ភាគទី17:ជួយផង!

4.2K 258 8
                                    

    "អូនយ៉ុងបងអាលីណាចាំបងឬអត់?"កម្លោះសង្ហាររត់ទៅរករាងតូចយ៉ាងលឿនឆ្លៀតរំលឹកឈ្មោះខ្លួនឯងឲថេយ៉ុងបានឮក្រែងលោនាយតូចភ្លេចគេព្រោះបែកគ្នាក៏យូរណាស់ដែរ។ថេយ៉ុងឯណោះខំប្រឹងយកដៃខ្ទប់ទ្រូងស្ទើរធ្លាយក្អួតចេញមកក្រោយឮអាលីហៅគេអូនៗផ្អែមដូចស្ករតាំងម៉ែទាំងដែលគេស្អប់អាលីសឹងហក់ទៅខ្វាចឲណាណីទេ

   "អូនយ៉ុងម្ដេចមិនតបនឹងបងអូន-

   "អូនឪឯងនៅទីនេះហ្អេស??អាលីបាបា!!អាចោរស្រម៉ូម"នាយតូចងាកខ្វាច់មកសម្លក់អាលីពោរពេញដោយកំហឹងព្រមនឹងភាពឆ្នាស់ឆ្នើមរហូតអាលីគាំងនិយាយអីមិនចេញ

   "បងមិនមែនអាលីបាបាទេអូនយ៉ុង"អាលីញញឹមឥតសមគ្រាន់តែមកលេងសោះគេជេរស្ពឹកមុខបាត់ហើយ

   "ឈប់-ឈប់ហៅយើងថាអូនអាលីបើមិនចង់ឲយើងដេញធាក់"

   "បាទៗអត់ហៅទេៗអូ-អ្ហាថេយ៍ៗមកតាំងពីពេលណាមិចមិនទៅលេងបងផង"អាលីសម្ដែងទឹកមុខអាក់អន់ចិត្តប្រឹងដើរត្រុកៗតាមក្រោយរាងតូចបែកញើសហូរដូចទឹក

   "ឯងជាស្អីទើបយើងត្រូវទៅលេង?"ដឹប!កណ្ដាលមុខចុកឆ្អល់ពិបាកបរិយាយអាលីបានត្រឹមសើចហិះៗមិននឹកស្មានថាថេយ៉ុងពេលធំឡើងញេញជាងនៅតូចៗទៀតយ៉ាងណានាយមិនបោះបង់ចោលបេសកម្មតាមញ៉ែរាងតូចឡើយ

   "ក៏ជាអនាគតប្ដីនោះអី"សម្ដីនេះទាក់ទាញកណ្ដាប់ដៃច្បាស់ណាស់ចង់សាកឬអត់បែកមាត់ឬបាក់ធ្មេញ?

   "ប្ដីក្បាលឯងយើងការជាមួយឯងតាំងពីពេលណាអាលី?"នាយតូចច្រត់ចង្កេះសែនហួសនឹងតបព្រមទាំងសម្លក់អាលីដូចចង់ហែកស៊ីទាំងរស់ការស្អីតាំងពីពេលណាហក់ផ្កាប់ចានឥលូវហើយ

   "បន្តិចទៀតគង់តែការទេអូនយ៉ុង!"អាលីសង្កត់សម្លេងចុងពាក្យព្រមទាំងញញឹមបែបរោគចិត្តហាក់មានបំណងមិនល្អមកកាន់ថេយ៉ុងថែមទៀត។ពេលនេះពួកគេដើរផុតពីពួកកម្មករមកខាងចុងចម្ការស្ងាត់ជ្រងុំរីឯថេយ៉ុងគេទើបតែដឹងដូចគ្នាព្រោះរវល់តែខឹងអាលីហើយក៏ធុញពេញទំហឹងទើបចេះតែដើរៗទៅ

   "ឯងចង់បានន័យថាមេចអាលីចេញ-ចេញពីយើង"សភាពការណ៍ហាក់មិនសូវស្រួលសោះមើលទៅអាលីមិនមានបំណងល្អមកលើគេឡើយខណៈពេលនេះគ្មានមនុស្សម្នាដើរឆ្លងកាត់សោះ

🔥ប្រពន្ធប៉ាសង្សារកូន🔥(ចប់)Onde histórias criam vida. Descubra agora