ប្តីប្រពន្ធ ចំណងគ្រួសារដែលបង្កើតឡើងដោយមនុស្ស២នាក់ ស្រឡាញ់គ្នា នៅជាមួយគ្នាដល់ចាស់រៀងៗខ្លួន ប៉ុន្តែប្រសិនបើ មិនចេះយោគយល់ និង ចុះសម្រុងគ្នា ចំណងគ្រួសារវាក៏មិនប្រាកដថានៅស្ថិតស្ថេរបានដែរ...
ទិដ្ឋភាពដំបូងបង្ហាញយើងអោយឃើញនៅក្នុង & ភូមិគ្រិះ ចន
" ហេតុអីក៏អូន ក្លាយទៅជាមនុស្សគួរអោយស្អប់បែបនេះ ថេយ៉ុង "
ជុងគុកស្រែកឡើង មើលទៅកាន់អ្នកជាភរិយាដោយ ក្រសែរភ្នែកធុញទ្រាន់ ព្រេាះតែគេមិនចូលចិត្តចរឹកប្រពន្ធនៅពេលនេះ ឆេវឆាវ រករឿងច្រើន ពេលខ្លះកំរោលចូលដូចមនុស្សមានបញ្ហាផ្លូវចិត្ត
" មែនហើយ អូនជាមនុស្សគួរអោយស្អប់ វាមកពីបង បងមិនខ្វល់នឹងអូនដូចពីមុនទេ ហ្ហឹកៗ..... "
ថេយ៉ុងស្រែកយំ ទាំងកែវភ្នែកពោពេញដោយដំណក់ទឹកភ្នែក និយាយដោយក្តីឈឺចាប់ដាក់អ្នកម្ខាងទៀត
" ក្រែងបងប្រាប់អូនហើយ តើ... បងរវល់នឹងការងារ អូនមិនយល់ទេ ហេស? ហេតុអីចូលចិត្តរករឿង ម្លេះ "
" រវល់ រវល់ វារវល់ស្អីណាស់ណារបស់បង ទើបមួយអាទិត្យមកជាន់ផ្ទះម្តង? ហ្ហឹកៗ... បងប្រាប់អូនមើល បងមានស្រី បងមានស្រីមែនទេ ហ្ហឹកៗ..."ថេយ៉ុងស្រែកទាំងទឹកភ្នែក ស្ទុះចូលទៅវៃទ្រូងរាងក្រាស ដឹបៗ...
" ស្រីអីរបស់អូន កុំហួសហេតុពេក "
នាយស្រែកមួយវ៉ាស់ រុញថេយ៉ុងមួយទំហឹង ធ្វើអោយថេយ៉ុងអុកគូទនឹងឥតជាខ្លាំង
ព្រូស..." អូយ.... ហ្ហឹកៗ..ហហឹក "
" អ្នកប្រុស អ្នកប្រុសយ៉ាងមិចហើយ "អ្នកបម្រើស្រី3នាក់ក៏ចូលមកជួយគ្រាថេយ៉ុងងើបឡើង
ចំណែកជុងគុកវិញនាយក៏ដើរបែរខ្នងចេញទៅ
" បងទៅណា អាយ.... មកវិញភ្លាម ហ្ហឹក...... "
ផាំង....
ថេយ៉ុងស្រែកយំ និងទាញថូផ្កាមកបោកនឹងឥត ធ្វើអោយវាបែកខ្ចាត់ខ្ចាយ។
សម្លេងស្រែកយំបង្ហើយនៅពីក្រោយខ្នងអ្នកជាស្វាមី តែគេមិនបានខ្វល់នៅតែបន្តដើរចាកចេញទៅ ដោយមិនខ្វល់នឹង អ្នកជាភរិយា ស្រែកយំ ហៅគេត្រឡប់មកវិញ ។
YOU ARE READING
តើពេលណាបងព្រមមកផ្ទះយើងវិញ? ( ១ភាគចប់✅)
Randomគីម ថេយ៉ុង ចន ជុងគុកពួកគេជាស្វាមីភរិយានឹងគ្នា ជុងគុកជា អគ្គនិយកក្រុមហ៑ុនធំមួយ ហេតុនេះហើយគេមិនសូវមានពេលវេលាជាមួយប្រពន្ធ ដែលតែងតែចាំគេនៅផ្ទះឡើង " តើពេលណាទើបបងព្រមមកផ្ទះយើងវិញ? រឺ ចាំអូនស្លាប់សិនទើបបងត្រឡប់មកវិញ ហ្ហឹកៗ...ហ្ហឹក..ហ្ហក "