ℰ𝓅𝒾𝓈ℴ𝒹ℯ 62

1.1K 94 1
                                    

- New Day

   ឈានចូលដល់ថ្ងៃថ្មីមួយទៀតហើយ Hojun ក៏បាននាំរាងតូចចេញពីខុនដូតាំងពីព្រលឹមដើម្បីជូនគេទៅបណ្ណាល័យដែលធំបំផុតមួយនៅក្នុងទីក្រុងសេអ៊ូល ក៏ព្រោះតែ Taehyung ចូលចិត្តអាន   សៀវភៅនោះអី មើលពេលនេះចុះមាត់ញញឹមសឹងតែដល់គុម្ពត្រចៀកហើយ ។

« វ៉ា...!! » រាងតូចបើកមាត់ធំៗពេលបានឃើញទូសៀវភៅដែលគេកែច្នៃឲ្យចេញរាងដូចគូទខ្យងឡើងទៅលើ សំខាន់មានជណ្ដើរជាប់គ្នាឲ្យឡើងថែមទៀតផងធ្វើឲ្យគេភ្ញាក់ផ្អើលជាខ្លាំងមុននឹងបែរមកសុំអ្នកដែលជូនខ្លួនឯងមក ។

« អូនសុំឡើងទៅមើលខាងលើបានទេ? »

« ច្បាស់ជាបានហើយអ៊ីចឹងបងទៅរកមើលសៀវភៅវេជ្ជសាស្ត្រត្រង់នោះ អូនមើលរួចចាំទៅរកបង Okay? » Hojun

« Okay!! » Taehyung ព្រមភ្លាមមិនចាំយូររួចក៏រហ័សដើរឡើងទាំងកាន់ទូរស័ព្ទថតវីដេអូទុកមើលឯរាងសង្ហារឃើញថារាងតូចនៅទីនេះឆ្ងាយពី Jungkook មានសុវត្ថិភាពហើយទើបដើរទៅទូសៀវភៅនៅខាងក្រោយរៀងឆ្ងាយពីគ្នា ។

« អរគុណលោកMin ខ្លាំងណាស់ដែលបានជួយគាំទ្រផ្ដល់ប្រាក់ជំនួយមកខាងបណ្ណាល័យពួកខ្ញុំ លើកនេះនឹងបានទិញសៀវភៅយកមកដាក់បន្ថែមដើម្បីឲ្យគ្រប់គ្នាបានមកអានងាយស្រួលតែម្ដង » អ្នកគ្រប់គ្រងទីនេះនិយាយទៅកាន់ Min Yoongi ដែលតែងតែជួយឧបត្ថម្ភទីនេះជាញឹកញាប់ព្រោះមាន Jimin ដែលជាអ្នកចូលចិត្តធ្វើបុណ្យចាំតឿនគេរាល់ខែស្រាប់តែម្ដងហើយឥឡូវក៏មកជាមួយគ្នាដែរ ។

« ប្រាក់ដែលបានឲ្យទៅបើសិនជាមិនគ្រប់ទិញសៀវភៅទេ អ្នកនាងអាចប្រាប់ពួកខ្ញុំបានណា៎ ចាំពួកខ្ញុំផ្ដល់ឲ្យបន្ថែមទៀតព្រោះណាមួយចុងខែនេះ ពួកខ្ញុំចង់នាំក្មេងៗនៅមណ្ឌលកុមារកំព្រាបានមកមើលទីនេះឲ្យពួកគេស្គាល់ហើយកាន់តែស្រឡាញ់ការអានសៀវភៅជាងមុនទៅទៀត » Jimin និយាយជំនួសអ្នកជាគូស្នេហ៍ ដឹងស្រាប់ហើយថា Yoongi មិនចេះនិយាយអ្វីក្រៅពីបាទ មិនអីទេ នោះឡើយ ។

« ចាស ចាំពួកខ្ញុំទាក់ទងជាមួយខាងលក់សិនបើមានអ្វីយ៉ាងម៉េចៗទៀត ខ្ញុំនឹងផ្ដល់ដំណឹងទៅពួកលោក អ៊ីចឹងខ្ញុំសុំទៅសិនហើយ » ថាហើយនាងក៏ញញឹមរួចដើរចេញទៅស្របពេលដែល Yoongi លើកដៃច្បិចចុងចង្ការរាងតូចតិចៗទាំងក្នាញ់ទាំងស្រឡាញ់ដែលគេមានចិត្តល្អចំពោះគ្រប់គ្នា ។

♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎Donde viven las historias. Descúbrelo ahora