Episode 1(ការជួបលើកដំបូង)

62 9 0
                                    

Jaywon ប្រភេទៈ កំសត់តិចៗ😅 កប្លែង ផ្អែមល្ហែម

តើវាជារឿងចម្លែងទេដែលមនុស្សដែលមិនធ្លាប់ស្គាល់គ្នាសោះបែរជាជួបគ្នាលើកដំបូងក្នុងនាមជាប្អូនចញ្ជឹមទៅវិញតែនាមជាបងបែរជាមិនចូលចិត្តអ្នកដែលនាមជាប្អូន តើរឿងនេះនឹងទៅជាយ៉ាងណា..

ផ្ដើមរឿងដំបូងៈ ព្រះអាទិត្យបានបញ្ជេញពន្លឺ បើកបង្ហាញអោយឃើញភូមិគ្រឹះត្រកូលអភិជនមួយខ្នរយ៉ាងធំខណៈពេលនោះយើងឃើញថាដំណើរអ្នកបំរើគ្រប់រូបកំពុងមមារញឹកនឹងការងាររៀងៗខ្លួន បន្តិចក្រោយមក
រាងកាយសង្ហារខ្ពស់គ្រងដោយសម្លៀកបំពាក់យ៉ាងល្អប្រណិតបានធ្វើដំណើរឆ្ពោះទៅកាន់តុអាហារ ដោយមានម្ចាស់ម៉ាក់ នឹងម្ចាស់ប៉ារបស់ខ្លួននៅរងចាំ ជាស្រេច ហើយម្នាក់នោះគឺ ជុងស៊ុល គីមហាន់ជុង ឬហៅថាជេយ៍(jay) ដែលមានអាយុ25ឆ្នាំ ជា អ្នកស្នងត្រកូលតែម្នាក់របស់ត្រកូលគីមផងដែរហើយក៏មានជំនិតម្នាក់គឺឈ្មោះថា អាល់តុន ។

"អ្នកម៉ាក់ហៅកូនមកទាំងព្រលឹមបែបនេះមានការអ្វីសំខាន់មែនទេ"នាយពោលទៅកាន់អ្នកជាម្ដាយដោយមុខមាំតែកែវភ្នែកក៏ដៀងទៅអ្នកដែលនៅក្បែរម៉ាក់របស់គេ ( តើជានរណា?)

"នេះព្រលឹមរបស់កូនហេស៎ជេយ៍"អ្នកស្រីរីយ៉ាតបទៅវិញទាំងហួសចិត្តនឹងកូនម្នាក់នេះ

"ដែលប៉ានឹងម៉ាក់ហៅឯងមកនេះគឺចង់ប្រាប់រឿងខ្លះ"លោកគីមដែលអង្គុយនោះក៏ពោលឡើង

"បើមានការអ្វីក៏និយាយមកអ្នកម៉ាក់លោកប៉ាខ្ញុំមិនចង់អោយខាតពេលជាមួយរឿងឥតប្រយោជន៍"នាយតបទាំងលើកកែងកាហ្វេមកក្រេបហើយសម្លឹងទៅអ្នកក្បែរដៃម្ដាយទាំងមុខមាំ

"ឈប់សម្លឹងបានហើយកូនjay នេះគឺជា ជុងវ៉ុនដែលម៉ាក់សម្រេចចិត្តថាយកគេមកចញ្ជឹមនៅផ្ទះនេះក្នុងនាមជាកូនម្នាក់ដែរ"អ្នកស្រីនិយាយឡើងទៅកាន់ជេយ៍

"មែនហើយតទៅឯងត្រូវមើលថែរប្អូនផង"លោកគីម

"ហុឹស..មើលថែរ ? ខ្ញុំគ្មានប្អូនមុខស្មឿកៗដូចជាគេនោះទេ"នាយពោលទាំងសម្លឹងមុខរាងតូចដែលគិតតែអោនមុខចុះនោះ រួចក៏បោះជំហានចេញទៅដែលមានជំនិតដើរតាមពីក្រោយដើម្បីទៅក្រុមហ៊ុនបាត់ទៅ

រឿង💜ចិត្តស្អប់បន្លប់ស្នេហ៍💜Where stories live. Discover now