ការធ្វើដំណើរមកដេហ្គូចំណាយពេលត្រឹមតែពីរម៉ោងជាងថេយ៉ុងនិងយ៉ុងជុនបានជិះរថភ្លើងជំនួសឲឡានឈ្នួលព្រោះឡានឈ្នួលនៅពេលជិតថ្ងៃត្រង់មានមនុស្សណែនតាន់តាប់ពិបាកជិះប្រជ្រៀតគ្នា។
ក្រោយមកដល់ស្រុកកំណើតពោរពេញដោយពណ៍បៃតងស្រស់ធ្វើឲអារម្មណ៍ថេយ៉ុងរសាយជាងមុនជុំវិញផ្ទះលោកយាយគីមឆយសម្បូរទៅដោយដំណាំគ្រប់ប្រភេទដ្បិតអីមនុស្សម្នានៅទីនោះសុទ្ធតែជាអ្នកស្រែចម្ការធ្វើច្បារដំណាំ។រីឯផ្ទះលោកយាយគីមឆយក៏ជាកសិករមួយរូបក្នុងចំណោមនោះដែរគ្រួសារថេយ៉ុងពុំជាអន់អ្វីណាស់ទេគ្រាន់តែគេមិនចូលចិត្តសម្ញែងបង្អួតឲគេឃើញប៉ុណ្ណោះ។នៅក្រោយផ្ទះលោកយាយគីមឆយមានដីចម្ការច្រើនគួរសមគាត់បានបញ្ជាគេឲដាំទំពាំងបាយជូរមួយកន្លែងរីឯដីមួយកន្លែងទៀតសម្រាប់ដាំដុះបន្លែ។
"លោកយាយ!!"សម្លេងស្រែករបស់រាងតូចលាន់ឮដល់លោកយាយចំណាស់កំពុងមមាញឹកលាងផ្លែឈើឯណោះគ្រាន់តែឮលោកយាយទម្លាក់កិច្ចការចោលស្ទុះមកមើលវត្តមានភ្ញៀវយ៉ាងរហ័ស
"អាកូនឆ្កែទាំងពីរ!!"យាយចៅទាំងបីអោបគ្នាដោយក្ដីនឹករលឹកជាពិសេសថេយ៉ុងគេនឹកអើយសែននឹកលោកយាយរីឯយ៉ុនជុនក៏ដូចគ្នាគ្រាន់តែគេនៅក្មេងបន្តិចប៉ុណ្ណោះ
"លោកយាយសុខសប្បាយឬទេ?ជំងឺមានបានធ្វើទុក្ខទៀតឬអត់ខ្ញុំនៅឆ្ងាយមិនសូវបានមកមើលថែលោកយាយដិតដល់សោះ"ថេយ៉ុងទម្លាក់ទឹកមុខក្រសោបដៃរាងចំណាស់មកអង្អែលដោយក្ដីព្រួយបារម្ភគាត់អាយុកាន់តែច្រើនគ្មានកូនចៅឯណានៅក្បែរមានតែអ្នកបម្រើគេហាក់មិនស្ងប់ចិត្តសោះ
"យាយមាំទាំណាស់ពួកឯងខំតែរៀនឲពូកែទៅ"គាត់ញញឹមសប្បាយចិត្តហត់កាយមិនប្រសើរជាងហត់ចិត្តរាល់ថ្ងៃបានចៅពីរនាក់គ្រាន់នឹងកំដរហើយជាកម្លាំងចិត្តធំបំផុត
"រឿងរៀនលោកយាយកុំភ័យទុកចិត្តលើបងថេយ៍ចុះ"កាលបើឮដូចនេះថេយ៉ុងញញឹមឥតសមព្រោះខានទៅរៀនជិតពីរអាទិត្យបាត់ហើយសាលាលុបឈ្មោះផងមិនដឹង
"ហ៊ឹសៗសរសើរតែបងចុះឯងវិញអាកូនឆ្កែ"គាត់ងាកមកនិយាយជាមួយចៅពៅបណ្ដូលចិត្តទោះដឹងថានាយតូចនឹងឆ្លើយថាគេនៅតែបាតតារាងទៀតក៏ដោយ
BẠN ĐANG ĐỌC
🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)
Fanfictionស្រឡាញ់កូនតែលួចមានសម្ព័ន្ធភាពជ្រាលជ្រៅជាមួយឪពុក ចុងក្រោយគេនឹងត្រូវជ្រើសរើសបុរសម្នាក់ក្នុងចំណោមបុរសពីរនាក់ទាំងដែលបុរសពីរនាក់នោះជាឪពុកកូននឹងគ្នា🔥