ភាគ២៩

918 90 9
                                    

« បេីពូមិនឆ្លេីយ ខ្ញុំក៏មិនផឹកដែរ » ជេយ៉ុន ទម្លាក់កែវស្រាទៅលេីតុ បន្ទាប់មកក៏ក្រពាត់ដៃ មេីលមុខពូព្រមទាំងចងចិញ្ចើមចូលគ្នា

« ជាមួយពូ ក្បាលរឹងណាស់ ជាមួយបេនចាមីនវិញ ម៉េចក៏ចិត្តងាយម៉េស? ពូអន់ជាងបេនចាមីនត្រង់ណា? »

« ដឹងត្រឹមថាបេនចាមីនគេមិនដូចពូទៅបានហេីយ » សម្ដីគេនិយាយពិត គេមិនកុហកទេ គ្រប់ពេលដែលគេកេីតទុក្ខ មានតែបេនចាមីនតែម្នាក់គត់ដែលនៅក្បែរគេ លួងលោមគេ កំដរគេគ្រប់សព្វបែបយ៉ាង! ចុះពូគេនោះ? មានដែលខ្វល់ខ្វាយទេ? ថ្ងៃនោះគេយំស្ទើរធ្លាយទ្រូងព្រោះនឹកដល់ពូ តែពូគេវិញសារមិនតប លេខក៏មិនតេមកវិញ

« មិនដូចត្រង់ណា? និយាយប្រៀបធៀបអោយពូស្ដាប់ទៅមេីល បេីសមហេតុផល ពូព្រមទទួលស្គាល់ថាពូចាញ់គេក៏បាន » ប្រៀបធៀបរឿងសម្រស់វាដូចមិនសមទេដឹង នេះគេណា គេតារាចម្រៀង តារាសម្ដែង តារាម៉ូដែលទាំងមូល បេីថាសង្ហាចាញ់បេនចាមីនវាដូចជាចម្លែកពេកហើយ អាយុគិតក្បែរសែហេីយ តែមុខវិញ ស្បថ! ក្មេងដប់ប្រាំបីសុំចាញ់!

« ពូមិនមែនខ្ញុំ ពូមិនយល់ទេ ទោះនិយាយដល់បែកពពុះមាត់ស្លាប់ក៏ពូនៅតែមិនយល់ដែរ »

« និយាយប៉ុណ្ណឹងក៏ដឹងថាពូអត់យល់ហើយ? »

« គ្មានអីត្រូវបកស្រាយទេ!!!ងងុយគេងណាស់... » ជេយ៉ុន រកលេសចង់គេចទៅបន្ទប់ព្រោះមិនចង់អោយពូដេញដោលគេជាងនេះ ស្លាប់ហើយ! គេធ្លោយមាត់និយាយទៅហើយ លោកពូគេល្អដាក់សឹងអីទៅហេីយ គ្រាន់តែទង្វើថោកទាបជាងបេនចាមីនបន្តិចតែប៉ុណ្ណោះ

« មិនអោយទៅទេ » ពេលដែលជេយ៉ុន បម្រុងនឹងក្រោកឈរក៏ត្រូវពូរបស់គេទាញ.កដៃ ទម្លាក់អោយអង្គុយពីលើភ្លៅរបស់ខ្លួនវិញ ដៃមិនទុកអោយអត់ប្រយោជន៍ក៏អោបចង្កេះក្មួយប្រុសជាប់មិនចង់លែងអោយទៅណា

« ពូ....!!! ប្រយ័ត្នមានគេមកឃើញណា!!! » ជេយ៉ុន រេីចុះរេីឡេីងលេីភ្លៅគេ ដៃក៏ព្យាយាមទាញខ្នងដៃគេចេញផងតែគេស្អិតណាស់ស្អិតឡេីងទាញមិនចេញ

« ទៅខ្លាចអីហុឹម? ក្រែងរាល់ដងឃើញអង្គុយតែរហូតសោះ »

« ពេលនេះវាមិនដូចពេលមុនៗ ពូ...លែងខ្ញុំទៅណា ខ្ញុំងងុយដេក ចង់ដេកណាស់!!!! មេីលភ្នែកខ្ញុំនៀក!!! មេីលទៅ!!!! ស្ងាបឡើងក្រហមហេីយ »

BE UR FAV PERSON ( COMPLETED ) Where stories live. Discover now