ភាគទី២៤ : អារម្មណ៍តូចចិត្ត

2.5K 132 2
                                    


      🍂ខុនដូរ

     ជីមីននាំថេហ្គីមកដល់ខុនដុរផ្ទាល់ខ្លួនរបស់នាយ កម្លោះអាល់ហ្វាដាក់គេអោយគេងនៅលើគ្រែរបស់នាយ ដោយខ្លួនឯងគឺទម្រេតខ្លួនសម្លឹងមើលអ្នកដែលកំពុងគេងលង់លក់ ។ បាតដៃក្ដៅគគុកលូកទៅប៉ះអង្អែលថ្ពាល់គេថ្នមៗនិងបង្អូសមកដល់កញ្ចឹងក៎កន្លែងស្នាមដែលនាយបាន Mark អោយគេនោះ នេះបញ្ជាក់បានហើយថាថេហ្គីណាគឺជារបស់នាយហើយ ក៏ជារបស់នាយតែម្នាក់ ខ្លួនប្រាណតូចនេះជារបស់នាយមិនអាចមានអ្នកផ្សេងណាម្នាក់មកប៉ះពាល់វាបានក្រៅពីនាយនោះទេ ។

   « ហឹមម!! សឺត!!! » សម្លេងឮឡើងតិចៗតូចដូចសម្លេងឆ្មារបស់រាងតូច ថេហ្គីក្រហឹមតិចៗជាមួយនិងភាពឈឺចាប់លើខ្លួនរបស់គេ ពេលដែលបើកភ្នែកដឹងខ្លួនឡើងមនុស្សដែលគេឃើញមុនគេនោះគឺជានាយជីមីនមនុស្សឃោឃៅដែលបានញុាំញុីគេគ្រប់សប់សារពើ

     « នៅឈឺហ្ហេស? »
     « គឺ...អ...អត់ទេ! » រាងតូចឆ្លើយតបដោយសម្លេងញ័រៗ គេហាក់មានអារម្មណ៍ខ្លាចរអាជាមួយនិងនាយ សូម្បីតែពេលនាយនិយាយធម្មតាក៏គេនៅតែមានអារម្មណ៍ថាខ្លាចដែរ ព្រោះប្រុសម្នាក់នេះពិបាកស្មានចិត្តត្រូវណាស់ ម្ដងល្អម្ដងអាក្រក់

     « ខ្ញុំមិនរករឿងឯងទេ កុំធ្វើដូចជាខ្លាចខ្ញុំបែបនេះ! »
     « ខ្ញុំមិនបានខ្លាច តែលោកនាំខ្ញុំទៅផ្ទះវិញទៅ »

     « អូហ៎! មែនហ្ហេស? » នាយសួរបញ្ជាក់ ស្មានថានាយនិងជឿហ្ហេស? គេនិយាយថាមិនខ្លាចប៉ុន្តែឬកពាររបស់គេបែបនេះគឺបញ្ជាក់ច្បាស់ណាស់ គ្រាន់តែឃើញនាយធ្វើមុខបែបនេះគេរញីរញ័រខ្លួនបាត់ទៅហើយ ដល់ពេលជីមីននាយខិតមុខទៅជិតគេបើកភ្នែកធំៗសម្លឹងមុខនាយភ្លឹសៗ ភ្លេចខ្លួនដៃរបស់គេលើកខ្ញាំក៎អាវរបស់នាយជាប់ភ្នែកនៅតែសម្លឹងមើលនាយមិនឈប់ដូចក្មេងដែលមិនដឹងខ្យល់អី

     « លោកនាំខ្ញុំទៅផ្ទះវិញទៅណ៎ាស ថេយ៍គេអាចនិងកំពុងរកខ្ញុំ »
    

     « រកឯងមិនមែនរកខ្ញុំឯណា ដេកទីនេះមួយយប់ឯងស្លាប់ភ្លាមមួយរំពេចហ្ហេស ទើបបានជាចេះតែចង់ទៅផ្ទះ » មនុស្សនាយចូលចិត្តនិយាយត្រង់ៗ សម្ដីអាក្រក់ប៉ុន្តែចិត្តនាយមិនអាក្រក់នោះទេ ថេហ្គីឮគេនិយាយថាអោយបែបនេះចាប់ផ្ដើមពេបមាត់ម្ហេបម្ហបងាកមុខចេញទាំងគ្មានសង្ឃឹម គេចង់ទៅផ្ទះព្រោះខ្លាចថេយ៉ុងរកគេមិនឃើញ ហើយប៉ាម៉ាក់របស់គេនិងបារម្ភពីគេមិនខានណាមួយពួកគាត់មិនចង់អោយគេចេញដើរចូលផ្ទះយប់ៗនោះទេ ពួកលោកដឹងថាកូនប្រុសតូចទាំងពីរគឺជាក្មេងដែលមានឈាមជាអូមេហ្កាតាំងពីកំណើត មិនចេះតែប្រហេសអោយគេដើរទៅណាផ្ដេសផ្ដាស់នោះទេ

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now