+ផ្ដេីមរឿង
សម្លេងអ៊ូអរនៅបរិវេនផ្ទះធំស្កឹមស្កៃន័យចម្ការ
ទំពាំងបាយជូររបស់ លោកតាវាងម៉ា ដែល
ជាម្ចាស់ចម្ការធំបំផុតប្រចាំក្រុងហ្វាងចូវ។
ហេីយថ្ងៃនេះផងដែរ ក៏ជាថ្ងៃដែលផ្ទះធំមួយ
នេះមានទុក្ខយ៉ាងក្រៀមក្រំក៏ព្រោះតែ លោក
តាវាងម៉ា បានចែកឋានទៅកាន់លោកខាង
មុខយ៉ាងស្ងៀមស្ងាត់គ្មានបានផ្ដល់ដំណឹងឱ្យ
កូនចៅណាម្នាក់បានដឹងឡេីយ។«ហឹកៗ លោកប៉ា..»សម្លេងយំសសឹតងឹកៗ
របស់មាឌតូចច្រឡឹងដែលមានឈ្មោះជាកូន
ពៅរបស់គាត់។វាងសៀវចាន់វ័យ27ឆ្នាំជាកូនប្រុសពៅ នឹងជាម្ចាស់ចម្ការទំពាំងបាយជូរដែលមានចរឹតកាចឆ្នាស់ ប៉ុន្តែទន់ភ្លន់គួរជាទី
ប្រាថ្នា។
«ហេតុអីលោកប៉ាទៅទាំងបែបនេះ ហ្អឹកៗ
សូម្បីពាក្យលាមួយម៉ាត់ជាលេីកចុងក្រោយ
ក៏លោកប៉ាមិនបន្សល់ទុកឱ្យកូនដែរ ហឺៗ»
ចាន់យំឡេីងដង្ហក់ងឹកៗ ព្រោះតែខ្លួនមកមិន
ទាន់ដង្ហេីមចុងក្រោយរបស់លោកតាវាងម៉ា។
ខណៈដែលគ្រប់គ្នាដែលមានវត្តមាននៅក្នុង
ចម្ការទាំងអស់ ក៏បានមកប្រមូលផ្ដុំគ្នាយំសោក
ព្រោះតែបាត់បង់មនុស្សជាទីគោរពរបស់ពួក
គេ។ទន្ទឹមគ្នានោះ ឡានទំនេីបសេរីល្បីមួយ
គ្រឿងបានបេីកចតនៅពីមុខផ្ទះធំ ភ្លាមនោះ
ក៏បង្ហាញឱ្យឃេីញនៅវត្តមានស្ដ្រីម្នាក់ក្នុងវ័យជាង40ឆ្នាំ បានបណ្ដេីរកម្លោះមាឌធំខ្ពស់ស្រឡះចូលមកខាងក្នុងទាំងទឹកភ្នែករលីងរលោង។មនុស្សស្រីម្នាក់នេះ គឺជាកូនច្បងរបស់លោកតាម៉ាសុង មានឈ្មោះថា វាងយីលីគាត់ជាកូនច្បងហេីយក៏ជាបងស្រីរបស់សៀវចាន់ផងដែរ។«បងស្រី...»
«សៀវចាន់..»
ស្រ្ដីវ័យកណ្ដាលរត់មកឱបប្អូនទាំងយំតិចៗ
ខណៈដែលមានកូនប្រុសតាមមកជាមួយអ្នក
ស្រីយីលីគាត់យំតិចៗក៏ពិតមែន ប៉ុន្តែដៃជេីង
ទាំងមូលសឹងតែទន់អស់ទៅហេីយ។
តែបេីយេីងក្រឡេកមកមេីលកម្លោះដែលមាន
មាឌធំខ្ពស់ស្រស់សង្ហាដែលមកជាមួយអ្នកស្រីយីលីវិញ ទឹកភ្នែកបន្តិចក៏មិនបានស្រក់ដែរ គេពិតជាចិត្តរឹងខ្លាំងមែនទែន។«ពេលវេលាល្អបានមកដល់ហេីយ សូមអ្នក
ស្រីនឹងអ្នកប្រុស ធ្វេីពិធីដេីម្បីគោរពវិញ្ញាន
ខណ្ខរបស់លោកម្ចាស់ផងចុះ»
មេការធំប្រចាំចំការទាំងមូល គាត់បានចូល
មកនិយាយនឹងប្រាប់ទៅកូនប្រុសស្រីលោក
តាវាងទាំងពី បន្ទាប់មកពិធីបុណ្យក៏ចាប់ផ្ដេីម
ប្រារពឡេីងនាពេលល្ងាច។កន្លងផុតពីយប់ពី
ថ្ងៃ ពិធីបុណ្យក៏ចប់សព្វគ្រប់គ្រប់គ្នាក៏បានត្រ
ឡប់ទៅកន្លែងធ្វេីការវិញរាងៗខ្លួន នៅក្នុងផ្ទះក៏នៅសល់តែមេការ សៀវចាន់ អ្នកស្រីយីលី រួមទាំងកូនប្រុសដែលមានឈ្មោះថា វាងអុីបូ
វ័យរបស់គេគឺ24ឆ្នាំសព្វថ្ងៃអុីបូបានឡេីងគ្រប់
គ្រងក្រុមហ៊ុនជំនួសលោកវាងបានយ៉ាងល្អហេីយក៏បានសាងកេឈនមោះល្បីល្បាញផងដែរ គ្រប់គ្នាគឺបានស្ងេីចសរសេីរគេមិនដាច់ពីមាត់ សោះ។