ជុងហ្គុកនាំថេយ៉ុងមកដល់ភូមិគ្រឹះផ្ទាល់ខ្លួនរបស់នាយ នាយថ្នមគេបំផុតរហូតមកដល់កន្លែង មាឌល្អិតចាប់ផ្ដើមមានអារម្មណ៍ចម្លែកនិងមិនសូវជាទម្លាប់ពេលឃើញនាយយកចិត្តទុកដាក់និងគេខ្លាំងអីបែបនេះ ។« ហេតុអីបងមិននាំខ្ញុំទៅផ្ទះ? »
« ទីនេះហើយជាផ្ទះរបស់ឯង ឯងពរពោះកូនរបស់ខ្ញុំឯងត្រូវនៅទីនេះ ចំណែករឿងគ្រប់យ៉ាងខ្ញុំនិងចាត់ចែងវាតាមក្រោយ លោកពូអ្នកមីងច្បាស់ជាយល់ ហើយ. ...» និយាយដល់ត្រឹមនេះនាយក៏ទុចសម្ដីងាកសម្លឹងមុខថេយ៉ុងព្រោះអ្វីដែលនាយចង់និយាយមិញនេះគឺសម្ដៅទៅលើថេហ្គី
« បងប្រុសមែនទេ? ខ្ញុំ....ខ្ញុំសុំទោស » ថេយុងទម្លាក់ទឹកមុខចុះទាំងមានអារម្មណ៍ថារអៀសខ្លួន រឿងគ្រប់យ៉ាងគឺដោយសារតែគេទើបធ្វើអោយទំនាក់ទំនងរបស់អ្នកទាំងពីរត្រូវបែកបាក់បែបនេះ គេដឹងថានាយស្រលាញ់ថេហ្គីខ្លាំងណាស់ នាយធ្វើបែបនេះដាក់គេក៏ដោយសារតែកូនតែប៉ុណ្ណោះ
« វាជារឿងមួយផ្សេងទៀត! សំខាន់ពេលនេះឯងកំពុងពរពោះកូនរបស់ខ្ញុំ ឈប់គិតពីរឿងនេះ ហើយខ្វល់ពីកូនរបស់ពួកយើងវិញទៅ » ជុងហ្គុកដកដង្ហើមធំធ្វើដូចគ្មានរឿងអ្វី ព្រោះអ្វីដែលសំខាន់នៅពេលនេះគឺ ថេយ៉ុងកំពុងតែពរពោះកូនរបស់នាយ ក្នុងនាមជាអាល់ហ្វាហើយនិងប៉ារបស់គេ នាយត្រូវតែមើលថែអូមេហ្កាតូចរបស់នាយហើយនិងក្មេងក្នុងផ្ទៃគឺជាអំណោយដ៏ពិសេសបំផុតដែលទេវតាបានប្រទានមកអោយនាយ ត្បិតថានាយមិនបានស្រលាញ់គេប៉ុន្តែរឿងវាបានកើតឡើងទៅហើយ ទោះចង់កែប្រែក៏មិនកើតនោះដែរ
***
🍂ថ្ងៃបន្ទាប់« នេះរឿងវាកើតឡើងបានយ៉ាងមិច? អ្នកទាំងពីរទៅស្រលាញ់គ្នាតាំងពីពេលណាក្មួយជុង ចុះថេហ្គីនោះក្រែងក្មួយ...»
« រឿងវាបានកើតឡើងទៅហើយលោកពូ ខ្ញុំបាទធ្វើខុសខ្ញុំក៏ជាអ្នកទទួល! ថេយ៉ុងគេពរពោះកូនរបស់ខ្ញុំ ខ្ញុំត្រូវតែទទួលខុសត្រូវលើគេ ហើយ....» ជុងហ្គុកងាកទៅសម្លឹងមុខម្ចាស់ចិត្តរបស់នាយ ថេហ្គីស្ងៀមស្ងាត់ជាមួយនិងទឹកមុខស្រពាប់ស្រពោន តើអោយគេសប្បាយចិត្តញញឹមចេញបានយ៉ាងមិច បើមនុស្សដែលគេស្រលាញ់បែរមកជាទៅមានទំនាក់ទំនងជាមួយនិងប្អូនប្រុសរបស់ខ្លួនរហូតដល់កើតជាពោះពង់បែបនេះ? តែទោះយ៉ាងណាគេត្រួវទទួលយកការពិត ហើយម្យ៉ាងទៀតគេក៏ស្រលាញ់ប្អូនប្រុសរបស់គេខ្លាំងបំផុត គេសុខចិត្តទ្រាំឈឺចាប់ខ្លួនឯងក៏មិនចង់ឃើញប្អូនប្រុសជាទីស្រលាញ់របស់គេត្រូវសម្រក់ទឹកភ្នែកហើយនិងឈឺចាប់នោះដែរ
ŞİMDİ OKUDUĞUN
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Hayran Kurguស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២