ភាគទី៣២ : មនុស្សរបស់ឯង?

2.5K 115 0
                                    


     ស្របពេលដែលជុងហ្គុកនាយចូលមកដល់ឃើញសកម្មភាពមួយនេះ រាងសង្ហារប្រកាន់ទឹកមុខយ៉ាងមាំស្មើរមុននិងដើរទៅទាញបុរសមុខស្មោមអោយចេញពីអូមេហ្កាតូចរបស់គេ ទាញមាឌល្អិតមកឱបជាប់ក្នុងដើមទ្រូងព្រោះមើលទៅគេដូចជាភិតភ័យខ្លាំងណាស់ ។

     « ជុង...ហ្ហឹកៗជួយអូនផង គេចង់ធ្វើបាបអូនហ្ហឹកៗ អូនខ្លាច » ថេយ៉ុងយំដង្ហក់ខ្យល់ខ្ទប់មុខនិងទ្រូងរបស់នាយលើកដៃចង្អុរទៅបុរសមុខស្មោមម្នាក់នោះ ជុងហ្គុកឮបែបនេះក៏រឹតតែឱបគេយ៉ាងណែនលើសដើមលើកដៃអង្អែលខ្នងគេថ្នមៗមុននិងងាកទៅសម្លឹងបុរសមុខស្មោមដោយក្រសែភ្នែកយ៉ាងកំណាច

     « ឯងមានរឿងត្រូវនិយាយជាមួយយើង! » ជុងហ្គុកដាក់បញ្ជារួចក៏បណ្ដើររាងតូចដើរចេញទៅ ថេយ៉ុងដើរទៅតាមនាយប៉ុន្តែមិនមានងាកទៅសម្លឹងមុខមាត់ដ៏គួរអោយខ្លាចរបស់បុរសមុខស្មោម នោះទេ ប៉ុន្តែផ្ទុយទៅវិញអ្នកខាងណោះបែរជាញញឹមនិងតាមសម្លឹងមើលពួកគេហាក់ដូចគ្មានរឿងអ្វីកើតឡើង
.....

     « អ្នកណាឱ្យឯងមកដល់ទីនេះ យើងប្រាប់ហើយមែនទេថាមុននិងចង់មកជួបយើង ឯងត្រូវប្រាប់យើងជាមុនសិន មិនមែនសុខៗដើរចូលមក ហើយធ្វើអោយមនុស្សរបស់យើងភ័យខ្លាចនោះទេ »

     « មនុស្សរបស់ឯង? តែក្មេងនេះគេប្រាប់យើងថាគេជាប្រពន្ធរបស់ឯង ជាក្មេងប្រុសប៉ុន្តែក៏ស្រស់ស្អាតម្យ៉ាងដែរតើ » គេនិយាយបណ្ដើរងាកទៅសម្លឹងមើលថេយ៉ុងបណ្ដើរ រាងតូចភ័យខ្លាចប្រឹងត្រសុលខ្លួនឱបអាល់ហ្វារបស់គេខ្ទប់មុខខ្លួននិងទ្រូងរបស់នាយយំអណ្ដឺតអណ្ដកមិនទាន់បាត់ភ័យខ្លាចនៅឡើយ

     « បិទមាត់! មើលរូបរាងរបស់ឯងទៅ បើថ្ងៃក្រោយចូលមកក្នុងផ្ទះរបស់យើងហើយឯងធ្វើខ្លួនបែបនេះទៀត យើងនឹងឱ្យគេចាប់ឯងបោះចេញទីក្រៅកុំបន្ទោសយើងឱ្យសោះ »

     « ជុកៗ! កុំខឹងទៅម៉ើស គ្រាន់តែចង់មកសួរសុខទុក្ខបងប្រុសខ្លួនឯងបែបនេះក៏ខុសដែរហ្ហេស សុំឱបបន្តិចមក » នាយកម្លោះ
មុខស្មោមរហ័សងើបបម្រុងទៅឱបជុងហ្គុកតែត្រួវនាយរុញចេញមុននិងងើបឡើងនិយាយថាអោយគេកប់ៗមាត់

🍁ចំណងស្នេហ៍ ចំណងកម្ម✨ ( ចប់ )Où les histoires vivent. Découvrez maintenant