-ប្រាប់ដោយសុងហ៊ុន
តើចង់ស្ដាប់អំពីរឿងប្រវត្តិស្នេហាដ៏សែនឈឺចាប់របស់ខ្ញុំទេ? Okay! ខ្ញុំនឹងនិយាយអោយស្ដាប់!
-ម៉ោង2ទាបភ្លឺក្រុងសេអ៊ូល
នៅយប់នេះភ្នែកទាំងគូររបស់ខ្ញុំបានបើកយឺតៗ ទាំងមានទឹកភ្នែកស្រក់តាមកន្ទុយភ្នែក ដោយសារតែខ្ញុំបានយល់សប្តិឃើញមនុស្សម្នាក់ដែលបានទៅចោលខ្ញុំអស់រយៈពេលជាច្រើនឆ្នាំ។ខ្ញុំបានងើបអង្គុយ រួចក៏ងាកទៅមើលរូបថតមួយដែលខ្ញុំក៏បានរក្សាវាជាច្រើនឆ្នាំផងដែរ ដែលក្នុងរូបនោះមានខ្ញុំនិងគេ។គ្រាន់តែខ្ញុំឃើញរូបថតនោះភ្លាម ច្រមុះរបស់ខ្ញុំក៏ចាប់ផ្ដើមឈួលនិងភ្នែកចាប់ផ្ដើមហូរទឹកភ្នែកស្រក់ចុះមក ខ្ញុំមិនដឹងថាហេតុអ្វីទេ ឱ្យតែពេលឃើញរូបនេះម្ដងៗខ្ញុំចង់តែយំ ឬមកពីខ្ញុំនឹកគេខ្លាំងពេក?
"បងនឹកអូនណាស់ អូនដឹងទេថាថ្ងៃនោះបងបានយំខ្លាំងប៉ុណ្ណា?....."ខ្ញុំនិយាយរួចក៏យករូបថតនោះមកឱបជាប់ទ្រូង ខ្ញុំឆ្ងល់ណាស់ហេតុអ្វីបានជាគេដាច់ចិត្តម្ល៉េះ? ដាច់ចិត្តទុកឱ្យខ្ញុំនៅម្នាក់ឯង...។ខ្ញុំតែងតែព្យាយាមកាត់ចិត្តពីគេ ខ្ញុំព្យាយាមរកគ្រប់វិធី ទាំងយកមនុស្សស្រីមកកំដរអារម្មណ៍ មានអ្នកថ្មី ប៉ុន្តែសួរថាខ្ញុំអាចកាត់ចិត្តបានឬអត់ ចម្លើយនោះគឺអត់ទេ ចិត្តរបស់ខ្ញុំនៅតែស្រលាញ់គេ...។
-Flashback
"សុងហ៊ុន!"នៅពេលនោះគេបានស្រែកហើយឈ្មោះខ្ញុំពីចម្ងាយ ហើយខ្ញុំគ្រាន់តែឮសំឡេងភ្លាមខ្ញុំក៏អត់ដឹងតែម្ដងថាជាអ្នកណា ម្នាក់នោះគឺជាគេ គឺជាសុីមជេយ៉ុន!។
"នេះឯងមានការអី?"នៅពេលនោះខ្ញុំបានឆ្លើយតបទៅកាន់គេទាំងខឹងសម្បា ដោយសារតែខ្ញុំមានរឿងយល់ច្រឡំទៅលើគេ ហើយខ្ញុំថែមទាំងបានប្ដូរសព្វនាមជាមួយគេទៀត។
"នេះអូននិយាយមែនណា អូនពិតជាមិនបានធ្វើបែបនោះមែន!"ជេយ៉ុន ខំប្រឹងនិយាយបកស្រាយមកកាន់ខ្ញុំ ដោយសារតែពេលនោះខ្ញុំខឹងគេខ្លាំងណាស់ ខ្ញុំអត់មានស្ដាប់ការបកស្រាយគេអ្វីទាំងអស់។
"អូនពិតជាមិនបានដឹងមែនណា ពេលនោះអូនមិនដឹងក្នុងក្រដាសនោះមានអ្វីទេ!"ជេយ៉ុន និយាយទាំងស្រក់ទឹកភ្នែកចុះមក គេខំនិយាយទាំងទឹកភ្នែក ដោយសារតែមានមនុស្សស្រីម្នាក់បានយកក្រដាសមួយឱ្យគេ ដើម្បីឱ្យគេយកមកអោយខ្ញុំ ទាំងដែលគេមិនបានដឹងសោះឡើយថាក្នុងក្រដាសនោះមានអ្វី ខ្លះ ហើយក្នុងក្រដាសនោះនិយាយថា ' សុងហ៊ុន! អូនថាពួកយើងគួរតែចប់គ្នាទៅ! អូនមិនបានស្រឡាញ់បងទេ អូនគ្រាន់តែយកមកកំដរអារម្មណ៍អូនតែមួយឆាវតែប៉ុណ្ណោះ! ពីខ្ញុំជេយ៉ុន'។
"នេះសរសេរខ្លួនឯងហើយនៅថាមិនដឹងទៀតហ៎េស?!"ពេលនោះខ្ញុំបានក្រលាស់ដៃរបស់គេចេញមួយទំហឹង ដែលធ្វើអោយគេដួលទៅនឹងដីមួយទំហឹងរួចខ្ញុំដើរចេញពីបាត់ដោយគ្មានអាឡោះអាល័យ។
"ហ៊ុន! ហឹក....ចាំអូនផង!"ជេយ៉ុន ខំប្រឹងស្រែកហៅខ្ញុំ រួចគេចាប់ផ្តើមរត់តាមខ្ញុំ។
"អួយ!.....ហ៊ុនអូនឈឺជើងណាស់!....ជួយអូនផង!"ពេលនោះគេខំប្រឹងស្រែកហើយខ្ញុំទាំងលំបាក ប៉ុន្តែពេលនេះខ្ញុំនៅតែមិនខ្វល់ពីគេដដែលខ្ញុំនៅតែដើរទៅមុខរហូត។
"ហ៊ុន! ចាំអូនផង កុំទៅចោលអូនបានទេ?"គេបានក្រោកឈរដើរតាមខ្ញុំទាំងលំបាករួចគេក៏នៅតែទទួលសូមឱ្យខ្ញុំចាំគេដដែល។
មកដល់ផ្លូវខ្នល់ខ្ញុំក៏នៅតែដើរទៅមុខដដែល ខ្ញុំដើរទៅមុខរហូតដល់ឮសំឡេងមួយ ដែលសំឡេងនោះគឺ~