នៅលើដងផ្លូវដ៏ស្ងាត់ច្រងំមួយកន្លែងមានក្មេងប្រុសម្នាក់កំពុងដើរបណ្ដើរដាក់airportស្ដាប់នៅត្រជៀកស្ដាប់ចម្រៀងបណ្ដើរ យ៉ាងអន្លង់អន្លោច។
ឌឹប!!
សុខៗក៏ស្រាប់តែមាននរណាមិនដឹងរត់មកបុកស្មាគេមួយទំហឹង វីសនឹងដួលខ្លួនទៅហើយ ប៉ុន្តែក៏ត្រូវនាយទាញមកលាក់ពួនជាមួយគ្នាដែរ ដើម្បីកុំអោយមានគេមកសួររកខ្លួនទៅអាល្អិតនេះរបូតមាត់ប្រាប់ទៅបាត់។
" អួយ! អាប្រកាច់ណាមករត់បុកយើង?! "ហ្វីលីក ដែលជាក្មេងម្នាក់ដែលកំពុងពាក់កាសត្រជៀកស្ដាប់ក៏ស្រែកភ្លាមៗ សួរថាអ្នកណាមិនឈឺបើរត់មកបុកមួយទំហឹងចឹង?។
" កុំមាត់ "ហ្យុនជីន ដែលជាម្នាក់ដែលរត់បុកហ្វីលីកក៏យកដៃបិទហាមមិនអោយគេមាត់ ព្រោះតែមានប៉ូលីសកំពុងតាមចាប់គេ ហើយគេក៏ទាញរាងតូចទៅកន្លែងងងឹតមួយ ឈប់! ហើយគេទៅមានរឿងអីមែនទេបានជាប៉ូលីសដេញតាមចឹង?។
" បានហើយ! ល្មមយកដៃចេញហើយ! ប៉ូលីសទៅបាត់ហើយ "ហ្វីលីក បានក្រលាស់ដៃរបស់ហ្យុនជីនចេញភ្លាម នៅពេលឃើញប៉ូលីសបានរត់ទៅអស់បាត់ រួចក៏ងាកមកសម្លក់នាយវិញម្ដង។
" លោកទៅមានរឿងអីជាមួយប៉ូលីស? បានជាពួកគេដេញលោកចឹង? "ហ្វីលីក ងាកទៅមើលផ្លូវដែលប៉ូលីសរត់ទៅមិញនេះ រួចក៏ងាកមកសួរហ្យុនជីនវិញ ទាំងមានសញ្ញាសួរពេញក្បាល អាចនិយាយបានថាស្ទើតែផ្ទុះចេញមកទៅហើយ។
" គឺរឿងអីទេ ឯងទៅវិញទៅ "ហ្យុនជីន លឺហ្វីលីកសួរបែបនេះគេក៏ប្រញាប់ដេញហ្វីលីកអោយទៅវិញយ៉ាងលឿន។
" ទៅវិញយ៉ាងមិច?! បើលោកមានរបួសជាប់ខ្លួននឹង? ស្រួលមិនស្រួលពួកគេក៏អាចមករកលោកតាមឈាមដែលស្រក់បានដែរ *ឆ្វោក* "ហ្វីលីក និយាយរួចក៏ហែកជាយអាវរបស់ខ្លួនបន្តិច រួចក៏យកទៅរុំមុខរបួសរបស់ហ្យុនជីន។
" ថាយើងមិនអីទេ! "
" ខ្ញុំទៅហើយចឹង "ហ្វីលីក រុំមុខរបួសរបស់ហ្យុនជីនរួចគេក៏ធ្វើជាដើរចេញទៅដើម្បីអោយនាយហៅអោយខ្លួនឈប់វិញហើយពិតជាសមបំណងរបស់ខ្លួនមែននាយពិតជាហៅខ្លួនមែន។
" ឈប់សិន!! "ហ្យុនជីន ឃើញបែបនេះក៏ងើបទៅចាប់ដៃរបស់រាងតូច របៀបថាចង់សុំទៅដែរ ព្រោះតែអស់ជម្រើសហើយបើនៅទីនេះប្រាកដជាត្រូវគេចាប់បានចឹងមានតែសុំទៅដែរ។

YOU ARE READING
IN LOVE WITH CRIMINAL | HYUNLIX
Romance"ទោះបងក្លាយជាអ្វីក៏អូននៅតែស្រឡាញ់បងដែរ!" -felix