obsesses

96 5 0
                                    

នៅវេលាពាក់កណ្តាលអាធ្រាតដែលជាពេលមនុស្សគ្រប់គ្នាកំពុងលង់លក់យ៉ាងស្កប់ស្កល់ បន្ទាប់ពីចំណាយកម្លាំងបំពេញការងារពេញមួយថ្ងៃ ចំណែកឯគូរស្វាមីភរិយាដែលទើបតែរៀបការហើយថ្មីថ្មោងឯនេះវិញ ពួកគេទាំងពីរអង្គុយលើសាឡាងម្នាក់ម្ខាងហើយ អ្នកមាននាយជាស្វាមីពោលឡើង
" ឥឡូវនេះយើងបានធ្វើគ្រប់យ៉ាងដូចអ្វីដែលនាងនិយាយហើយ ដូច្នេះនាងក៏ត្រូវគោរពតាមលក្ខខណ្ឌដូចគ្នា បើមិនដូច្នេះទេ នាងកុំចោទថាយើងមិនបានប្រាប់ " បុរសវ័យសាមក្រាសហាស្តីដោយសម្តីត្រជាក់ស្រេបជាមួយកាយវិការស្ងៀមមួយកន្លែងបូករួមទាំងការសម្លឹង ប្រៀបបានដូចសត្វឥន្រ្ទីកំពុងត្រៀមចាប់ចំណីយ៉ាងចឹង

" បាន !! តែលោកក៏ត្រូវបំពេញតួនាទីជាស្វាមីឱ្យបានល្អផង មិនចឹងទេ កូនទាដ៏គួរអោយស្រឡាញ់របស់លោកក៏នឹងគ្មានថ្ងៃបានស្គាល់ពន្លឺថ្ងៃសារជាថ្មីម្តងទៀតដែរ កុំភ្លេចថាគេនៅក្នុងដៃខ្ញុំ ដូច្នេះចាប់ពីថ្ងៃនេះទៅលោក ប្រហែលជាត្រូវប្រយ័ត្នសម្តីរបស់លោកអោយបានច្រើនជាងមុនបន្តិចហើយណា " ស្រ្តីជាប្រពន្ធ ហាស្តីឡើងដោយមិនខ្លាចរអានឹងកែវភ្នែកកំណាចទាំងគូរដែលកំពុងសម្លឹងមកដូចជាចង់ត្របាក់នាងទាំងរស់ពីសំណាក់ស្វាមីរបស់នាងឡើយ ។ ក្រោយនិយាយរួចនាងក៏ងើបពីសាឡុងឡើងទៅបន្ទប់ជានទី1របស់នាងបាត់ឡើង ចំណែកអ្នកជាស្វាមីដោយមិនអាចធ្វើអ្វីបានក្រៅពីអង្គុយនៅលើសាឡុកដោយក្តាបដៃយ៉ាងណែន និងសង្រ្គាតជើងធ្មេញតែប៉ុណ្តោះ ។ ....

The Morning !!

តឹបៗៗ.... ស្នូរសម្លេងចេញពីបាតស្បែកជើងកែងចោតរបស់នារីជាភរិយាឬជាម្ចាស់ស្រីនៃភូមិគ្រឹះដ៏ធំស្គឹមស្គៃនេះ ចុះមកក្រោមដោយជំហានមួយ រហូតដល់ក្រោមនៅស្តៅទៅបន្ទប់ទទួលទានអាហារ កែវភ្នែកកំណាចនៃបុរសជាស្វាមី មានឈ្មោះជាអ្នកជំនួយលំដាប់ប្រទេស ជុងហ្គុក ម៉ាហ្គីតូ ជាកូនកាត់មានម្តាយជាជនជាតិកូរ៉េ និងមានឪពុកជាជនជាតិជប៉ុន ។

ក្រោយឃើញភរិយា យ៉ុនជីន មកដល់ភ្លាមនាយទម្លាក់ការសែតចុះ ងើបចេញពីតិអាហារដោយមិននិយាយអ្វីមួយម៉ាត់ ទុកអោយនាងជាប្រពន្ធចូលទៅអង្គុយញាំអាហារពេលព្រឹកតែម្នាក់ឯងដោយទឹកមុខក្រម៉ូវ ។....

short novel Where stories live. Discover now