ភាគទី៣១ : យើងសុំទោស

2.7K 126 2
                                    

🍂ភូមិគ្រឹះ នីតូម៉ាស

     ជីមីនបាននាំថេហ្គីមកដល់ភូមិគ្រឹះរបស់នាយផ្ទាល់តែម្ដង នាយសង្ហារដាក់គេអោយគេងនៅលើគ្រែរបស់នាយដោយមានខ្លួនគឺជាអ្នកគេងនៅក្បែរគេរងចាំមើលថែរក្សា ។ នាយសម្លឹងមុខគេយូរទៅក៏កាន់តែមានអារម្មណ៍ថាខ្លួនឯងខុស គឺខុសខ្លាំងណាស់ដែលធ្វើអោយគេទៅជាបែបនេះ នាយមិនបានស្រលាញ់គេនោះទេ តែបែរជាយកគេមកពាក់ព័ន្ធ ប៉ុន្តែផលប្រយោជន៍ដែលនាយទទួលបាននោះគឺកូន ប៉ុន្តែក៏មិនបានន័យថានាយចង់បានតែកូនហើយនិងបោះបង់គេចោលនោះដែរ គឺនាយនិងអោយគេរស់នៅទីនេះ នៅទីនេះក្នុងនាមជាមនុស្សរបស់នាយ ។

     « យើងសុំទោស សុំទោសគ្រប់យ៉ាងដែលធ្លាប់ធ្វើដាក់ឯង យើងមិនគួរនាំឯងមកពាក់ព័ន្ធពីដំបូងម្លេះ តែយើងនិងសន្យា សន្យាថានិងមើលថែឯងរហូតតទៅ » នាយកម្លោះញញឹមសម្លឹងមុខតូចច្រមិចមុននិងឱនទៅថើបថ្ងាសរបស់គេមួយដង្ហើម មុននិងលាដៃមាំសន្ធឹងទាញគេមកឱបនិងគេងកើយដៃរបស់នាយ បាតដៃមាំក្រាស់លូកឱបរាងកាយល្វត់ល្វន់មកក្នុងដើមទ្រូងដ៏កក់ក្ដៅ វាគឺជាលើកទី១ហើយដែលនាយធ្វើល្អដាក់គេបែបនេះ អារម្មណ៍ចម្លែកម្យ៉ាងដែលវាកំពុងផុសឡើងក្នុងចិត្តរបស់នាយនោះគឺនាយហាក់មិនចង់ឃើញគេមានអារម្មណ៍ថាឈឺចាប់ដោយសារនាយនោះឡើយ

    « កូនរបស់ពួកយើង គេនិងកើតមកឃើញពិភពលោកដ៏ធំមួយនេះក្នុងពេលឆាប់ៗនេះ » ជាមួយនិងអ្វីដែលនាយនិយាយឡើង នាយងាកមុខមើលតូចល្អិតដែលកំពុងគេងលក់នៅក្បែរប្រអប់ទ្រូងរបស់នាយ នាយមានអារម្មណ៍ល្អនៅក្នុងពេលនេះដែលបាននៅមើលថែគេ មិនដឹងដូចគ្នាថាហេតុអីនាយមានអារម្មណ៍បែបនេះ ? តើវាកើតឡើតមកបានយ៉ាងមិច? តើអ្នកណាម្នាក់អាចបកស្រាយប្រាប់នាយបានទេថាវាគឺជាអារម្មណ៍អ្វី ?
......

     🍂យប់....

     ក្នុងបន្ទប់ដ៏ធំទូលាយ ពន្លឺនៃអំពូលដ៏ចែងចាំងផ្លាតពន្លឺរបស់វាទៅបង្ហាញអោយឃើញរបស់របតពេញផ្ទៃបន្ទប់ រួមជាមួយនិងរូបរាងមនុស្សម្នាក់ដែលកំពុងតែគេងលង់លក់នៅលើគ្រែក្នុងសភាពននោលគរដោយមានត្រឹមតែភួយកម្រាស់ក្រាស់មួយមកបិទបាំងតែប៉ុណ្ណោះ ។

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Where stories live. Discover now