- New Day
ថ្ងៃនេះ Haneul ត្រូវក្រោកតាំងពីព្រលឹមដើម្បីទៅចូលរួមកម្មវិធីតាំងពិព័រណ៌សៀវភៅរបស់គេនៅឯកន្លែងមួយទើបពេលក្រោកហើយក៏ងូតទឹកស្លៀកពាក់បែបធម្មតា អាវយឺតពណ៌សខាងក្នុង ខោខូវប៊យ ពណ៌ផ្ទៃមេឃនិងអាវក្រៅពណ៌ផ្ទៃមេឃ ចុងក្រោយក៏ទាញកាបូបស្ពាយចំហៀងមានតែមួយប្រើរហូតមកហើយក៏ចាកចេញពីបន្ទប់ តែចៃដន្យអីក៏បានឃើញ Sunny ស្រីស្នេហ៍អ្នកជាប់បន្ទប់ខ្លួនធ្វើឲ្យរាងតូចរៀងមួរម៉ៅបន្តិចដែរព្រោះថ្លង់សម្លេងថ្ងូរនាងពេក ទាល់តែយប់ជ្រៅឯណោះទើបបានដេក ។
« នៅឈរធ្វើអី មិនចូលទេហ្អេ៎? » Sunny សួរទាំងឬកពារធម្មតាៗមិនខ្មាសគេអីបន្តិចទើប Haneul មានតែធ្វើជាញញឹមតិចៗដាក់វិញសឹមដើរចូលទៅ ។
« យប់មិញយល់ថាយ៉ាងម៉េចដែរ? » ស្រីស្រស់ស្រាប់តែសួរឲ្យរាងតូចមិនយល់ ។
« យប់មិញ? អ៎...ក៏ទម្រាំបានដេកឡើងយប់ជ្រៅទៅហើយ »
« ប្រាកដហើយព្រោះយប់មិញនេះពិសេសខ្លាំងមែនទែន ខ្ញុំមិនដែលជួបមនុស្សអីអសា្ចរ្យដូច Jungkook នេះសោះហើយទាំងសង្ហារទាំងមានលុយមានមន្តស្នេហ៍ ហើយជាពិសេសរឿងលើគ្រែក៏ពូកែដែរ » Sunny និយាយផងរមួលខ្លួនផងទាំងដែល Haneul វិញស្ដាប់ទាំងពេបមាត់ជ្រេញហើយក៏មិនយល់ថានាងជាស្រីប្រភេទណាដែរដែលនិយាយចំៗមិនខ្មាសមាត់បែបហ្នឹង ។
« តែខ្ញុំថានាងក៏ពូកែដែរន៎ » រាងតូចនិយាយថាឲ្យវិញមិនមែនសរសើរទេគឺចង់បង្កប់ន័យថាឲ្យនាងដែលពូកែថ្ងូរមិនចេះទប់មាត់ សំខាន់មកអួតប្រាប់គេស្រស់ៗទៀត ។
« ច្បាស់ជាចឹងស្រាប់ហើយ » Sunny ញញឹមគ្រលាស់សក់បែបជឿជាក់ ស្របពេលដែលជណ្ដើរយន្តមកដល់ជាន់ផ្ទាល់ដីល្មម ។
« សង្ឃឹមថាថ្ងៃក្រោយបានជួបគ្នាទៀត មើលទៅឯងក៏គួរឲ្យស្រឡាញ់ណា៎ » ស្រីស្រស់ញញឹមចុចថ្ពាល់ប៉ោងរបស់រាងតូចហើយក៏ដើរទៅបាត់ទៅនៅសល់តែ Haneul ធ្វើមុខឆ្ងល់ ស្រីនោះនៅតែគិតថាគេជាកូនក្មេងទាំងដែលពេលនេះគេអាយុ30ជាងចឹងឬ? ចំមែនហើយ!!
______ងាកមក Jungkook វិញក្រោយស្រីស្នេហ៍ចាកចេញទៅ គេក៏ឆុងកាហ្វេហើយទៅអង្គុយផឹកនៅរានហាលខាងក្រោយម្នាក់ឯងយ៉ាងស្ងប់ស្ងាត់បំផុតព្រោះគេទម្លាប់ក្លាយជាបែបនេះយូរណាស់ហើយតាំងពីរាងតូចរត់ចោលនៅឆ្នាំនោះ ធ្វើការងាររួចក៏មកផ្ទះ ហៅមនុស្សស្រីមកកំដរ ពេលគ្មានមនុស្សក៏ផឹកកាហ្វេឬដេក មិនទៅណាសោះឡើយ ដូចឃុំខ្លួនឯងនៅក្នុងគុកចឹង ។
ESTÁS LEYENDO
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romanceស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮