🍂ភូមិគ្រឹះពេលរាត្រីចូលមកដល់ នៅក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃរបស់នាយជុងហ្គុកទីនេះជាភូមិគ្រឹះមួយផ្សេងទៀតរបស់នាយ ដោយម៉ាក់របស់នាយគឺមិនបាននៅទីនេះនោះទេគឺគាត់នៅឯភូមិគ្រឹះមួយទៀតឯណោះ ហើយពេលនេះនៅទីនេះនាយមិនបាននៅតែម្នាក់ឯងទៀតនោះទេ គឺនាយបាននាំថេយ៉ុងហើយនិងកូនក្នុងផ្ទៃមករស់នៅទីនេះជាមួយ ហើយថ្ងៃនេះនាយក៏មិនបានទៅធ្វើការដូចគ្នាដូច្នេះហើយការងារទាំងអស់គឺត្រូវយកមកធ្វើនៅឯផ្ទះទាំងអស់ ។
« ជុង! » ស្របពេលដែលថេយ៉ុងគេចេញពីបន្ទប់ទឹកមកល្មម នាយតូចពោលហៅឈ្មោះនាយស្រាលៗសម្លេង ជុងហ្គុកឮក៏ដកក្រសែរភ្នែកចេញពីឯកសារនៅលើតុងាកទៅមើលម្ចាស់សម្លេងដែលទើបនិងចេញពីបន្ទប់ទឹកជាមួយនិងអាវដំណេកពេលយប់ពណ៌ក្រហមអុចខ្មៅដូចជាពណ៌ផ្លែស្ត្របឺរីត្រឹមភ្លៅតែប៉ុណ្ណោះ ជុង
ហ្គុកងើបមុខសម្លឹងមុខមាឌល្អិតដោយពេលទើបនិងចេញពីបន្ទប់ទឹកសក់របស់គេនៅទទឹកតិចៗគ្របមកលើថ្ងាស និងដំណក់ទឹកតិចតួចនៅលើផ្ទៃមុខម៉ត់រលោងមើលទៅសុិចសុីបំផុត« បងកំពុងធ្វើអី? »
« ញុាំបាយ »« បង...!!! » ថេយ៉ុងតបអោយនាយវិញដោយបង្អូសសម្លេងយ៉ាងវែងអន្លាយធ្វើមុខពេបមាត់ ស្អប់នាយចូលចិត្តចិត្តនិយាយឌឺស៊កសៀតអោយគេវិញ គេគ្រាន់តែសួរនាយធម្មតាប៉ុន្តែមើលឆ្លើយតបមកគេចុះ
« ចុះក៏ឃើញថាកំពុងធ្វើការនៅសួរទៀត? » ជុងហ្គុកស៊កសៀតអោយគេវិញទាំងហួសចិត្ត វាជាកំហុសរបស់គេ ឃើញនាយធ្វើការឯកសារពេញតុហើយនៅមកឆ្លៀតសួរទៀតទើបនាយឆ្លើយចាក់បណ្ដោយតែម្ដងទៅ
« ពេលណាគេង? »
« យប់ជ្រៅបន្តិច បើងងុយក៏គេងមុនទៅ » ជុងហ្គុកឆ្លើយហីៗស្របពេលដែលភ្នែករបស់នាយងាកមកសម្លឹងឯកសារវិញនិងធ្វើការបន្ត ថេយ៉ុងឈរបួញមាត់ដើរត្រណាត់ត្រណែងទៅប្រាស់ខ្លួនគេងនៅលើគ្រែលើកភួយឃ្លុំជិតមុខជិតមាត់ ស្អប់នាយធ្វើមិនខ្វល់ពីគេនេះខំស្លៀកពាក់បញ្ចេញសាច់បញ្ចេញភ្លៅប៉ុណ្ណឹងទៅហើយ តែមើលទៅនាយធ្វើដូចជាមិនចាប់អារម្មណ៍ស្អីនិងគេបន្តិចសោះ គេធ្វើបែបនេះក៏ដើម្បីអោយនាយចាប់អារម្មណ៍និងងាកមកថ្នាក់ថ្នមគេចង់អោយនាយគេងក្បែរគេនិងឱបគេ
YOU ARE READING
🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )
Fanfictionស្នេហាកាច់កុងឌឺដង ចំណងស្នេហ៍កូនភ្លោះបង្កើតជាចំណងកម្ម ។ភាពជាអាល់ហ្វានិងអូមេហ្កា🍑 ថេយ៉ុង/ជុងហ្គុក ថេហ្គីណា / ជីមីន សរសេរដោយ : ចន ថេយ៍វី📜? Admin ធ្លាប់សរសេរផុសក្នុងផេកម្ដងជិតចប់ហើយតែផេកខូចហើយមានអ្នកសុំអោយផុសសារឡើងវិញនៅក្នុងនេះ🤟។ ៣០/០៩/២០២២