Episode 1

96 8 2
                                    

ភាគទី១ _មិត្តរួមថ្នាក់
     ផ្លូវដំណើរតម្រង់មកកាន់សាលារៀនវិទ្យាល័យនៅក្នុងប្រទេសចិន សិស្សៗគ្រប់គ្នាដែលកំពុងតែបោះជំហ៊ានដើរចូលក្នុងសាលា សុទ្ធសឹងតែពាក់ឯកសណ្ឋានរបស់សាលាគ្រប់គ្នា ខុសផ្លែកអីតែសិស្សប្រុសម្នាក់ មានរូបរាងតូចច្រឡឹង កម្ពស់សមល្មមប្រហែលជា1.77 ស្ពាយកាតាបពណ៌ខ្មៅ គ្រងសំលៀកបំពាក់ធម្មតាខុសពីសិស្សដទៃទៀតដាច់តែម្តង ឈ្មោះរបស់គេគឺ ស៊ូហាង អាយុ18ឆ្នាំ ជាសិស្សផ្ទេមកថ្មីនៅពាក់កណ្តាលឆ្នាំសិក្សា ។ ត្រឹមត្រូវហើយព្រោះតែគេគឺជាសិស្សថ្មី ហេតុដូច្នេះហើយទើបគេមិនទាន់មានឯកសណ្ឋានរបស់សាលា ។ 
     “ហេ៎យ…ជៀសផ្លូវបន្តិច!” ខណៈពេលដែលស៊ូហាងកំពុងតែដើរចូលក្នុងសាលា សិស្សប្រុសម្នាក់ដែលជិះស្គីពីក្រោយក៏ប្រាប់ឲ្យស៊ូហាងជាសផ្លូវឲ្យគេជិះស្គីចូលមុន ដំបូងស៊ូហាងមិនសូវចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែក្រោយមកគេក៏ឈរស្ងៀមងាកក្រោយមើលស្ថានការណ៍ តែចៃដន្យអីបុរសដែលបានជិះស្គីរកឈប់មិនទាន់ក៏… ព្រុស ។
     “នេះឯងស្តាប់មិនលឺខ្ញុំឲ្យឯងជាសផ្លូវទេម៉េច?” គេគឺ ចាងជី អាយុ17ឆ្នាំ ជាចៅប្រុសប្បងក្នុងគ្រួសារចាង ហើយក៏ល្បីថាគឺជាសិស្សពូកែប្រចាំសាលាទៀតផង ។
     “សុំទោស!” និយាយតែបុណ្ណេះហើយ ស៊ូហាងក៏ងើបដើរចេញទៅបាត់ ។
     “ហើយជាអ្នកណាគេ? មករៀនគ្មានឯកសណ្ឋានត្រឹមត្រូវហើយមុខវិញងាប់ដូចគេចាប់ទៅចងបាញ់?” ចាងជីរអ៊ូងូវៗតែឯង កាន់ស្គី ក្រោកឈរឡើង បោសក្តិតខោមួម៉ៅទាំងព្រឹក ។
     “ចាក់អេ៎”
     “ចុមកាដុំឆែប ខ្មោចណាចេញលងទាំងថ្ងៃនឹង?
     “ស្អីគេ រាប់អានគ្នារាប់ឆ្នាំហើយមើលមិត្តភក្តិខ្លួនឯងមិនស្គាល់ទេម៉េចនឹង?”
     “យើងគ្រាន់តែភ្ញាក់នឹងហ៎ាស់ ហើយឯងមកពញ្ញាក់ស្ងាត់ៗចឹងអ្នកណាមិនភ្ញាក់?”
     “អឺៗ លើកលែងឲ្យឯងម្តង លើកក្រោយហ៊ានថាយើងខ្មោចម្តងទៀតដេញលងហែងឲ្យបះសក់ហ្មង?”
     “អឺៗ ទៅគេសុំទោស គេលែងហ៊ានហើយ”
     “អឺ និយាយចឹងយើងលឺមកថាថ្ងៃនឹងមានសិស្សថ្មីផ្ទេមករៀននៅសាលាពួកយើង គ្នាឆ្ងល់ដល់ហើយអ្ហ៎ា ហើយរៀនជិតចប់ឆ្នាំហើយផ្ទេសាលាធ្វើអី?”
     “ហើយអាណាដឹង បើចង់ដឹងចឹងម៉េចមិនទៅសួសមីខ្លួនគេទៅ?”
     “ហើយឲ្យទៅសួរយ៉ាងម៉េចបើមិនដឹងថាពីណាគេផងនឹង?”
     “អើ ហើយបើឯងមកសួរយើងធ្វើម៉េចយើងឆ្លើយចេញ?”
     “អឺដឹងហើយ គេខុសក៏បាន!   ហេ៎ និយាយចឹងមិញនឹងឯងកើតអីជាមួយអ្នកណា?”
     “គ្មានស្អីទេ គ្រាន់តែជិះស្គីមិនប្រយ័ត្នហើយក៏ដួលនឹងហ៎ាស់”
     “យី.  មិនសមសោះវុី ក្រែងឯងជាជើងឯកជិះស្គីមិនដែលដួលហី ហើយម៉េចបានមកដួលស្រួលៗម៉េះហ៎ា?”
     “ហ្ហឺយ.   ឈប់រំលឹកទៅគួរឲ្យមួម៉ៅណាស់!”
     “អើ បើមិនចង់និយាយហីទៅ!”
     ចាងជី នឹងមិត្តភក្តិដែលមានឈ្មោះថា ចាងសឺយូ អាយុ17ដូចគ្នា នាំគ្នាដើរបណ្តើរ និយាយគ្នាបណ្តើរចូលទៅក្នុងសាលាជាមួយគ្នា ។ ពួកគេគឺជាមិត្តភក្តិរៀនថ្នាក់តែមួយ រាប់អានគ្នាតាំងពីថ្នាក់បឋមសិក្សាមកម្ល៉េះ ។
     ប៉ុក
     ដាក់កាតាបនៅលើតុហើយ ចាងជីក៏ដើរចេញពីថ្នាក់ ព្រោះមិនទាន់ដល់ម៉ោងត្រូវចូលរៀននៅឡើយ ។
     “ឯងចង់ទៅណានឹងស៊ាវជី?” សឺយូស្រែកសួចាងជីពីចម្ងាយ
     “ទៅជក់បារី!”
     “ចុម ហើយចាងជីវាចេះជក់បារីតាំងពីកាល?” ចាងជីចេញទៅផុតបាត់ សឺយូអង្គុយឆ្ងល់តែឯង? មនុស្សនៅជាមួយគ្នារាល់ថ្ងៃ មិនដែលឃើញជក់បារីសោះ ហើយទៅចេះជក់បារីតាំងពីកាល?
     នៅក្នុងការិយ៉ាល័យគ្រូបង្រៀន
     “នេះជាឯកសាមួយចំនួនដែលឯងគួរតែយកទៅមើល នៅក្នុងសាលានេះមានច្បាប់ទម្លាប់ច្រើន មិនដូចសាលាចាស់របស់ឯងទេ ចឹងហើយព្យាយាមគោរពច្បាប់សាលាផង !”
     “បាទ អរគុណអ្នកគ្រូ” ស៊ូហាងបានទទួលយកក្រដាសឯកសារដែលអ្នកគ្រូហុចឲ្យ និយាយពាក្យអរគុណហើយក៏បែខ្លួនដើរចេញពីការរិយ៉ាល័យរបស់គ្រូ  ទៅ។ ដើរដល់មាត់ទ្វាចេញហើយ ក៏វ៉ាក់អឺជាមួយនឹងចាងជីដែលដើរចូលមកក្នុង ពួកគេឈរសម្លឹងមុខគ្នាមួយសន្ទុះ មិននិយាយរកគ្នាសូម្បីតែមួយម៉ាត់ហើយក៏ដើរហួសគ្នាទៅទិសដៅរៀងខ្លួន ។
     លុះដល់ម៉ោងចូលរៀន
     “សួស្តីគ្នាយើង ថ្ងៃនេះថ្នាក់របស់ពួកយើងមានសមាជិកថ្មីដែលទើបតែផ្ទេមក ត្រូវចេះស្រឡាញ់គ្នាដឹងទេ!”
     “បាទ/ចាសអ្នកគ្រូ”
     “សួស្តី ខ្ញុំមានឈ្មោះថាស៊ូហាង” ស៊ូហាងនិយាយខ្លីៗក៏ពិតមែន តែជះរាងសង្ហាររាយមន្តស្នេហ៍ដាក់ស្រីៗក្នុងថ្នាក់សឹងតែគ្រប់គ្នា ។
     “ហេ៎យសម្លាញ់ ឯងគិតថាអបុិសិស្សថ្មីនឹងសង្ហារអត់?”
     “អឺ មានអីសង្ហារតើ គ្រាន់រាងអាបុិនឹងមែនជាtypeរបស់យើងទេស type របស់យើងទាល់តែសាច់ដុំធំៗហាប់ណែនអីហ៎បានត្រូវចិត្ត!”
     “អឺ…type មិនtype ជារឿងរបស់ឯងទេស តែយើងលង់នឹងសម្រស់អាបុិននឹងហើយវឺយ Cuteក៏Cuteទៀត ឡើងគួរឲ្យស្លាញ់ហ្មងហ៎ាស់”
……
     សិស្សស្រីពីរនាក់ដែលអង្គុយតុខាងក្រោយចាងជី ពួកគេនាំគ្នាសន្ទនាគ្នាពីស៊ូហាង ធ្វើឲ្យចាងជីជ្រួញចិញ្ចើមជ្រិញនឹងស៊ូហាងឯណ៎ក ។
     “គ្មានអីគួរឲ្យទាក់ទាញផង រាងដូចឈើចាក់ធ្មេញ!”

សូមរង់ចាំភាគបន្ត🥹🫶

You've reached the end of published parts.

⏰ Last updated: Sep 07 ⏰

Add this story to your Library to get notified about new parts!

រឿង-ក្រសោបស្នេហ៍លោកពូ🧡💙Where stories live. Discover now