រឿង មន្តស្នេហ៍បុរសបេះដូងថ្ម
រាងកាយតូចស្រឡូនដែលកំពុងតែអង្គុយនៅលេីពូកនៅក្នុងបន្ទប់របស់នាយកម្លោះចិត្តរឹងYoongiដែលពេលនេះគឺគេកំពុងតែដេីរទៅយកប្រអប់ថ្នាំដេីម្បីមកលាងសម្អាតរបួសអោយនាងតូច។ ប្រអប់ថ្នាំពេទ្យក៏បានមកដល់នាយកម្លោះក៏បានអង្គុយនៅជ្រុងម្ខាងទៀតនៃពូកមុននិងគេចាប់ទាញដៃតូចស្រឡូនមកចាប់កាន់
Taenie:ណែ..លោកចង់ធ្វេីស្អីនិង?
Yoongi:គឺលាងរបួសនិងហេីយ
Taenie:មិនបាច់ខ្ញុំធ្វេីវាដោយខ្លួនឯងបាន
Yoongi:កុំរឿងច្រេីនពេក
Taenie:ខ្ញុំនិយាយហេីយថាខ្ញុំធ្វេីវាដោយខ្លួនឯងបាន
Yoongi:កុំរឹងរូសពេកអង្គុយនៅអោយស្ងៀម
Taenie:តែ...
Yoongi:នៅអោយស្ងៀម
នាងតូចក៏មិនបានប្រកែកជាមួយនិងនាយកម្លោះទៀតនោះដែលព្រោះតែទោះបីជាខំប្រឹងប្រកែកទៀតក៏នាងនៅតែមិនឈ្នះដដែលដូចនេះស្ងៀមគឺល្អបំផុត។ នាយកម្លោះYoongiក៏បានចាប់ផ្ដេីមលាងសម្អាតរបួសអោយនាងតូចដោយយកសំឡីដាក់ជាមួយនិងថ្នាំសម្រាប់លាងរបួសរួចក៏យកវាទៅលាងសម្អាតនៅកន្លែងដែលកំពុងតែមានឈាមនោះ
Taenie:អូយ៎.....
Yoongi:កេីតអី?
Taenie:នៅមកសួរទៀត...នេះលោកមិនចេះថ្នមខ្លះទេឬ
Yoongi:ចេះឈឺដែល!
Taenie:ណែ....នេះលោកនិយាយស្អីនិង..មនុស្សណា៎ក៏ចេះដែល
Yoongi:ស្មានតែមិនចេះឈឺតេី
Taenie:នេះលោក....
នាយកម្លោះមិនតបនិងនាងតូចទៀតនោះឡេីយគឺគេគិតតែលាងសម្អាតរបួសអោយនាងអោយបានរួចរាល់លេីកលែងតែនាងតូចTaenieប៉ុណ្ណោះដែលកំពុងតែអង្គុយគ្រឺតខ្នាញ់និងនាយកម្លោះជាខ្លាំងព្រោះតែចរិករបស់គេ។
Yoongi:រួចហេីយ
នាងតូចមិនតបនិងនាយកម្លោះបានត្រឹមតែសម្លឹងមេីលមុខរបស់នាយមុននិងក្រោកឈរឡេីង
Yoongi:មិនអរគុណទេ..
Taenie:អរគុណធ្វេីអី?
Yoongi:នេះខ្ញុំខំលាងរបួសអោយនាងហេីយនៅមិនអរគុណទៀត