🍂ភូមិគ្រឹះ ដូសុីហ្គី« ម៉ាក់ចង់និយាយជាមួយនិងកូនរឿងកូនហើយនិងថេហ្គី ម៉ាក់គិតថាគេជាក្មេងល្អ ម៉ាក់ចូលចិត្តក្មេងម្នាក់នេះ ថ្ងៃស្អែករៀបចំខ្លួនទៅ ម៉ាក់និងទៅផ្ទះពូរបស់កូននិងនិយាយពីរឿងនេះ ប៉ុន្តែម៉ាក់មិននិយាយចំៗតែម្ដងនោះទេ ព្រោះផ្ទះនោះមានកូនប្រុសដល់ទៅពីរនាក់ បើដណ្ដឹងនរណាម្នាក់វាមិនសម ម្នាក់ទៀតនិងអន់ចិត្ត »
« អញ្ចឹងម៉ាក់ចង់ធ្វើយ៉ាងមិច? »
« ម៉ាក់មានវិធីរបស់ម៉ាក់ហើយ ម៉ាក់ត្រូវការថេហ្គីណាជាកូនប្រសារបស់ម៉ាក់ គេជាអូមេហ្កាអាចពរពោះចៅអោយម៉ាក់បាន រឿងនេះម៉ាក់ដឹងតាំងពីមីងរបស់កូនបង្កើតពួកគេមកម្លេះ ប៉ុន្តែម៉ាក់មិនដែលនិយាយរឿងនេះប្រាប់អ្នកណាម្នាក់នោះទេ ក្រៅតែពីកូននៅពេលនេះ » អ្នកស្រីនិយាយប្រាប់កូនប្រុសនិងបញ្ជាក់ពីរឿងនេះ ជុងហ្គុកអង្គុយស្ងៀមស្ងាត់មិនដឹងត្រូវនិយាយអ្វី អ្នកម៉ាក់របស់គេនិយាយត្រូវ គាត់ចង់បានថេហ្គីនាយក៏ដឹងថាគេជាអូមេហ្កាព្រោះបើថេយ៉ុងជាប្អូនភ្លោះរបស់គេជាអូមេហ្កាហើយអញ្ចឹងថេហ្គីក៏ដូចគ្នា ប៉ុន្តែអ្វីដែលនាយគិតនោះគឺថេយ៉ុង ចុះបើថេយ៉ុងមានកូនវិញនោះតើនាយនិងធ្វើយ៉ាងមិច? ពួកគេមានអីៗជាមួយគ្នាច្រើនដងហើយ តើអាចទេ?« ចុះថេយ៉ុងនោះម៉ាក់? »
« ម៉ាក់ដឹងថាកូនមិនចូលចិត្តក្មេងនោះទេ ម៉ាក់ក៏ដូចគ្នា ត្បិតថាគេក៏ជាក្មួយរបស់ម៉ាក់ដូចថេហ្គីដែរ ប៉ុន្តែម៉ាក់មិនចូលចិត្តចរឹកឬកពាររបស់គេនោះទេ មិនដូចថេហ្គីគេជាក្មេងស្លូតបូតនិងគួរអោយស្រលាញ់ សាកសមជាម្ដាយចៅរបស់ម៉ាក់ » នេះហើយជាអ្វីដែលគាត់គិត កុំថាឡើយជុងហ្គុកសូម្បីតែគាត់ជាម្ដាយរបស់នាយក៏មិនសូវជាចូលចិត្តថេយ៉ុងនោះដែរ ត្បិតថាគេជាក្មួយប្រុសរបស់គាត់ប៉ុន្តែគាត់ជាចាស់ទុំមើលឃើញពីចរឹកមិនល្អរបស់ក្មេងម្នាក់នោះកន្លងមក ជាហេតុធ្វើអោយគាត់មិនសូវជាចូលចិត្តថេយ៉ុង រឺចង់បានគេជាកូនប្រសារឡើយ ក្មេងនោះទាំងចចេសចរឹកច្រណែនឈ្នានីសសូម្បីតែជាមួយបងខ្លួនឯង
................
YOU ARE READING
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២