតែចង់ការពារពួកយើងនឹងមនុស្សក្នុងភូមិដ្ឋានមួយទេ»ហ្វឹងយាននិយាយការពារអ្នកជាប្អូន

«តែពុកមិនចង់ឲ្យគេទៅធ្វើរឿងដែលគ្រោះថ្នាក់បែបនេះទេ»រាងតូចនិយាយជាមួយហ្វឹងយានដោយប្រើសម្លេងធម្មតាវិញ

«ហឹក. . .»ដោយសារតែអន់ចិត្តនឹងរាងតូចដែលប្រើសម្លេងធំដាក់គេហ្វឹងអ៊ីក៏រត់ចេញពីបន្ទប់ទាំងយប់ហើយក៏រត់ទៅយំនៅក្រោមដើមឈើធំក្បែរភូមិគ្រឹះ

«ហឹក. .ហឹក. .ហឹក. .ពុកតូចមិនដែលស្រឡាញ់ខ្ញុំម្ដង ណាទេ. .ហឹក. .ហឹក. .គាត់តែងតែស្ដីបន្ទោសឲ្យខ្ញុំរហូត. .ហឹក. .ហឹកចំណែកឯបងប្រុសវិញឯងតែងតែស្រឡាញ់ថ្នាក់ថ្មមមិនដូចខ្ញុំឡើយ. .ហឹក. .ហឹក. . ហា. .ព្រោះតែខ្ញុំមានមុខដែលស្រដៀងនឹងបុរសម្នាក់នោះមែនទេបានជាគាត់មិនស្រឡាញ់ខ្ញុំបែបនេះ. . ហឹក. .ហឹក. .អឹម!!»កំពុងតែអង្គុយយំសុខៗស្រាប់តែមានជនបិទមុខម្នាក់បានយកកន្សែងដែលបានថ្នាំសណ្ដំមកខ្ទប់ច្រមុះរបស់គេធ្វើអោយគេបាត់បង់ស្មារតីរួចបុរសនោះក៏បាននាំគេចេញទៅ

«ថាម៉េចរកមិនឃើញគេទេ!!»មួយសន្ទុះក្រោយមកដោយមិនឃើញហ្វឹងអ៊ីត្រលប់មកបន្ទប់វិញមនុស្សនៅភូមិដ្ឋានទាំងអស់បានដើរស្វែងរកគេតែរកយ៉ាងក៏មិន ឃើញគេដែរ ក្រោយលឺមនុស្សមកប្រាប់ថារកកូនប្រុសពៅមិនឃើញអ្នកជាឪពុកក៏កាន់តែបារម្ភខ្លាំងឡើងៗ

ខ្ញុំជាមនុស្សចិត្តអាក្រក់,តើខ្ញុំអាចស្លាប់បានទេ??Where stories live. Discover now