« ប៉ុណ្ណឹងបានហើយលោក » Taehyung ហារមាត់សុំទាំងកំពុងនៅខាងក្រោមខ្លួនរបស់រាងក្រាស់ ព្រោះបន្ទាប់ពីនាយធាក់ទ្វារចូលបន្ទប់សៀវភៅបានហើយក៏ឈ្លោះគ្នាខ្លាំងគួរសមទើប Jungkook ចាក់សោររួចចាត់ការគេអស់ច្រើនម៉ោងដល់ថ្នាក់រាងតូចអស់កម្លាំងខ្លាំងដាច់ចិត្តសុំគេត្រឹមនេះ ។
« ម៉េចមិនខ្លាំងមាត់រឹងទៀតទៅ? » រាងក្រាស់សួរបញ្ជោះឲ្យរាងតូចដែលហត់យ៉ាងណាក៏មិនទម្លាក់អាគ្រាប់ភ្នែកប៉ិនសម្លក់គេនោះដែរតែ Taehyung សុខចិត្តស្ងាត់មិនតបវិញហើយបែរមុខចេញទើប Jungkook ញញឹមចុងមាត់ ទីបំផុតគេអាចបង្ក្រាបកូនខ្លាមួយក្បាលនេះឲ្យចុះចាញ់បានហើយសឹមនាយអុកចង្កេះពីរបីដងទៀតមុននឹងដល់គោលដៅបាញ់បញ្ចូលគ្រប់យ៉ាងចូលខ្លួនរាងតូចហើយងើបចេញដេកនៅក្បែរគ្នា ។
« ហេតុអីលោកចង់រៀបការជាមួយខ្ញុំ? » កាលបើលឺរាងតូចសួរសំណួរនេះ Jungkook ក៏បែរមកមើលគេស្របពេល Taehyung មើលទៅពិដាននៅខាងលើខ្លួនទាំងទឹកមុខស្មើស្ងប់ ។
« លោកក៏ធ្លាប់និយាយដែរថាលោកស្អប់ខ្ញុំហើយចង់សងសឹកខ្ញុំព្រោះខ្ញុំធ្លាប់ធ្វើឲ្យលោកឈឺចាប់ ក៏បានន័យថាដែលលោករៀបការជាមួយខ្ញុំក៏ព្រោះតែលោកចង់ឲ្យខ្ញុំឈឺចាប់ដូចគ្នា ពិតមែនដែរទេ? » គេនៅចងចាំរាល់អ្វីដែល Jungkook ធ្លាប់និយាយកាលនៅក្នុងព្រៃ ទាំងសម្ដីទាំងទឹកមុខរបស់គេពេលនោះធ្វើឲ្យគេដឹងថានាយមិនបានលេងសើច នាយស្អប់គេហើយស្អប់ខ្លាំងទៀតផង ។
« ហេតុអីក៏គិតបែបនេះ? » Jungkook សួរដោយសម្លេងគ្រលរក្នុងស្ថានភាពដែលគេមិនបានរំពឹងទុកមុន ។
« ព្រោះទង្វើរបស់លោកបានបញ្ជាក់ឲ្យឃើញរួចហើយ » មែនហើយ!! Taehyung ជាអ្នកនិពន្ធរឿង ប្រាកដណាស់ថាគេចេះមើលទឹកមុខនិងអាកប្បកិរិយារបស់មនុស្សថាមានន័យយ៉ាងណា ដូច្នេះរាល់សកម្មភាពរបស់ Jungkook លាក់បាំងគេមិនបានទេ ទោះបីពេលខ្លះនាយនិយាយផ្អែមល្ហែមនិងញញឹមដាក់គេប៉ុន្តែការពិតទាំងអស់នោះបង្កប់នូវអារម្មណ៍ក្ដៅក្រហាយទៅវិញ គេអាចដឹងបាន ។
ព្រោះតែរាងតូចនិយាយច្បាស់ចាក់ចំគំនិតរបស់ខ្លួន Jungkook ក៏ងើបឡើងទាញខោអាវស្លៀកធ្វើឲ្យរាងតូចយល់ថាអ្វីដែលគេនិយាយជាការពិតមែនហើយ ។
DU LIEST GERADE
♡︎ជំនះស្នេហ៍អ្នកអង្គម្ចាស់♡︎
Romantikស្នេហាដែលស្ថិតនៅចំកណ្ដាលរវាងសែស្រឡាយនិងសម្ពាធជាច្រើន... 🝮 𝐉𝐞𝐨𝐧 𝐉𝐮𝐧𝐠𝐤𝐨𝐨𝐤 𝐱 𝐊𝐢𝐦 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 🝮