ភាគទី១៨ : បំពេញតាមបំណង

2.3K 122 1
                                    


     បន្ទាប់ពីនោះថេយ៉ុងត្រូវបានបុរសចំណាស់បីគេចេញពីបន្ទប់ទឹកមកវិញសភាពគឺទទឹកជោគ មុននេះថេយ៉ុងគេគិតតែពីយំ យំរហូតដល់សន្លប់តែម្ដង វាមិនចម្លែកនោះទេព្រោះតែក្រពះរបស់គេនៅមិនទាន់បានទទួលអាហារសូម្បីតែមួយគ្រាប់តាំងពីល្ងាចមក ហេតុនេះហើយវាធ្វើអោយគេអស់កម្លាំងក៏សន្លប់បាត់ស្មារតីតែម្ដងទៅ ។

     បុរសចំណាស់ដើរទៅបើកទូរសម្លៀកបំពាក់របស់ខ្លួន ទាញយកអាវរបស់ខ្លួននិងខោខ្លីត្រឹមជង្គង់មួយឈុតចេញមក ហើយដើរតម្រង់ទៅរកមនុស្សដែលនៅលើគ្រែសន្លប់គ្មានដឹងខ្យល់អីទាំងអស់នោះ រួចចាប់ផ្ដើមផ្លាស់ប្ដូរសម្លៀកបំពាក់អោយគេ ។

     « ជាកម្មពារស្អីរបស់យើងទៅ ទើបបានជាត្រូវមកមើលថែក្មេងដូចជាឯងបែបនេះ? » បុរសចំណាស់រអ៊ូតិចៗសម្លឹងមើលមុខតូចច្រមិចរបស់គេ ខណ:ដែលដៃចាប់ប្រឡេះលេវអាវរបស់គេម្ដងមួយគ្រាប់ៗដល់អស់ ទាញវាចំហរអោយឃើញរាងកាយតូចច្រឡឹងនេះទាំងអស់នៃផ្នែកខាងលើ ព្រះអឺយអ្នកណាទៅគិតថារាងកាយរបស់ក្មេងនេះមានភាពល្អឥតខ្ចោះបែបនេះ ទាំងស្រឡូន ពណ៌សម្បុរស្បែកសភ្លឺថ្លាដូចពពិលមាស នៅមានចំណុចទាក់ទាញជាច្រើនកន្លែងទៀតធ្វើអោយបុរសចំណាស់ចាប់ផ្ដើមបែកញើសជើងសក់លេបទឹកមាត់ផ្សើមបំពង់ក៎

     « ឆ្កួតបំផុត » បុរសចំណាស់បណ្ដេញគំនិតឆ្កួតឡប់ទាំងអស់នោះចោលរួចចាប់ផ្ដើមប្ដូរសម្លៀកបំពាក់អោយគេទាំងបែរមុខចេញទៅម្ខាងមិនហ៊ានងាកសម្លឹងមើលសូម្បីតែបន្តិចរហូតដល់រួចរាល់

     « យើងបានសន្យានិងគេរួចហើយ ថាយើងនិងនាំឯងត្រឡប់មកវិញ មិនអោយឯងចូលទៅក្នុងអន្ទាក់របស់មនុស្សចង្រៃដូចជាវានោះទេ » វាហាក់ចម្លែកនៅពេលដែលសម្លេងរបស់គេបានផ្លាស់ប្ដូរពីសម្លេងបែបមនុស្សចាស់ទៅជាសម្លេងមួយផ្សេងទៀត ខណ:ដែលសមីខ្លួនចាប់ទាញស្បែកមុខដែលបានពាក់ក្លែងបន្លំនោះចេញបង្ហាញអោយឃើញផ្ទៃមុខដ៏ស្រស់សង្ហារប្រៀបដូចជាទេវបុត្រ  នាយសង្ហារអង្គុយក្បែរនោះសម្លឹងគេមួយសន្ទុះដល់ស្លុងអារម្មណ៍មើលអ្នកដែលកំពុងតែគេង មើលគេយូរទៅៗទើបដឹងថាគេក៏គួរអោយស្រលាញ់ម្យ៉ាងដែរ ផ្ទៃមុខតូចក្រមិចក្រមើមគួរអោយស្រលាញ់
***

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now