Episode 1

4 0 0
                                    

Kim Inna × Hwang Jinhwan
[Happy Ending]
[Trailer]

    InnaនឹងJinhwanពួកគេជាមិត្តសម្លាញ់នឹងគ្នាតាំងពីតូចប៉ារបស់Innaស្រឡាញ់Innaដូចជាកូនបង្កើតចឹងសំខាន់ម៉ាក់របស់ពួកគេទាំងពីរជា Best friends នឹងគ្នាទៀតផង។ ប៉ុន្តែInnaនឹងJinhwanមិនដែលត្រូវគ្នាទេឲ្យតែឃើញមុខគ្នាឈ្លោះគ្នាដូចឆ្កែដូចឆ្មាចឹង។ សំខាន់Jinhwanស្រឡាញ់Innaតាំងពីតូចតែមិនហ៊ានសារភាពខ្លាចបាត់បង់មិត្តភាព។

ប៉ាInna: "ឈប់ឈ្លោះគ្នាទៅ! Innaសុំទោសបងទៅកូន"
Inna: "អត់ទេប៉ា!"
ប៉ាInna: "Innaកុំរឹងរុះបានទេ?" ដោយច្រមុះរបស់Jinhwanឈាមហូរមិនឈប់ទេមិនដឹងថាInnaបានធ្វើអ្វីទៅលើJinhwanទេ

[ផ្ដើមរឿង]

     ភ្លៀងរលឹមស្រិចៗនៅពេលព្រឹកព្រលឹមJinhwanបានមកដាស់Innaឲ្យភ្ញាក់ដោយគេនៅខាងក្រោមឈរស្រែកហៅ Innaនៅក្នុងបន្ទប់របស់នាង។ ព្រោះInnaនឹងJinhwanនៅផ្ទះក្បែរគ្នាJinhwanបានឈប់កង់នៅពីមុខផ្ទះInna ដោយInnaនាងកំពុងនៅខាងលើផ្ទះ។

Jinhwan: "Innaៗ! ឲ្យលឿនៗ! អ្នកទៅក្រៅប្រទេសនឹងទៅហើយមកដល់វិញហើយក៏មិនដឹង ឆាប់ងើបឲ្យលឿន! លឿន!" Jinhwanបានស្រែកហៅInnaយ៉ាងខ្លាំង
Inna: "រួចអីឡូវហើយ!"
Jinhwan: "ឲ្យលឿន! Inna! កូនមាន់! ជឹបៗៗ" Jinhwanស្រែកហៅInnaបែបនេះដដែលៗ

Inna: "អាពងទា! ថ្លង់ណាស់ឈប់ស្រែកទៅ!" InnaបានហៅJinhwanថាអាពងទា

Inna: "ពងទាចង្រៃ!" Innaបានចេញពីផ្ទះរួចក៏គប់ដបទឹកសុទ្ធទៅJinhwan
Jinhwan: " អួយ!" Innaនាងក៏បានធាក់Jinhwanមួយជើងនឹងយកដបទឹកសុទ្ធក្បែរនោះទៅវៃក្បាលJinhwanទៀត

Jinhwan: "ណែ! ខ្ញុំមានអាយុបងនាងណា"
Inna: "បងទៅវាយ៉ាងម៉េច? បើលោកស្រែកនោះស្រែក"
Jinhwan: "នាងយូរធ្វើអីទៅ"
Inna: "បាន! ខ្ញុំឈប់និយាយជាមួយលោកហើយ ម៉ោងប៉ុន្មានហើយ?" Jinhwanក៏បានមើលម៉ោងនាឡិការរបស់គេ
Jinhwan: "ម៉ោង7ហើយ"

Inna: "ប្រសើរណាស់ តោះដឹកខ្ញុំទៅ!" Innaបានឡើងលើកង់របស់Jinhwan

Jinhwan: "ឈប់សិន! អ្នកណាថាដឹកនាង?"
Inna: "លោកនិយាយស្អី?"
Jinhwan: "ចុះទៅ! ចុះឲ្យឆាប់!"
Inna: "ស្អីវានឹង?" Innaក៏បានចុះពីលើកង់ Jinhwanក៏បានជិះកង់ទៅចោលនាង

Inna: "ណែពងទាចង្រៃមកវិញ!" នៅពេលនោះJinhwanក៏បានត្រឡប់មកវិញ

Inna: "ខ្ញុំដឹងថាលោកចិត្តមិនដាច់ទេ"
Jinhwan: "នេះស្ពាយឲ្យផងចុកស្មាណាស់យប់មិញខ្ញុំហាត់ Taekwondoឈឺស្មាណាស់" តាមការពិតJinhwanត្រឡប់មកវិញដោយសារតែឲ្យInnaស្ពាយកាតាបឲ្យគេសោះគ្នានោះខំអរ

That's Friendships Where stories live. Discover now