« ជេយ៉ុន!!!! ឈប់ភ្លាមណា!!!! ចង់ធ្វើអី???? » ហុីសុឹង រត់ចូលមកដល់ខាងក្នុង មកដល់ហើយក៏ឈរទល់មុខជេយ៉ុន ជ្រួញចិញ្ចេីមចូលគ្នា គំហកសួរក្មួយប្រុសដែលមានជេអុីនឈរយកដៃស្ទាបថ្ពាល់សម្រក់ទឹកភ្នែកពីក្រោយខ្នង
« គេ..គេទះខ្ញុំ!!! លោកពូ!!! ឃើញទេ??? ស្នាមទះនៅលើថ្ពាល់ខ្ញុំ!!! » ជេយ៉ុន ប្រឹងបកស្រាយប្រាប់លោកពូព្រោះគេម្នាក់នោះកំពុងពាក់ស្រោមមុចយំក្លែងក្លាយហេីយ ពេលសម្លឹងមុចលោកពូចំ ទេីបចាប់អារម្មណ៍ដឹងថាលោកពូមិនបានជឿគេទេ លោកពូមេីលមកគេជាមួយកែវភ្នែកដែលមិនពេញចិត្ត
« អ្ហឹកៗ! មិនពិតទេ...អ្ហឹកៗ! ឯងទះខ្ញុំមុន...ម្ដេចមកចោទថាខ្ញុំទះឯងយ៉ាងដូចនេះ? ហីុសុឹង!! អូនមិនបានទះអ្នកណាទេ » ជេអុីន នេះក៏ដាក់ទុនសម្ដែងផង នាយតូចម្នាក់នេះលេីកស្ទាបថ្ពាល់បង្ហូរទឹកភ្នែកហាក់់ដូចជាឈឺសម្បារណាស់ ពង្វក់ស្មារតីអោយសង្សាររបស់គេជឿទាំងស្រុង
« លោកពូ?!!! អ្ហឹកៗ!!!! គេទះខ្ញុំណា!!! ខ្ញុំ...អ្ហឹកៗ....ខ្ញុំមិនបានទះអ្នកណាមុនទេ....អ្ហឹកៗ!! លោកពូ...លោកពូ!!! ត្រូវជឿខ្ញុំណា!!! » ជេយ៉ុន លេីកក្រសោបខ្នងដៃពូព្រមទាំងអង្រួនខ្លាំងៗ គេសុខចិត្តបកស្រាយដេីម្បីទាមទារភាពស្អាតស្អំ គេចង់អោយលោកពូជឿគេ គេមិនចង់អោយលោកពូជឿអ្នកដទៃឡេីយ គេនិយាយបំភ្លៃពីការពិតហើយ
« ពូជឿលី ជេអុីន ព្រោះជេអុីនជាសង្សាររបស់ពូ ពូមិនអាចជឿជាក់អ្នកណាក្រៅពីជេអុីននោះទេ » ហុីសុឹង យកដៃម្ខាងទាញដៃរបស់ក្មួយប្រុសចេញ បកស្រាយមួយប្រយោគហើយរួមជាមួយកាយវិការដែលគេយកទាំងនោះមកកាន់ដៃរបស់ជេអុីនវិញម្ដង កែវភ្នែកចិត្តដាច់ជាមួយកែវភ្នែកមិនពេញចិត្តសម្លឹងមុខក្មួយប្រុសស្របពេលខណៈពេលដែលជេអុីនអោបទ្រូងគេខ្ទប់មុខយំខ្សឹកខ្សួល
« លោកពូ.... » ជេយ៉ុន ទទូចហៅឈ្មោះលោកពូហៅបែបនឹកស្មានមិនដល់ គេហៅបង្អូសទាំងគ្មានកម្លាំងកំហែងនៅក្នុងខ្លួន បបូរមាត់តតាត់ ទ្រូងញ័រស្ទើរធ្លាយ ពេលលឺសព្វនាម សង្សារ ពេញមាត់លោកពូ
« ខ្ញុំ...អ្ហឹកៗ!! ខ្ញុំមិនបានទះគេទេ » ជេយ៉ុន ប្រឹងបកស្រាយប្រាប់ពូអោយយល់ តែពូមិនចង់ស្ដាប់ហើយប្រេីក្រសែភ្នែកមិនពេញចិត្តត្រជាក់ស្រេបមកកាន់គេទៀតផង
ВЫ ЧИТАЕТЕ
BE UR FAV PERSON ( COMPLETED )
Любовные романыដោយសារទង្វើល្អរបស់លោកពូ ធ្វើអោយគេបាក់ចិត្តស្រឡាញ់ដោយភ្លេចពីឋានៈ លោកពូល្អដាក់គេគ្រប់បែបយ៉ាង តាំងពីតូចរហូតដល់ធំ មានតែលោកពូម្នាក់គត់ដែលទទួលបានក្ដីស្រឡាញ់ពីគេ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះហួសពីការស្មាន ក្រោយពេលដែលមកស្នាក់នៅជាមួយលោកពូអារម្មណ៍ដែលទទួលបានថ្មី...