១ម៉ោងបន្ទាប់
ងឺត!!! សម្លេងចាប់ហ្វ្រាំងឡានខ្មៅនោះបានមកដល់ភូមិគ្រឹះធំមួយកន្លែងដែលវានៅឆ្ងាយពីក្រុង ភូមិគ្រឹះនេះនៅស្ងប់ស្ងាត់និងឆ្ងាយពីគេ មានរបងធំនិងខ្ពស់ហើយមានអ្នកយាមទាំងមុខទាំងក្រោយនិងសងខាងនៃភូមិគ្រឹះដែលវាពិបាកនិងអោយអ្នកក្រៅចូលមកបាន រឺក៏អ្នកខាងក្នុងក៏រិតតែពិបាកនិងចេញទៅវិញដោយងាយស្រួលដូចគ្នា ។« ហឺម!!! » ថេយ៉ុងត្រូវបានគេយកមកដាក់ក្នុងបន្ទប់ធំល្មមមួយ មួយស្របក់ក្រោយមកទើបគេចាប់ផ្ដើមដឹងខ្លួន រាងតូចប្រវេប្រវ៉ាក្រោកឡើងទាំងនៅមានអារម្មណ៍ថាវិលៗនៅឡើយ គេព្យាយាមងាកសម្លឹងមើលជុំវិញផ្ទៃបន្ទប់ទើបដឹងថាទីនេះមិនមែនជាផ្ទះរបស់គេនោះទេ មាឌល្អិតភ្ញាក់ខ្លួនក្រញ៉ាងគេចាំបានថាលើកចុងក្រោយកន្លែងដែលគេនៅនោះគឺនៅឯសាលាហើយចុះគេមកនៅទីនេះបានយ៉ាងមិច? អូហ៎មែនហើយ! ពេលនោះនៅសុខៗស្រាប់តែមានមនុស្សណាមិនដឹងចូលមកខ្ទប់មុខរបស់គេពីក្រោយហើយចាប់ពីពេលនោះមកគេក៏មិនដឹងថាមានរឿងអ្វីកើតឡើងទៀតនោះដែរទើបបានជាគេមកដល់ទីនេះ
« អ្នកណានាំខ្ញុំមកទីនេះ វាជាកន្លែងណា? ព្រះអឺយធ្វើយ៉ាងមិចទៅ ខ្ញុំចង់ទៅផ្ទះវិញ » ថេយ៉ុងនៅមិនសុខ គេស្ទុះងើបដើរមើលជុំវិញបន្ទប់តែមិនឃើញមនុស្សម្នាក់នោះទេ រហូតគេដើរទៅដល់មាត់បង្អួចដៃទាញវាំងននបើកមើលចុះទៅក្រោមឃើញជុំវិញទីនេះគឺសុទ្ធតែអ្នកយាម គ្រប់ច្រកល្ហកមិនថាគេដើរទៅមើលបង្អួចនៃទឹសខាងណាក៏ដោយ
ប្រាវ!!!« អាយ៎! មិនពិតទេអ្នកណាចាប់ខ្ញុំមកទីនេះ បងប្រុសហ្ហឹកៗបងនៅទីណា មកជួយថេយ៍ចេញពីទីនេះផង » ថេយ៉ុងទាញរបស់របរក្នុងបន្ទប់គប់បែកប្រាវៗពេញក្នុងបន្ទប់ គេមិនដឹងថាអ្នកណាម្នាក់បានចាប់គេមកទីនេះហើយក្នុងគោលបំណងអ្វីនោះទេ ប៉ុន្តែមនុស្សដែលគេនឹកឃើញដំបូងគេដែលចង់អោយមកជួយគេនោះគឺបងប្រុសរបស់គេនេះឯង
ក្រាក!!!!
« យើងមិនបានចាប់ឯងអោយមកបំផ្លាញរបស់របរក្នុងផ្ទះរបស់យើងនោះទេក្មេងតូច » សម្លេងបើកទ្វារជាមួយនិងសម្លេងគ្រលរធំរបស់មនុស្សចម្លែកស្ដាប់ឮហើយគួរអោយព្រឺសម្បុរ រាងល្អិតរហ័សងាកទៅរកមើលម្ចាស់សម្លេងនៅឯមាត់ទ្វារគេក៏ឃើញមានមនុស្សប្រុសវ័យចំណាស់ម្នាក់ មុខមាត់ជ្រៀវជ្រួញនិងផ្ទៃមុខគួរអោយខ្លាចដើរចូលមករកគេ
BẠN ĐANG ĐỌC
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២