ℰ𝓅𝒾𝓈ℴ𝒹ℯ 47

1.1K 85 2
                                    

- ប្រទេសកូរ៉េខាងត្បូង, ទីក្រុងសេអ៊ូល

   ការហោះហើរចំណាយរយៈពេលអស់យ៉ាងយូរ ទីបំផុតយន្តហោះក៏បានធ្វើការចុះចតនៅអាកាសយានដ្ឋាននៅក្នុងទីក្រុងសេអ៊ូលហើយដែលជាគោលដៅរបស់ Haneul នោះឯង ។

« នៅឯណាអញ្ចេះ? » រាងតូចរអ៊ូតិចៗពេលចុះពីយន្តហោះហើយរកមើលមិត្តភក្តិរបស់ Hojun ដែលថាមកទទួលតែគេមិនស្គាល់មុខផងហ្នឹង ក៏ដើរមកអង្គុយនៅមាត់ច្រកចូលដើម្បីផ្ញើសារសួរ Hojun ។

"អូនចុះពីលើយន្តហោះហើយតែមិនស្គាល់មិត្តភក្តិបងទេ បងជួយខលប្រាប់គាត់ផងបានឬអត់?"

   Haneul ផ្ញើសារសម្លេងទៅហើយក៏អង្គុយមើលនេះមើលនោះមុននឹងចាប់អារម្មណ៍ឃើញមនុស្សមួយក្រុមធំភាគច្រើនជាមនុស្សស្រីឈរជុំគ្នាអ៊ូអរ ក្នុងដៃមានកាន់ស្លាកធំៗផងមានកាមេរ៉ាផងដូចពួកហ្វេនរង់ចាំអាយដលយ៉ាងចឹងដែរ ។

« នាំគ្នាមកធ្វើអីទីនេះ? មិនគិតរៀនសូត្រធ្វើការរកលុយទេហ្អេ៎នៀក? » រាងតូចគ្រវីក្បាលហួសចិត្តមុននឹងមើលរូបដែល Hojun ផ្ញើមកហើយក៏ងាកមើលឆ្វេងស្ដាំរកមិត្តរបស់នាយ ក៏ក្រឡេកឃើញស្រីម្នាក់នោះចុះពីឡាននៅខាងមុខព្រលានល្មម ។

« អីយ៉ា!! Jungkook មកដល់ហើយៗៗ ឆាប់ថតភ្លាមទៅ!!!! » មនុស្សមួយក្រុមនោះនាំគ្នាស្រែកឈូឆរសឹងតែផ្អើលមនុស្សពេញទាំងព្រលានសម្លឹងមើលទៅពួកគេដោយទាំង Haneul ផងដែរ ។

« ស្អីគេអញ្ចេះ Jungkook ម្នាក់នោះសង្ហារណាស់ទៅហ្អីបានជានាំគ្នាឆ្កួតដល់ថ្នាក់ហ្នឹង? » រាងតូចរអ៊ូទាំងងឿងឆ្ងល់ចង់ឃើញមុខផ្ទាល់ៗរបស់តារាកូរ៉េដែរក៏បម្រុងដើរទៅមើលក៏ស្រាប់តែ Hojun ខលមកល្មម ។

« សង្ហារណាស់ៗ ខ្ញុំស្រឡាញ់បង!!ៗៗៗ » ហ្វេនៗនាំគ្នាស្រែកដាក់រាងសង្ហារដែលទើបចុះពីលើយន្តហោះមកទាំងមានជំនួយការនិងអង្គរក្សហែរហមកុំឲ្យពួកទាំងនោះរញ៉េរញ៉ៃបានឯ Haneul វិញចង់ចូលទៅដែរតែឃើញមនុស្សច្រើនក៏ស្ទាក់ស្ទើរវិញដោយ មិនដឹងថា Jungkook ចោលខ្សែភ្នែកបន្តិចក៏បានឃើញគេតែដោយសារពាក់វែនតាខ្មៅហើយនៅឆ្ងាយផងនោះធ្វើឲ្យនាយមើលមិនសូវច្បាស់ឡើយ ទាំងដែលខ្លួនឯងចម្លែកចិត្តជាខ្លាំង តើនោះជា Kim Taehyung មនុស្សពិតប្រាកដដែលបាត់ខ្លួនទៅអស់ជាយូរឆ្នាំ ឬមកពីគេស្រវាំងភ្នែកមើលច្រឡំដោយខ្លួនឯងទេ?

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Hikayelerin yaşadığı yer. Şimdi keşfedin