ភាគទី២១ : លោកមិនមែនប្ដីខ្ញុំ!

2.7K 127 0
                                    


    ជុងហ្គុកបីគេទៅដាក់លើគ្រែរបស់នាយរួចផ្ដេកខ្លួនគេអោយគេងលើនោះដោយមាននាយនៅជាប់ជាមួយនិងគេ រាងតូចសម្លឹងមុខនាយភ្លឹសៗរងចាំស្ដាប់នូវចម្លើយដែលគេបានសួរនាយមុននេះ គេមិនយល់នោះទេថានាយចង់់បានន័យថាមិច នាយចង់អោយគេធ្វើអី ?

    « គ្រាន់តែបែកពីអាម្នាក់ដែលឯងហៅវាថាសង្សារនោះទៅ » ជុងហ្គុកផ្ទុចម្រាមដៃអង្អែលលើបរបូរមាត់តូចស្ដើងថ្នមៗដោយស្នាមញញឹមរបស់នាយធ្វើអោយក្មេងតូចល្អិតរីកបេះដូងស្ទើរផ្ទុះទៅហើយគេមិនដែលឃើញនាយញញឹមដាក់គេបែបនេះនោះទេ នេះជាលើកទីមួយហើយគេមានអារម្មណ៍ថារំភើបខ្លាំងណាស់ពេលដែលនាយញញឹមដាក់គេបែបនេះ

    « ហេតុអីអោយខ្ញុំបែកពីគេ? បើបងមិនស្រលាញ់ខ្ញុំនោះ ហេតុអីមិនអោយខ្ញុំទាក់ទងគេ វាមានអីពាក់ព័ន្ធនិងបងទៅ? »

    « វាទាក់ទង ព្រោះពេលនេះឯងក្លាយជារបស់ខ្ញុំហើយ ចំណែកវាគ្មានសិទ្ធទៀតនោះទេ សូម្បីតែខ្លួនប្រាណរបស់ឯង ប្រុសតូច! » នាយចាប់ច្បិចចុងច្រមុះរបស់គេតិចៗយ៉ាងគួរអោយស្រលាញ់ហាក់គ្រឺតខ្នាញ់និងទឹកមុខរបស់ម្ចាស់វាជាទីបំផុត

     « តែ...អ៊ុបប!! » មិនអោយមានការបដិសេដពីគេមកកាន់នាយ ជុងហ្គុកឱនទៅថើបបំបិទមាត់របស់គេដោយភាពថ្នាក់ថ្នមនិងផ្អែមល្ហែមបំផុតដែលជាហេតុធ្វើអោយថេយ៉ុងគេធ្លាក់ក្នុងការពង្វក់អូសទាញរបស់នាយ ភ្លេចខ្លួនលើកដៃតោងក៎នាយសង្ហារព្រមទាំងមិនភ្លេចតបស្នាមថើបទៅអោយនាយវិញទៀតផង ។

    ជុងហ្គុកភ្ញោចស្នាមញញឹមពេលដែលដឹងថាក្មេងនេះកំពុងឈ្លក់វង្វេងជាមួយនិងខ្លួន បាតដៃក្ដៅគគុកលូកចូលទៅក្នុងភួយដែលគេរុំខ្លួននោះបបោសអង្អែលរាងកាយតូចស្រឡូនសព្វកន្លែងគ្មានសល់ចន្លោះ មាឌល្អិតបិទភ្នែកងើយក្បាលឡើងលើងាកទៅម្ខាងបណ្ដោយអោយនាយថើបថ្នាក់ថ្នមគេតាមចិត្ត រហូតនាយបម្រុងនិងហារមាត់ខាំកញ្ចឹងក៎របស់គេទៅហើយតែថេយ៉ុងដឹងខ្លួនទាន់និងរុញមុខនាយចេញ ។

  
     « អា៎កុំខាំអី! »

     « ហេតុអី? ខ្លាចអាប្រុសណាវាឃើញឯងហ្ហេស? »

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now