ភាគទី១៩ : ចិត្តមិនដាច់ត្រូវតែជួយ

2.4K 129 0
                                    


     « អាយយ៎!! លោកនាំខ្ញុំទៅណាជីមីន? ឆាប់ដាក់ខ្ញុំចុះទៅ » បើកឡាននាំគេមកយូរទៅហើយ ថេហ្គីរករឿងពេញនៅក្នុងឡានបង្ខំអោយនាយឈប់ហើយដាក់គេចុះ ប៉ុន្តែនាយមិនស្ដាប់ហើយក៏បើកបន្តរហូតមកដល់កន្លែងណាក៏មិនដឹង គ្រាន់តែមកដល់ភ្លាមនាយចុះមកចាប់ទាញបើកទ្វារឡានដោយលើកនេះនាយលើកគេបីមិនមែនលីគេសំយ៉ុងក្បាលចុះក្រោមដូចមុនទៀតទេ

    « ចង់អោយខ្ញុំទម្លាក់ឯងចុះហ្ហេស មើលនោះទៅ! » ជីមីនញញឹមប្រាប់អោយថេហ្គីងាកមើលចុះទៅក្រោម ពួកគេកំពុងនៅលើស្ពានឆ្លងតូចមួយ ប៉ុន្តែគឺជាស្ពានឆ្លងធម្មតានៃកន្លែងមួយនេះតែប៉ុណ្ណោះ ថេហ្គីដោយហេតុចង់ដឹងគេក៏សម្លឹងមើលចុះទៅក្រោមព្រះអឺយគ្រាន់តែក្រលេកឃើញទៅក្រោមគេស្រែកយ៉ៃអោយដាច់កន្លើតចោល

     « អាយយ៎!! ក្រពើ! ក្រពើ!! ហ្ហឹក! មនុស្សឆ្កួតលោកឯងនាំខ្ញុំមកអោយក្រពើសុីហ្ហេសហ្ហឹកៗ អាក្រក់បំផុត » មាត់របស់គេពោលពាក្យជេរប្រទេចនាយទាំងមិនខ្លាចរអា ប៉ុន្តែដៃបែរជាតោងឱបក៎របស់នាយជាប់ស្អិត ខ្លាចថានាយនិងទម្លាក់គេទៅពិតមែន ព្រះអឺយមិនហ៊ានស្រម៉ៃទេថាបើគេធ្លាក់ចុះទៅនោះសូម្បីតែឆ្អឹងក៏មិនសល់ដែរ

     « បើឯងនៅតែរឹងទទឹងជាមួយយើងទៀត យើងនិងបោះឯងទៅអោយក្រពើទាំងអស់នោះសុី មើលទៅថាវាគួរអោយអាណិតហើយស្រេកឃ្លានប៉ុណ្ណា សាច់ឯងខ្ចីទន់ក្រអូបបែបនេះ ពួកវាចូលចិត្តណាស់ដឹងទេ »

   « ហ្ហឹកៗ! បិទមាត់ទៅមនុស្សចង្រៃ មនុស្សចិត្តខ្មៅចិត្តអាក្រក់បំផុត ចេះនឹកឃើញឆ្កួតបែបនេះទៅកើត » រាងល្អិតខាំមាត់យំភ័យផងអីផងខ្លាចថានាយនិងធ្វើពិតមែន ព្រោះប្រុសម្នាក់នេះមិនគួរអោយទុកចិត្តនោះទេ ប៉ុន្តែក្រលេកទៅមើលជីមីនវិញកាលបើឃើញគេយំពេបមាត់ដូចកូនក្មេងខ្ជីខ្ជូតអីបែបនេះនាយក៏អស់សំណើចខឹក

     « អញ្ចឹងចង់អោយនៅបែបនេះរឺក៏ចង់អោយយើងដាក់ឯងចុះ? »
     « អត់ទេៗ ឆាប់នាំខ្ញុំចេញទៅ ចេញទៅៗ ខ្ញុំទៅជាមួយលោកហ្ហឹកជីមីន នាំខ្ញុំទៅៗ » សំណួររបស់នាយពិតជាផ្ដេសផ្ដាស់ណាស់នាយដឹងថាគេខ្លាចប៉ុណ្ណាហើយតែនាយនៅតែសួរផ្ឌឺគេទៀត តែក៏ច្បាស់ណាស់ថាថេហ្គីនិងមិនហ៊ានបដិសេដជាមួយនាយនោះទេ កុំថាឡើយអោយនាយដាក់គេចុះឈរលើស្ពានឆ្លងនេះសូម្បីតែដើរគេប្រហែលជាញ័រជើងបាត់ទៅហើយ

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now