ℰ𝓅𝒾𝓈ℴ𝒹ℯ 52

1.2K 106 1
                                    

- ព្រឹកថ្ងៃថ្មី

ត្របកភ្នែកស្អាតដែលមានសភាពហើមព្រោះយំអស់ពេញមួយយប់ចាប់បើកឡើងនៅពេលនេះមុននឹងមើលទៅជុំវិញខ្លួន គេនៅតែស្ថិតក្នុងកូនផ្ទះនេះដដែលធ្វើឲ្យទឹកភ្នែកហូរមកម្ដងទៀត ខំប្រាប់ខ្លួនឯងថារឿងរ៉ាវកាលពីម្សិលមិញនេះជាសុបិនអាក្រក់ប៉ុណ្ណោះតែការពិតចុងក្រោយវាមិនមែននោះទេ ។

< ក្រាក > សម្លេងបើកទ្វារហៅឲ្យ Haneul ងាកទៅឃើញប្រុសដែលធ្វើបាបខ្លួនម្សិលមិញក៏រហ័សក្រោកងើបអង្គុយនៅជាប់ជញ្ជាំងឆ្ងាយពីនាយ ។

« ឆាប់ចុះមក » Jungkook បញ្ជាដោយសម្លេងរឹងៗតែរាងតូចគ្រវីក្បាលក្ដាប់ដៃចូលគ្នា ។

« ខ្ញុំមិនទៅណាជាមួយលោកទាំងអស់ ខ្ញុំចង់ទៅផ្ទះវិញ!! » Haneul

« កុំរឹងជាមួយបងឲ្យសោះ ឬមួយចង់ត្រូវដូចម្សិលមិញ? អ៎...ប្រហែលអូនប្ដូររសជាតិចូលចិត្តបែបឃោឃៅវិញហើយហ្អេ៎? » រាងក្រាស់ញញឹមចុងមាត់ឈានជើងបានមួយជំហាន Haneul ក៏ស្រែកភ្លាម ។

« កុំចូលមកឲ្យសោះ ប្រយ័ត្នខ្ញុំវាយលោក!! និយាយ មែនណា៎!! » ជាមួយនឹងពាក្យគម្រាម ដៃតូចៗក្ដាប់ចូលគ្នាជ្រលរ គិតថារាងក្រាស់ខ្លាចចឹងឬ?

« អួយ៎នែ៎!! » ទីបំផុតគេនៅតែចាញ់ប្រៀបដដែលព្រោះ Jungkook ឈោងដៃទៅចាប់គេអូសកាត់គ្រែហើយទាញចុះមកដីផ្ទាល់តែម្ដង បន្ទាប់មកក៏អូសទីណាត់ទីណែងចេញមកខាងក្រៅធ្វើឲ្យ Haneul ឃើញកាន់តែច្បាស់ថាទីនេះជាព្រៃ ជុំវិញសុទ្ធតែដើមឈើខ្ពស់និងគុម្ពស្មៅធំៗស៊ប់ទ្រុបក្រាស់ឃ្មឹកមើលស្អីមិនឃើញ ឃើញមានតែកូនផ្លូវតូចមួយដែលមិនដឹងថានាំចេញទៅដល់ទីណាផងនោះ ។

« ឆាប់មក » រាងក្រាស់បញ្ជាផងចាប់កដៃ Haneul ពេញទំហឹងឲ្យដើរតាមខ្លួនរហូតដល់ខាងក្រោយផ្ទះដែលមានកូនគ្រែមួយនិងម៉ូតូមួយជារបស់នាយនោះឯង ។

« អួយ៎!! » រាងតូចស្រែកបន្តិចពេលរាងក្រាស់ក្រវាត់គេឲ្យអង្គុយលើគ្រែ ។

« ឆាប់ដួសបាយដាក់ចានភ្លាមទៅ » Jungkook និយាយទើបរាងតូចងាកមើលទៅឃើញកូនឆ្នាំងមួយ ចានពីរ និងចានមួយទៀតដែលមានគ្របមួយពីលើ ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Where stories live. Discover now